logo

មេបញ្ជាការកងទ័ពជើងទឹកហ្វីលីប៊ីនមានកំពុងដំណើរទស្សនកិច្ចនៅវៀតណាម

2012/3/14 | 08:40:37

នារសៀលថ្ងៃទី១៣មិនានៅទីស្នាក់ការរបស់ក្រសួង
ការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯកនិងជា
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Do Ba Ty
បានទទួលជួបសន្ទនាជាមួយ ឧត្តមនាវីទោនិងជាមេបញ្ជាការកងទ័ព
ជើងទឹកហ្វីលីប៊ីន Alexander P Pama ដែលមានកំពុងដំណើរទស្សនកិច្ច
និងបំពេញ ការងារនៅវៀតណាម។

នារសៀលថ្ងៃទី ១៣ មិនា នៅទីស្នាក់ការរបស់ក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯកនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Do Ba Ty
បានទទួលជួបសន្ទនាជាមួយ ឧត្តមនាវីទោនិងជាមេបញ្ជាការកងទ័ពជើងទឹកហ្វីលីប៊ីន
Alexander P Pama ដែលមានកំពុងដំណើរទស្សនកិច្ចនិងបំពេញ ការងារនៅវៀតណាម។ ឧត្តមសេនីយ៍ឯក​ Do Ba Ty បានអះអាងថា៖ ដំណើរទស្សនកិច្ច របស់ឧត្តមនាវីទោ
Alexander P Pama មិនត្រឹមតែ សំដៅអនុវត្តការព្រមព្រៀង សហប្រតិបត្តិការការពារ
ប្រទេសទ្វេភាគី និង អនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើន កិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន បង្កើនការយល់ដឹង ការទុកចិត្ត រវាង កងទ័ពជើងទឹករបស់ប្រទេស
ទាំង២ ប៉ុណ្ណោះទេថែមទាំង រួមចំណែកជំរុញទំនាក់ ទំនងការពារប្រទេសនិងទំនាក់ទំ
នងរវាងកងទ័ពជើងទឹកនៃប្រទេសទាំង២ កាន់តែអភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀតផងដែរ។ ឧត្តមសេនីយ៍ឯក​ Do Ba Ty ចាត់ទុកថា៖ក្នុងរយៈពេលខាងមុខកងទ័ពជើងទឹកនៃប្រទេស
ទាំង២ត្រូវបន្តសហប្រតិបត្តិការលើគ្រប់វិស័យ បណ្តុះបណ្ដាល ជួយសង្គ្រោះជនរងគ្រោះ ឆ្ពោះទៅកិច្ចសហប្រតិបត្តិការយាមរួមនៅសមុទ្រទៀតផង៕

មេបញ្ជាការកងទ័ពជើងទឹក ហ្វីលីប៊ីន Alexander P Pama (ខាងឆ្វេង) (Image: Internet)


TAG
មេបញ្ជាការកងទ័ពជើងទឹក ហ្វីលីប៊ីន Alexander P Pama/ដំណើរទស្សនកិច្ច/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត