logo

មេភូមិវ័យក្មេងនៅMong Cai-ខេត្តQuang Ninh

2013/9/26 | 05:02:31

Tran Van Sinh ជាជន១នាក់ក្នុងចំណោមជននៃជំនាន់
ដែលកើតឡើងនាប៉ុន្មានឆ្នាំ១៩៨០។គាត់ជាមេភូមិ
Than Phun ឃុំBac Sonក្រុងព្រំដែនMong Cai ខែត្រ Quang
Ninh​   ភាគខាងជើងវៀតណាម។ដោយស្មារតីថាមវ័ន្តឆ្នៃ
ប្រឌិត Tran Van Sinhបានមានទង្វើជាក់ស្តែងជាច្រើនដែលនាំមកនូវ
ផលប្រយោធន៍សំរាប់អ្នកភូមិ។

Vovworld-ស្រុកកំណើតនៅខែត្រ  Lang Son  Tran Van SinhជាជនជាតិTay១នាក់។គាត់ផ្សារភ្ជាប់ជាមួយតំបន់ដី Bac Son  ដែលត្ប្រៀបដូ​ចជាស្រុកកំណើតទី២
បានជាង១០ឆ្នាំហើយ។គ្រួសារបងរស់ដោយការធ្វើរុក្ខាប្រមាញ់និងកិច្ចការធ្វើឈ្នួល។ដោយទឹកចិត្តស្លូតបូតសម្បុរស​ នាឆ្នាំ២០១១  តាមការឧទ្ទេសនាមរបស់លោក Nguyen
Van Hoan ប្រធានគណះកម្មាធិការប្រជាជន ឃុំBac Son​​​  បង​ Sinh  ត្រូវបានជ្រើសតាំង
ធ្វើជាមេភូមិ។ លោក Nguyen Van Hoanអោយដឹងថា៖ មុននេះមេភូមិមានពិសោធន៍
ជាច្រើន  ទឹកចិត្តខ្នះខ្នែងសកម្មណាស់បុន្តែសុខភាពមិន បានល្អ​ និងចំណេះដឹងទូទៅ
និងបច្ចេកវិទ្យាមានកំហិត។នោះក៍ជាសភាពការណ៍នៅភូមិផ្សេងផងដែរ។ដើម្បីត្រៀម
អោយអនាគត១ដ៍ល្អប្រសើរជាង​   នាឆ្នាំ២០១១​យើងខ្ញុំបានសំរេចជ្រើសតាំងមេភូមិ
វ័យក្មេង​ចំនួន៤នាក់។ មេភូមិចាស់ជរាមុននេះដើរតួនាទីជាអ្នកសេនាធិការសំរាប់ មេ
ភូមិវ័យក្មេង។

               

មេភូមិវ័យក្មេង Tran Van Sinh(រូបថតVOV)

Tran Van Sinhទទួលដំណែងជាមេភូមិពេលមានអាយុ៣០ឆ្នាំតែប៉ុណ្ណោះ។បងត្រូវ
បន្សាំខ្លួនធ្ជាមូយការងារឃោសនា  រៀននិយាយជាមួយមហាជននិងប្រើប្រាស់
អ៊ីនធឺណែត។មេភូមិ​ Tran Van Sinhត្រូវចុះទៅគ្រួសារនិមួយៗដើម្បីផ្ញើរលិខិតរដ្ឋបាល
ឬលិខិតអញ្ជើញ។បងចែករំលែកថា៖ នាគ្រាដំបូង  នេះជាប្រការលំបាក។ប៉ុន្តែឥឡូវនេះ
ខ្ញុំបានស្គាល់ហើយ។មិនថាជាពេលព្រឹកព្រលឹមឬពេលយប់ប្រសិនបើមានអ្វីៗកើតមាន
ឡើងខ្ញុំចេញដំណើរភ្លាម។      
តាំងពីពេលទទួលដំណែងជាមេភូមិមក  ម៉ូតូបានក្លាយទៅជាមិត្តរួមដំណើររបស់Tran
Van Sinh។Than Phun​  ជាភូមិ១មានជនរួមជាតិរស់នៅជាច្រើនកុះករម្លោះហើយ បងSinh បានរៀនភាសានៃបណ្តាជនជាតិដោយខ្លួនឯងក្នុងបំណងងាយទាក់ទង​ជាមួយជនរួមជាតិ។បងអោយដឹងថា៖ ពេលមកដល់ទីនេះខ្ញុំបានចេះភាសា Tay និង Kinhហើយ។ ក្រោយរយះ
១៣ឆ្នាំរស់នៅទីនេះខ្ញុំចេះនិយាយភាសា San Chi-Daoនិងភាសាចិន។ ពេលជួបអ្នកភូមិ
ខ្ញុំសំណេះសំណាលជាភាសារបស់គេដើម្បីបង្កើតមនោសញ្ចេតនាស្និទស្នាល។នេះក៍ជា
លក្ខណះងាយស្រួលសំរាប់កិច្ចការរបស់ខ្ញុំដែរ។  
ក្រោយរយះពេលជិត៣ឆ្នាំធ្វើជាមេភូមិ បងSinhទទួលបានមនោសញ្ចេតនាការគោរពរាប់
អានពីអ្នកភូមិThan Phun​ជាច្រើនកុះករ។បងរំពឹងគិតថា៖នឹងត្រូវធ្វើអស់ពីចិត្តពីថ្លើមដើម្បី
សក្តិសម្យទៅនឹងអ្វីៗដែលប្រជាជនជឿជាក់ទៅលើខ្លួន៕

TAG
VOV WORLD/មេភូមិវ័យក្មេង/Mong Cai-ខេត្តQuang Ninh/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត