logo

មីយ៉ាន់ម៉ាពង្រឹងរចនាសម្ព័ន្ធនីតិបញ្ញត្តិ និងកំណត់ការបោះឆ្នោតប្រធានាធិបតីនៅចុងខែនេះ

2026/3/22 | 07:13:00
(VOVWORLD) - ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាថ្មី លោក Aung Lin Dwe បានប្រកាសថា សភាសហភាពនឹងធ្វើការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣០ ខែមីនា បន្ទាប់ពីដំណើរការពីរដំណាក់កាលយ៉ាងម៉ត់ចត់។ 
ផ្ទាំងរូបភាពសម្រាប់ការបោះឆ្នោតសកលបីដំណាក់កាលនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅចុងឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ (រូបថត៖ VOV-Bangkok)

នៅក្នុងដំណាក់កាលទី ១ ប្លុកសភាសំខាន់ៗទាំងបី គឺសភាជាន់ទាប ព្រឹទ្ធសភា និងប្លុកតំណាងយោធា នឹងតែងតាំងបេក្ខជនម្នាក់សម្រាប់តំណែងអនុប្រធានាធិបតី។ បន្ទាប់មក សភាទាំងមូលនឹងបោះឆ្នោតជ្រើសរើសបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនទាំងបីនេះ សម្រាប់កាន់ដំណែងប្រធានាធិបតី; បេក្ខជនពីរនាក់ទៀតនឹងកាន់តួនាទីជាអនុប្រធានាធិបតី។

មុននោះ សភាមីយ៉ាន់ម៉ាបានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២១មក ដើម្បីពង្រឹងតំណែងថ្នាក់ដឹកនាំសំខាន់ៗ។ យោងតាមវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ា (MRTV) លោក Khin Yi ប្រធានគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) ត្រូវបានជ្រើសរើសជាប្រធានសភាជាន់ទាប។ លោក Aung Lin Dwe ប្រតិភូ USDP មកពីតំបន់ Mandalay ត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភា។

ស្របនឹងដំណើរការនីតិបញ្ញត្តិ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាក៏កំពុងរៀប ចំសម្រាប់ការផ្លាស់ប្តូរផងដែរ។ ឧត្តមសេនីយ៍ Min Aung Hlaing ត្រូវបានគេរំពឹងថានឹងចុះចេញពីតំណែងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធនៅចុងខែនេះ បន្ទាប់ពីបានចូលរួមក្បួនដង្ហែរទិវាកងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី ២៧ ខែមីនា

ការវិវឌ្ឍទាំងនេះត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយ ដែលបើកផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាលសហព័ន្ធថ្មី និងបង្កើតមាគ៌ានយោបាយបន្ទាប់សម្រាប់ប្រទេសមីយ៉ាន់ម៉ានៅក្នុងអាណត្តិខាងមុខ៕

TAG
VOV/VOVworld/មីយ៉ាន់ម៉ា/ពង្រឹង/នីតិបញ្ញត្តិ/កំណត់ការបោះឆ្នោត/ប្រធានាធិបតី/ចុងខែនេះ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត