logo

មេម័រ របស់អតីតយុទ្ឋជនTran Van Xuat អំពីTruong Sa

2014/6/12 | 07:59:16

យុទ្ឋជនTran Van Xuatបាន​ចាកចេញពី Truong Sa Dongជា
កោះ១នៅប្រជុំកោះTruong Saរបស់វៀតណាមបានជិត៣០
ឆ្នាំនិងវិលត្រឡប់មកស្រុកកំណើតDa Nang (ភាគកណ្តាល
វៀតណាម)វិញ។ប៉ុន្តែ គ្មានពេលណាគាត់មានចំណាប់
អារម្មណ៍ថាបានចាកចេញពីទីកន្លែងនេះឡើយ។គាត់បានឆ្លងកាត់យុវវ័យជាមួយ​យុទ្ឋមិត្តនៅTruong Sa Dong។ក្នុងបំណងជួយអ្នកស្រុក​សិស្សានុសិស្សនិងភ្ញៀវ
ទសចរនៅទីក្រុង Da Nangយល់បានអធិបតេយ្យភាពអំពីកោះសមុទ្រដ៍ពិសិដ្ឋ
របស់វៀតណាមអតីតយុទ្ឋជននេះមានគំនិតបង្កើតបង្គោលអធិបតេយ្យភាពអំពី
សមុទ្រTruong Sa Dongនៅក្នុងបរិវេណនៃផ្ទះខ្លួន។

Vovworld-ថ្ងៃទី១០ឧសភាឆ្នាំ១៩៨៤យុវជនTran Van Xuatបានឈានជើងលើកោះ
Truong Sa Dongជាលើ​កដំបូង។នាពេលថ្មីៗនេះលោកបានវិលត្រឡប់មកទស្សនា
ទីនេះលើនាវាHQ ៥៧១។ពេលនិ​យាយដល់ Truong Saមនុស្សនេះដោយទម្លាប់
ស្រគត់ស្រគុំនោះក្លាយទៅជារហ័សរហួននិងខ្នះខ្នែង។លោកចែករំលែកថា៖
“   នេះមិនមែនជាការងឿងឆ្ងល់ចំពោះខ្ញុំទេពេលទទួលភារកិច្ចទៅបំពេញការងារ
នៅកោះTruong Sa Dong។ក្រោយរយះពេល២យប់២ថ្ងៃជិះនាវាលើសមុទ្រនាវា
របស់យើងខ្ញុំបានមកដល់  Truong Sa Lon។ក្រោយរយះពេល២ម៉ោងសំរាកនាវា
រត់ត្រង់ទៅកាន់កោះTruong Sa Dongនិងចូលចត់ទីកន្លែងនេះ៤ម៉ោងក្រោយនោះ។នេះជារង្វង់វេលាម៉ោង១ពេលល្ងាចថ្ងៃទី១០ឧសភាឆ្នាំ១៩៨៤។សព្វថ្ងៃកោះនេះបាន
មានការផ្លាស់ប្តូរយ៉ាងច្រើ​នណាស់។ក្នុងជីវិតរបស់កងទ័ពលើកោះនេះយើងខ្ញុំបាន
ជួប​ប្រទះនឹងការលំបាកជាច្រើន។ប៉ុន្តែយើងខ្ញុំទទួលបាន​មនោសញ្ចេតនាពីយុទ្ឋមិត្ត
ជានិច្ច។ក្រោយពីបំពេញភារកិច្ច​លើកោះយើងខ្ញុំក្លាយទៅជាបងប្អូនក្នុងគ្រួសារ។ “


                      

របស់អតីតយុទ្ឋជនTran Van Xuat (រូបថតVOV)

អតីតយុទ្ឋជននេះចាត់ទុកការលំ​បាកដែលលោកជួបប្រទះក្នុងរយះពេលស្នាក់នៅលើ
កោះTruong Sa Dongដូចជាការសាកល្បងសំរាប់យុទ្ឋជន១នាក់។បណ្តាយុទ្ឋជនដែល
បំពេញភារកិច្ចនៅទីនេះខ្វះ​ទឹកសាបបន្លែខៀវទាំងពេលអាហារម្តងៗនិង​រាប់ទាំងខ្វះ
ការថែទាំសុខាបាលពេលកើតជំងឺទៀតផង។ប៉ុន្តែពេលវេលាស្នាក់នៅទីនេះ បាន
បន្សល់ទុកមកបណ្តាអនុស្សាវរីយ៍ដ៍ជ្រាលជ្រៅសំរាប់ អតីតយុទ្ឋជនTran Van Xuat​។ក្រោយពីចាកចេញពីជួរទ័ពលោកនឹកដល់យុទ្ឋមិត្តជានិច្ច។ដោយហេតុនេះនាឆ្នាំ
២០០៥លោកបានសម្រេចអនុវត្តទួរទសេចរណ៍១ពីភាគខាងជើងទៅភាគខាងត្បូង
វៀតណាមក្នុងបំណងជួបជាមួយយុទ្ឋមិត្តឡើងវិញ។ហើយលោករកជួបបានមនុស្ស
ចំនួន២៥នាក់ដែលក្នុងនោះមានលោកNguyen Dac Hieuផង។ក្រោយពីចាកចេញពី
ជួរទ័ពលោករូបនេះបានទៅកសាងអាជីពនៅខែត្រDac Lac នៅក្នុងតំបន់ខ្ពងរាបភាគ
កណ្តាលវៀតណាម​។លោក Hieuគ្មានពេលណារំពឹងគិតថា៖នឹងជួបបាន អតីតយុទ្ឋជន
Tran Van Xuat​ឡើងវិញទេ។លោកនិយាយដោយក្តីរំជួលចិត្តថា៖“លោក Xuat​ជាជន
១រូប​ដែលមានមនោសញ្ចេតនាដ៍ស្និទស្នាលជាមួយយុទ្ឋមិត្តទាំងឡាយ។លោកបាន
ទៅស្វែងរកជួបប្រាស្រ័យជាមួយបណ្តាអតីតយុទ្ឋជនដែលធ្លា​ប់ប្រកបការងារលើកោះ
Truong Sa Dong។ខ្ញុំជាជនចុងក្រោយដែលលោករកជួបបាន។យើងខ្ញុំាបានយំក្នុងក្តី
សប្បាយរីករាយដោយបានជួបជុំគ្នាក្រោយរយះពេល២៧ឆ្នាំត្រូវព្រាត់ប្រាស់គ្នា ។ “
ដោ​យទឹកចិត្តស្នេហាជាតិរបស់ខ្លួនអតីតយុទ្ឋជនTran Van Xuatបានបង្កើតបង្គោល
អធិបតេយ្យភាពអំពីសមុទ្រTruong Sa Dongនៅក្នុងបរិវេណនៃផ្ទះខ្លួនក្នុងបំណង ជួប
ប្រាស្រ័យជាមួយមិត្តភក្តិឡើងវិញដែលបានបាត់ការទាក់ទង។សំណង់នេះសព្វថ្ងៃ
បានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់មកទស្សនា។អតីតយុទ្ឋជនរូប​នេះបាន
អធិប្បាយជាមួយមិត្តវ័យក្មេងក៍ដូចជាភ្ញៀវទេសចរបរទេសអំពីប្រពៃណីស្នេហាជាតិ
របស់ប្រ​ជាជនវៀតណាម។លោកមានចំណាប់អារម្មណ៍សប្បាយពេលដែលសង្កេត
ឃើញការផ្លាស់ប្តូរដែល​កំពុងប្រព្រឹត្តទៅលើកោះTruong Sa Dong។លោកយល់ថា៖រូបភាពកោះនេះដក់ជាប់ក្នុងបេះដូងរបស់បណ្តាអតីតយុទ្ឋជននិងជនវៀតណាមគ្រប់
រូបជារៀងរហូត៕

TAG
VOV/អតីតយុទ្ឋជនTran Van Xuat/មេម័រអំពីTruong Sa/វៀតណាម/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត