logo

មូលដ្ឋានជាច្រើនកំពុងត្រៀមរួចជាស្រេចសម្រាប់ពិធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោងសំខាន់ៗ

2025/12/18 | 11:52:54

(VOVWORLD) - ថ្ងៃស្អែក ទី១៩ ខែធ្នូ នៅទីក្រុងហាណូយនិងមូលដ្ឋានជាច្រើនទៀត របស់វៀត ណាម បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោងសំខាន់ៗជាច្រើន។

ជម្រកការពារព្យុះសម្រាប់ទូកនេសាទនៅកោះកូតូ (តំបន់សេដ្ឋកិច្ចពិសេសកូតូ) នឹងត្រូវសម្ពោធនៅថ្ងៃទី ១៩ ខែធ្នូ (រូបថត៖ ទ្រឿងយ៉ាង/VOV-ភាគឦសាន)

ខេត្តក្វាងនិញមានគម្រោង និងសំណង់លេចធ្លោចំនួន ៣១ ដែលនឹងត្រូវដាក់ឱ្យដំណើរការ និងសម្ពោធនៅថ្ងៃទី១៩ ខែធ្នូ ដោយមានទុនវិនិយោគសរុបជាង ៣៩០.០០០ ពាន់លានដុង (ស្មើនឹង ១៤,៨ ពាន់លានដុល្លារអាមេរិក)។

ក្នុងចំណោមគម្រោងទាំង ៣១ នេះ មានគម្រោងចំនួន ៥ ត្រូវបានបង្ហើយ សម្ពោធ និងដាក់ឱ្យប្រើប្រាស់ ដែលចំណុះវិស័យសំខាន់ៗជាច្រើនដូចជា ទេសចរណ៍ សេដ្ឋកិច្ចសមុទ្រ សុខុមាលភាពសង្គម ការពារជាតិ និងសន្តិសុខ។

រួមជាមួយគ្នានោះ ខេត្តក្វាងនិញនឹងដាក់ឱ្យដំណើរការគម្រោងនិងសំណង់ចំនួន ២៦ ដែលគ្របដណ្តប់លើវិស័យផ្សេងៗចាប់ពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ការអភិវឌ្ឍទីក្រុង លំនៅដ្ឋានសង្គម ការអប់រំ និងការថែទាំសុខភាព។

គម្រោងជួសជុល និងសាងសង់មជ្ឈមណ្ឌលវេជ្ជសាស្ត្រដុងទ្រីវ (ក្វាងនិញ) (រូបថត៖ ទ្រឿងយ៉ាង/VOV-ភាគឦសាន)

លោក ឡេ ម៉ាញ ទួន  ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហាអាន ខេត្តក្វាងនិញ ជាកន្លែងដែលពិធីបើកការដ្ឋានសាង សង់គម្រោងតំបន់ទីក្រុងហាឡុងបៃតង   បានឲ្យដឹងថា៖ “សង្កាត់បានកំណត់ថា នេះជាកិច្ចការនយោបាយដ៏សំខាន់មួយសម្រាប់មូលដ្ឋានក្នុងឆ្នាំ ២០២៥។ ការងារត្រៀមរៀបចំ និងការផ្សព្វផ្សាយសម្រាប់ពិធីបើកការដ្ឋានសាងសង់ ដើម្បីអបអរសាទរមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបានអនុវត្តយ៉ាងសកម្ម។ ប្រជាជនក៏មានការរីករាយយ៉ាងខ្លាំងផងដែរ។ ភ្លាមៗ បន្ទាប់ពីគម្រោងចាប់ផ្តើម សង្កាត់នឹងប្រគល់ដីដែលបានឈូស ឆាយរួចរាល់ ១០០% ទៅឱ្យអ្នកវិនិយោគភ្លាមៗ”។

ទន្ទឹមនឹងនេះ នៅទីក្រុងហូជីមិញ មុនថ្ងៃបើកឲ្យរថយន្តឆ្លងកាត់ នៅថ្ងៃទី ១៩ ខែធ្នូ បរិយាកាសសាងសង់នៅលើការដ្ឋានសំណង់ទ្រង់ទ្រាយធំនៃផ្នែកផ្លូវក្រវ៉ាត់ក្រុងហូជីមិញលេខ ៣ ឆ្លងកាត់ទីក្រុងធូឌឹក (ពីមុន) ស្ថិតក្នុងកម្រិតខ្ពស់នៃភាពបន្ទាន់។ វិស្វករ និងកម្មកររាប់រយនាក់កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ប្រណាំងប្រជែងនឹងពេលវេលាដើម្បីបង្ហើយការងារចុងក្រោយ។ 

ការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់លេខ ៣ ទីក្រុងហូជីមិញ (រូបថត៖ ទីហ៊ុញ/VOV-ទីក្រុងហូជីមិញ)

លោក ប៊ុយ វ៉ាន់ គុណ ប្រធានត្រួតពិនិត្យគម្រោង បានថ្លែងថា៖ “គម្រោងផ្លូវក្រវ៉ាត់ក្រុងលេខ ៣ ដែលឆ្លងកាត់ទីក្រុង ធូ ឌឹក (ចាស់) ជាមួយនឹងស្ពានខ្ពស់ប្រវែង ១៤,៧ គីឡូម៉ែត្រ ឥឡូវនេះសម្រេចបានប្រហែល ៨៦% នៃវឌ្ឍនភាពដែលបានគ្រោងទុក។ ថ្ងៃនេះ យើងបានបញ្ចប់ផ្នែកដំបូងនៃផ្លូវ ដែលត្រៀមរួចជាស្រេចសម្រាប់ការសាងសង់ស្រទាប់បេតុងអាស្ប៉ាល់។ ទាក់ទងនឹងស្ពានលើគោក យើងក៏បានបញ្ចប់ការក្រាលបេតុងជាបន្តបន្ទាប់ (ចាក់ប្លុកបេតុងចុងក្រោយ)។ នៅពេលខាងមុខ យើងនឹងបន្តអនុវត្តការក្រាលកៅស៊ូលើផ្ទៃស្ពាន និងបញ្ចប់ប្រព័ន្ធផ្លូវដែក និងសុវត្ថិភាពចរាចរណ៍”។

ដោយជម្នះការលំបាក ការចាក់បេតុងចុងក្រោយកំពុងបញ្ចប់ការក្រាលស្ពាន ដែលនាំផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រនៃទីក្រុងហូជីមិញនេះឱ្យកាន់តែខិតជិតដល់ការបើកដំណើរការ៕

TAG
VOV/VOVworld/មូលដ្ឋាន/ត្រៀមរួចជាស្រេច/បើកការដ្ឋានសាងសង់/សម្ពោធគម្រោង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត