logo

មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai - ក្បាលរថភ្លើងនៃខឿនសេដ្ឋកិច្ចខេត្ត Quang Nam

2017/6/27 | 08:42:58
(VOVWORLD) - ក្រោយពីរយៈពេល១៤ឆ្នាំកសាងនិងអភិវឌ្ឍន៍ដោយជួបការ លំបាកសាកល្បងជាច្រើន រហូតមកដល់ពេលនេះ មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai បានក្លាយទៅជាអាស័យដ្ឋានគួរឲ្យទាក់ទាញចំពោះវិនិយោគិននៅក្នុងនិង ក្រៅប្រទេសមកបណ្ដាក់ទុន។
មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai  ជាមណ្ឌលសេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រដំបូងរបស់ វៀតណាម (រូបថត៖Internet)

(VOVworld) - ក្រោយពីរយៈពេល១៤ឆ្នាំកសាងនិងអភិវឌ្ឍន៍ដោយជួបការ លំបាកសាកល្បងជាច្រើន រហូតមកដល់ពេលនេះ មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai បានក្លាយទៅជាអាស័យដ្ឋានគួរឲ្យទាក់ទាញចំពោះវិនិយោគិននៅក្នុងនិង ក្រៅប្រទេសមកបណ្ដាក់ទុន។រាល់សមិទ្ធិផលដែលទទួលបាននោះ បានរួមចំណែក បង្កើតកម្លាំងចលករសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត Quang Nam។

មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣ នៅ ប៉ែកខាងត្បូងខេត្ត Quang Nam។ជាមណ្ឌលសេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រដំបូងរបស់ វៀតណាម មណ្ឌលសេដ្ឋកិច្ច Chu Lai មានទ្រង់ទ្រាយធំដោយផ្ទៃដីជាង៣២ពាន់ ហិកតា ហើយអនុវត្តយន្តការគោលនយោបាយថ្មី សំដៅបង្កើតឡើងបរិយាកាស វិនិយោគធ្វើអាជីវកម្មដ៏ងាយស្រួល សមភាព និងសមស្រមចំពោះការធ្វើអាជីវកម្ម ក្រោមគ្រប់រូបភាពរបស់អង្គការសេដ្ឋកិច្ចជាតិនិងអន្តរជាតិ។មណ្ឌលសេដ្ឋកិច្ច Chu Lai មានទីតាំងសំខាន់នៅតំបន់ពាក់កណ្ដាលវៀតណាម ជាចំណុច តភ្ជាប់រវាងតំបន់ភាគខាងជើងនិងភាគខាងត្បូង ហើយមានលក្ខណៈគមនាគមន៍ ងាយស្រួលដើម្បីតភ្ជាប់ជាមួយតំបន់ផ្សេងៗទៀតរបស់វៀតណាមនិងពិភពលោក តាមរយៈផ្លូវគោក ផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវអាកាស។លោក Pham An អនុ ប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai បានឲ្យដឹងថា៖

“Chu Lai ជាមណ្ឌលសេដ្ឋកិច្ចដែលត្រូវបានរដ្ឋាភិបាលបង្កើតឡើងហើយ អនុញ្ញតិឲ្យប្រើប្រាស់យន្តការអាទិភាពបំផុត។រួមជាមួយការផ្ដល់អាទិភាពរបស់រដ្ឋា ភិបាលគឺខេត្ត Quang Nam ក៏រួមដំណើជាមួយសហគ្រាសដែរ។ Chu Lai មាន គោលការណ៍កាត់បន្ថយបែបបទរដ្ឋបាល ពេលវេលានិងការចំណាយសំរាប់សហ គ្រាស។ដោយហេតុនេះ Chu Lai ត្រូវបានវិនិយោគិននៅក្នុងនិងក្រៅប្រទេសវាយ តំលៃជាកន្លែងវិនិយោគគួរឲ្យទាក់ទាញ”។

ក្រុមហ៊ុនភាគហ៊ុនរថយន្ត Truong Hai ជាគំរូក្នុងការទាក់ទាញទុនវិនិយោគនៅមណ្ឌលសេដ្ឋកិច្ច Chu Lai (រូបថត៖Internet) 

ដោយមានការប្ដេជ្ញាចិត្តទាក់ទាញការវិនិយោគនោះ Chu Lai ជានិច្ចកាល បង្កលក្ខណៈងាយស្រួលបំផុតសំរាប់វិនិយោគិន។លោក Cao Minh Ngoc នាយក ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាកកើតឡើងវិញ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក ទើបនឹងបានសំរេចលើគំរោងការណ៍កសាងរោងចក្រចម្រោះទឹកសំណល់នៅ Chu Lai ក្នុងតំលៃ២៣០ពាន់លានដុង។

“មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ជាមណ្ឌលសេដ្ឋកិច្ចដំបូងដែលផ្ដល់ អាទិភាពជាច្រើនសំរាប់សហគ្រាស។ឧទហរណ៍គឺសហគ្រាសរបស់ខ្ញុំបានលើកលែងពន្ធលើប្រាក់ចំណូលក្នុងរយៈពេល៤ឆ្នាំដំបូង។ទីនេះមានហេដ្ឋារចនាសម្ព័ន្ធល្អណាស់ហើយសំខាន់បំផុតគឺការជួយឧបត្ថម្ភយ៉ាងសកម្មរបស់រដ្ឋអំណាច តំបន់ចំពោះសហគ្រាស”។

ក្រោយរយៈពេល១៤ឆ្នាំ មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai បានរួមចំណែក សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចខេត្ត Quang Nam យ៉ាងខ្លាំងក្លា ហើយស្ថិតនៅក្នុងតុបតំបន់ទាំង១០ដែលរួមវិភាគទានច្រើនបំផុតទៅក្នុងថវិកា។លោក Pham An អនុប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai បានឲ្យដឹងថា៖

“រហូតដល់ពេលនេះ មណ្ឌលសេដ្ឋកិច្ច Chu Lai ទាក់ទាញបានគំរោង ការណ៍វិនិយោគចំនួន១២២គំរោងក្នុងទុនសរុបចំនួន២ពាន់៦រយលានដុល្លាអាមេរិក។ក្នុងនោះមានគំរោងការណ៍ FDI ចំនួន៣២គំរោងដោយទុនសរុបជាង១ពាន់លាន ដុល្លាអាមេរិក។ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ សេដ្ឋកិច្ចខេត្ត Quang Nam ទទួលបានកំណើនចំនួន១១%។រីឯកំណើនក្នុងឆ្នាំ២០១៦គឺ១៤,៧% ក្នុងនោះ មណ្ឌលសេដ្ឋកិច្ច Chu Lai រួមចិភាគទានជាង៧០%ទៅក្នុងថវិការបស់ខេត្ត”។

មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ត្រូវបានវិនិយោគិនវាយតំលៃជាទីមកដល់ មួយក្នុងចំណោមទីមកដល់គួរឲ្យទាក់ទាញបំផុតនៅវៀតណាម។ក្នុងដំណាក់ កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ជាមណ្ឌលមួយ ក្នុងចំណោមមណ្ឌលសេដ្ឋកិច្ចសំខាន់ទាំង៨របស់វៀតណាម រួមចំណែកយ៉ាង សកម្មទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត Quang Nam និងប្រទេសជាតិ៕

TAG
VOV/VOVworld/Chu Lai/សេដ្ឋកិច្ច/វៀតណាម/មណ្ឌល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត