logo

មូលដ្ឋានកូរ៉េខាងត្បូងជំរុញគម្រោងសាងសង់ភូមិវៀតណាម

2026/2/12 | 08:55:30

(VOVWORLD) - នាថ្ងៃទី ១០ ខែកុម្ភៈ ស្រុក Bonghwa ក្នុងខេត្ត Gyeongsang ខាងជើង ប្រទេសកូរ៉េខាងត្បូង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់សាធារណៈស្តីពីការរៀបចំផែនការតំបន់អភិវឌ្ឍន៍ពិសេស K-Vietnam Valley (បុរីវៀតណាម) នៅមជ្ឈមណ្ឌលសហ គមន៍ពហុវប្បធម៌ Bongseong។

ការពិគ្រោះយោបល់សាធារណៈនេះគឺស្ថិតក្នុងដំណើរការពិគ្រោះមតិយោបល់នៅហ្នឹងមូលដ្ឋាន សម្រាប់ផែនការអភិវឌ្ឍន៍បុរីវៀតណាម។ គម្រោង "K-Vietnam Valley" គឺជាផែនការសាងសង់មជ្ឈមណ្ឌលជួបប្រាស្រ័យអន្តរជាតិ ដែលតភ្ជាប់វិស័យវប្បធម៌ ទេសចរណ៍ និងអប់រំដោយផ្អែកលើមូលដ្ឋានទ្រព្យសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្ររវាងប្រទេសកូរ៉េខាងត្បូងនិងវៀតណាម ដែលស្រុក Bonghwa កំពុងមានកម្មសិទ្ធិ។

លោក Park Hyun Guk អភិបាលស្រុក Bonghwa បានបញ្ជាក់ថា បុរីវៀតណាមមិនត្រឹមតែជាកម្លាំងចលករកំណើនស្នូលសម្រាប់ Bonghwa ប៉ុណ្ណោះទេ ថែមទាំងក៏ជាគំរូនិមិត្តរូបសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងកូរ៉េខាងត្បូងនិងវៀតណាមទៀតផង។

គួរជម្រាបបន្ថែមទៀតថា Bonghwa គឺជាទីកន្លែងដែលរក្សាស្លាកស្នាមនៃដំណើររបស់ព្រះរាជបុត្រ Ly Long Tuong ទៅកាន់ឧបទ្វីបកូរ៉េកាលពីជាង ៨ សតវត្សមុន ហើយទីកន្លែងនេះបានក្លាយជាស្ពានដំបូងដែលតភ្ជាប់ប្រជាជាតិទាំងពីរ វៀតណាម និងកូរ៉េខាងត្បូង៕

TAG
VOV/VOVworld/កូរ៉េខាងត្បូង/​ បុរីវៀតណាម/សាងសង់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត