logo

មនុស្សជាង ៨០០ នាក់បានស្លាប់ដោយសារព្យុះនិងទឹកជំនន់នៅអាស៊ីខាងត្បូង

2025/12/1 | 11:28:27
(VOVWORLD) - នៅថ្ងៃទី ៣០ ខែវិច្ឆិកា អាជ្ញាធរនៃប្រទេសអាស៊ីខាងត្បូងជាច្រើនបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដី ក្រោមឥទ្ធិពលនៃព្យុះ និងទឹកជំនន់នៅទូទាំងតំបន់ បានកើនឡើងរហូតដល់ជាង ៨០០ នាក់។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សរាប់ម៉ឺននាក់ដែលត្រូវបានជម្លៀស បន្តត្រូវបានជំរុញនៅប៉ុន្មានថ្ងៃចុងសប្តាហ៍។

លទ្ធផលស្ថិតិដែលប្រកាសដោយអាជ្ញាធរបណ្តាប្រទេសបានឲ្យដឹងថា មានមនុស្សសរុបចំនួន ៤៣៥ នាក់បានស្លាប់នៅឥណ្ឌូនេស៊ី មនុស្ស ១៧០ នាក់បានស្លាប់នៅប្រទេសថៃ និងមនុស្ស ២ នាក់បានស្លាប់នៅម៉ាឡេស៊ី បន្ទាប់ពីខ្យល់ព្យុះបានបំផ្លិចបំផ្លាញនៅទូទាំងប្រទេសទាំងបី ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ។ លើសពីនេះ តាមការប៉ាន់ប្រមាណ មនុស្សជាង ៤ លាននាក់ ក្នុងនោះជិត ៣ លាននាក់នៅភាគខាងត្បូងប្រទេសថៃ និង ១,១ លាននាក់នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់។

ទីភ្នាក់ងារសមត្ថកិច្ចនៃបណ្តាប្រទេស កំពុងខិតខំព្យាយាមទៅដល់តំបន់ជាច្រើនដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ដើម្បីជួយសង្គ្រោះមនុស្ស និងជំនះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ៕

TAG
VOV/VOVworld/ព្យុះ/ទឹកជំនន់/អាស៊ីខាងត្បូង/គ្រោះ​ធម្មជាតិ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត