logo

មេភូមិ១រូបអស់ពីចិត្តពីថ្លើមដើម្បីអ្នកភូមិ។

2014/7/4 | 03:55:47

នៅខែត្រព្រៃភ្នំ Ha Giang ប៉ែកខាងជើងនៃប្រទេសវៀត
ណាមផ្ទៃដីភាគច្រើនគឺដីថ្មកំបោរ ដីធ្លី​គឺថ្លៃជាងមាស។
ដោយហេតុនេះ លោកLy Sia SinhជនMong ១នាក់និង
ជាមេភូមិKhai Hoang2 ឃុំ Sin Cai ស្រុកMeo Vac
សម្រេចបរិ​ច្ចាកដីជាង៣០០មែត្រក្រឡាដើម្បីសាងសង់សាលារៀនសំរាប់កុមារ
នៅក្នុងភូមិ។ទង្វើនេះ​របស់លោកទទួលបានការវាយតំលៃខ្ពស់ពីអ្នកភូមិទាំង អស់។ជាងនេះទៅទៀតលោកនៅជា​ជន​ដែលឈានទៅមុខក្នុងចលនាកាត់បន្ថយភាព
ក្រីក្រទៀតផង។

 Vovworld- លោកLy Sia Sinh ធ្វើ ជាមេភូមិKhai Hoang2បានរ​យះពេលជាង២០ឆ្នាំ
ហើយ។លោ​កបានសង្កេតឃើញមានការផ្លាស់ប្តូរទាំងឡាយនៅក្នុងភូមិ។លោក
ចែករំលែកថា៖“ ខ្ញុំធ្វើ ជាមេភូមិ​កាលពីឆ្នាំ១៩៩៣មក។បណ្តាថ្ងៃមុននោះជីវភាព
 អ្នកភូមិគឺក្រីក្រណាស់ពុំនោះសោតគ្មានការហូបចុកគ្រប់គ្រាន់​ទេ។តាំងពីឆ្នាំ
១៩៩៣មកជីវ​ភាពរស់នៅត្រូវ​បាន​កែ​លំអជាច្រើនអាស្រ័យដោយការចិញ្ចឹមសត្វ
និងដាំដំណាំស្បៀ​ងអាហារ។សព្វ​ថ្ងៃ អ្នកភូមិបានហូបបាយជំនួសឲ្យmen men
ហើយ។“
Men menជាម្ហូប​ប្រពៃណីរបស់ជនរួមជាតិ Mongដែលរស់ពឹងផ្អែកទៅលើដំណាំពោត។
មុន​នេះ គ្មានអង្ករម្ហូបmen men(កែច្នៃពីពោត)ជាម្ហូបស្នូលរបស់អ្នកភូមិទាំងឡាយ។
 លោក Sinhជាជនដំបូងក្នុងភូមិ ដែលបានដាំស្រូវលើស្រែជណ្តើអោយដឹងថា៖“ ខ្ញុំធ្វើ
ជាគំរូសំរាប់ប្រជាជនក្នុងភូមិ។ការដាំស្រូវលើស្រែជណ្តើរនាំមកនូវ ទិន្នផលខ្ពស់។សព្វ
ថ្ងៃអ្នកភូមិទាំ​ងអស់បានដំាំស្រូ​វ។ពួកគេដាំស្រូវក្នុងរដូវតែ១។ពួកគេស្ទូងស្រូវនាខែ
មិថុនានិងប្រមូលផលមុនបុណ្យតេតប្រពៃណី។“

                    

រូបថត អិនធឺណែត

នៅទីនេះប្រជាជនចិញ្ចឹមសត្វគោជាសារវ័ន្ត។ជារួមគ្រូសារនិ​មួយៗចិញ្ចឹមពី១ដល់២
ក្បាល។អាស្រ័យដោយសកម្ម​ចូលរួមសកម្មភាពរបស់ភូមិបាន​ជាលោកLy Sia Sinh ទទួលបានការគោរពរាប់អាននិងសេចក្តីស្រឡាញ់ពីជនគ្រប់រូប។បងNguyen Van
 Vang​ប្រធានគណះកម្មាធិការប្រជាជនឃុំSin Cai អោយដឹងថា៖“គ្រួសារលោក Sinh
ជាគ្រួសារ១ក្នុងចំណោម២០​គ្រួសារដែលធ្វើសេដ្ឋកិច្ចធូធាគ្រាន់បើក្នុងឃុំរបស់យើងខ្ញុំ។
លោក Sinhជាជ​នដំបូងដែលដាក់ឲ្យដំណើរការគំរោងការណ៍ដំដំណាំថ្មីចិញ្ចឹមសត្វថ្មី
សំដៅកាត់បន្ថយភាពក្រីក្រ ជានិច្ច។  “
ឥឡូវ​នេះកុមារទាំងឡាយក្នុងភូមិ​អាចសិក្សារៀនសូត្រក្នុងសាលាមាំមួន១កន្លែង
ដោយសារមានការផ្តល់ប្រាក់ជំនួយចំនួន៦០០លានដុងវៀតណាមពីអង្គការបារាំង
ដើម្បីកុមាភាពនិងសុខភាព។ក្នុងនោះលោកSinhប​រិ​ច្ចាកដីចំនួន៣០០ម៉ែត្រក្រឡា
ដើម្បី សាងសង់សាលា។លោក​អធិប្បាថា“ខ្ញុំមានបំណងសាង សង់សាលានេះសំរាប់
កូនចៅយើងខ្ញុំ ។បណ្តាកម្មាភិកបាលឃុំ​បាន​ជួយឧប​ត្ថម្ភយើងខ្ញុំយ៉ាងច្រើនណាស់។
សាលានេះត្រូវបានកសាងដ៍ស្អាត។និងខ្ញុំមានការទទួលខុសត្រូវការពារសាលា។   “
ដោយសារមានការរួមវិភាគទានជាច្រើនក្នុងសកម្មភាពសហគមន៍លោក Ly  Sia Sinh
មាន​កិត្តិយសជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់បក្សនិងរដ្ឋ។យើងខ្ញុំត្រូវ​ការមនុស្សដូច
លោកក្នុងកិច្ចការកសាងជន​បទថ្មីនៅតំបន់ដី​Ha Giang៕

TAG
VOVWORLD/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត