logo

មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Xieng Vang - ទីកន្លែងរក្សា ទុកនូវសញ្ញាសម្គាល់អំពីទំនាក់ទំនងសាមគ្គីភាពវៀតណាម - ឡាវ

2020/1/18 | 03:20:00
(VOVWORLD) - មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Xieng Vang នៃសារធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ   ត្រូវបានសាងសង់នៅមាត់ទន្លេមេគង្គ។ 

មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Xieng Vang នៃសារធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ   ត្រូវបានសាងសង់នៅមាត់ទន្លេមេគង្គ។ នេះគឺជាទីកន្លែងរក្សាទុកនូវរូបថត និងវត្ថុតាងនានាក្នុងអំឡុងពេលលោកប្រធានហូជីមិញធ្វើសកម្មភាពបដិវត្តនៅខេត្ត Xieng Vang។

តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា៖ នាខែកក្កដា ឆ្នាំ ១៩២៨ លោកប្រធានហូជីមិញបានទៅកាន់មូលដ្ឋានថៃមួយចំនួនយ៉ាងសម្ងាត់ ដើម្បីធ្វើការឃោសនា ហ្វឺកហ្វឹន និងកសាងកម្លាំងបដិវត្ត។ ក្នុងរយៈពេល ១៦ ខែ ដែលធ្វើសកម្មភាពនៅថៃនោះ លោកប្រធានហូជីមិញបានធ្វើដំណើរដោយសាឡាងឆ្លងកាត់តាមមាត់ទន្លេមេគង្គឆ្ពោះទៅខេត្ត Kham Muon នៃប្រទេសឡាវ។ នៅភូមិ Xieng Vang លោកប្រធានហូជីមិញបានជួបសំណេះសំណាលជាមួយប្រជាជនឡាវ និងប្រជាជន វៀតណាម ដែលរស់នៅទីនេះ។ លោកបានក្រើនរំលឹកប្រជាជនឡាវ និងវៀតណាម គឺត្រូវសាមគ្គីគ្នា រួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមបារាំង ឲ្យចេញផុតពីប្រទេសឡាវ និងប្រទេសវៀតណាម ហើយបានរំដោះប្រទេសទាំងមូលឲ្យរួចផុតពីនឹមទាសករ។

ដើម្បីសម្តែងនូវការដឹងគុណនិងការទទួលស្គាល់ចំពោះការលះបង់ដ៏ធំធេងរបស់លោកប្រធានហូជីមិញនោះ បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរបានវិនិយោគកសាង មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Xieng Vang។ សំណង់នេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ចំនឹងឱកាសរំលឹកខួបលើកទី ១២២ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ២០១២) ។

រូបថតមួយចំនួនស្ដីអំពីមណ្ឌលដាក់តាងបង្ហាញរូបថត និងវត្ថុតាងរបស់លោកប្រធានហូជីមិញនៅទីនេះ

មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Xieng Vang

នៅច្រកចូលជាន់ទី ២ នៃមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញ ត្រូវបានដាក់តាងបង្ហាញរូបថតទង់ជាតិវៀតណាម និងឡាវ និងរូបថតលោកប្រធានហូជីមិញទទួលជួបជាមួយលោកប្រធាន Kaysone

ភ្ញៀវទេសចរបានស្ដាប់ការឧទ្ទេសនាម អំពីប្រទេសទាំងពីរតាមរយៈកញ្ចក់ទូរទស្សន៍

ផែនទី ដែលកត់ត្រាដំណើរស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិរបស់លោកប្រធានហូជីមិញចាប់ពីឆ្នាំ ១៩១១ ដល់ ឆ្នាំ ១៩៤១

រូបថតកប៉ាល់ ដែលលោកប្រធានធ្វើដំណើរស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិពីកំពង់ផែ Nha Rong

រូបថតមួយចំនួនរបស់លោកប្រធានហូជីមិញនៅពេលធ្វើមាតុភូមិនិវត្តន៍

រូបថតលោកប្រធានហូជីមិញអានសេ សេចក្តីថ្លែងការណ៍ឯករាជ្យនៅទីលាន Ba Dinh ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥

មណ្ឌលអនុស្សាវរីយ៍ក៏បានតាងបង្ហាញនូវរូបថតជាច្រើន អំពីដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ វៀតណាមនិងឡាវផងដែរ

បណ្ដាសកម្មភាពការទូតនិងមិត្តភាពរបស់លោកប្រធានហូជីមិញ

វត្ថុតាងរបស់លោកប្រធានហូជីមិញ ត្រូវបានរក្សាទុកយ៉ាងយកចិត្តទុកដាក់នៅមណ្ឌលអនុស្សាវរីយ៍

មណ្ឌលអនុស្សាវរីយ៍ក៏បានតាងបង្ហាញនូវរូបថតជាច្រើន អំពីដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ វៀតណាមនិងឡាវផងដែរ

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត