logo

មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌថាំង ឡុង-ហាណូយ រៀបចំសកម្មភាពជាច្រើនអបអរសាទរបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦

2026/2/3 | 09:08:46
(VOVWORLD) - ក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំមមី អដ្ឋស័ក ២០២៦ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌថាងំឡុង – ហាណូយ នឹងរៀបចំសកម្មភាពវប្បធម៌ និងអំណរបុណ្យតេតប្រពៃណី នៅតំបន់បេតិកភណ្ឌបរមរាជ្យវាំង ថាំងឡុង-ហាណូយ។ 
ភ្ញៀវទេសចរមកទស្សនាកំពែងបរមរាជវាំងថាំងឡុង  (រូបថត៖ ថាញ់ទុង/TTXVN)

សកម្មភាពជាបន្តបន្ទាប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ (ពោលគឺ ថ្ងៃទី១៤ ខែទី១២ តាមច័ន្ទគតិ ឆ្នាំម្សាញ់សប្តស័ក) ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ (ពោលគឺ ថ្ងៃទី៩ នៃខែទី១ តាមច័ន្ទគតិនៃឆ្នាំមមីអដ្ឋស័ក) ដោយបង្កើតឡើងវិញយ៉ាងរស់រវើកនូវបរិយាកាសនៃបុណ្យតេតរាជវង្ស   ក្នុងសម័យកាលលេទ្រុងហ៊ុង (១៥៣៣-១៧៨៩) និងបុណ្យតេតប្រពៃណីថាំងឡុងបុរាណ ដែលរួមចំណែកដល់ការផ្សព្វផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ។

ចំណុចសំខាន់ៗនៃកម្មវិធីរួមមានការតាំងពិព័រណ៍តាមប្រធានបទ។ កន្លែងតាំងពិព័រណ៍បុណ្យតេតប្រពៃណីនេះ បង្ហាញពីសកម្មភាពបុណ្យតេតរបស់គ្រួសារអ្នករស់នៅក្នុងទីក្រុងមួយ  ជាមួយនឹងទំនៀមទម្លាប់ដូចជា ការគោរពបូជាបុព្វបុរស ការព្យួរគំនូរបុណ្យតេត ការធ្វើនំអន្សម   ការសុំអក្សរផ្ចង់ដ៏មានពរនៅដើមឆ្នាំ ជូនពរឆ្នាំថ្មី ការជូនអាំងបាវ និងការរីករាយជាមួយផ្កានិទាឃរដូវ... ទាំងអស់នេះមានស្លាកស្នាមវប្បធម៌ និងស្ថាបត្យកម្មដ៏វិសេសវិសាលរបស់ថាំងឡុងបុរាណ។ ក្នុងឱកាសនេះ មជ្ឈមណ្ឌលក៏រៀបចំពិព័រណ៍រូបថតឯកសារ "បុណ្យតេតក្នុងការចងចាំ" ដែលបង្ហាញរូបភាពដ៏មានតម្លៃជាប្រវត្តិសាស្ត្រនៃបុណ្យតេតនៅទីក្រុងហាណូយ និងភាគខាងជើងវៀតណាម។ ការតាំងពិព័រណ៍ "បេតិកភណ្ឌវប្បធម៌វៀតណាម - ភាពរស់រវើកពីប្រពៃណីដល់សម័យទំនើប"៕

TAG
VOV/VOVworld/មជ្ឈមណ្ឌល/អភិរក្ស/បេតិកភណ្ឌ/ថាំង ឡុង/ហាណូយ/សកម្មភាព/អបអរសាទរ/បុណ្យតេត/ឆ្នាំមមី អដ្ឋស័ក ២០២៦

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត