logo

មូលនិធិវិនិយោគឈានមុខរបស់សហរដ្ឋអាមេរិកស្វែងរកកិច្ចសហប្រតិបត្តិការនិងឱកាសវិនិយោគនៅវៀតណាម

2026/3/27 | 06:39:00

(VOVWORLD) - បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី២៥ ខែមីនា (ម៉ោងនៅញូវយ៉ក) ឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រ ប៊ិញ បានជួបជាមួយថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុឈានមុខគេ និងមូលនិធិវិនិយោគដែលមានជំនាញខាងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីឧទ្ទេសនាមអំពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម អំពាវនាវការវិនិយោគ ការតភ្ជាប់និងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារ។

ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ្វាប៊ិញ ទទួលជួបលោក Jonathan Krane  ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន KraneShares (រូបថត៖ VGP/ង្វៀន ហ័ង)

ថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុ និងមូលនិធិវិនិយោគឈានមុខគេរបស់សហរដ្ឋអាមេរិក បានសម្តែងឆន្ទៈក្នុងការស្វែងយល់បន្ថែម និងចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយជាមួយភ្នាក់ងារគ្រប់គ្រងវៀតណាម អំពីការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ; សម្តែងបំណងប្រាថ្នាចង់ស្វែងរកកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគនៅក្នុងប្រទេសវៀតណាមផងដែរ។ លោក Jonathan Krane ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន KraneShares បានស្នើគំនិតរៀបចំព្រឹត្តិការណ៍អន្តរជាតិដូចជា "ទិវាវៀតណាម" នៅផ្សារហ៊ុនញូវយ៉ក ដើម្បីលើកកម្ពស់សក្តានុពលនៃទីផ្សារហិរញ្ញវត្ថុរបស់វៀតណាម។

ឧបនាយករដ្ឋមន្ត្រី ង្វៀន ហ្វាប៊ិញ អញ្ជើញជួបជាមួយលោក José Fernández da Ponte ប្រធានមូលនិធិអភិវឌ្ឍន៍ Stellar (រូបថត៖ VGP/ញ៉ាត បាក់)

ក្នុងពេលជាមួយគ្នានោះ លោក José Fernández da Ponte ប្រធានមូលនិធិអភិវឌ្ឍន៍ Stellar បានសម្តែងបំណងប្រាថ្នាចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យទូទាត់ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ព្រមទាំងការត្រៀមខ្លួនចូលរួម និងសហការនៅក្នុងសន្និសីទ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុសំខាន់ៗ ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសវៀត ណាមនាពេលខាងមុខ។ ចំណែកខ្លួនវិញ លោក Richard Sobel ប្រធាននៃមូលនិធិវិនិយោគ Polymorphic Capital បានវាយតម្លៃថា ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម គឺជាទិសដៅត្រឹមត្រូវ ពីព្រោះ វៀតណាមមានសក្តានុពលយ៉ាងខ្លាំងក្នុងធនធានមនុស្ស ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ និងការតភ្ជាប់តំបន់។ នៅក្នុងជំនួបនេះ តំណាងនៃមូលនិធិ Polymorphic បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការតភ្ជាប់ និងណែនាំសក្តានុពលវិនិយោគនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម ទៅកាន់បណ្តាញមូលនិធិវិនិយោគសកល។

ឧបនាយករដ្ឋមន្ត្រី ង្វៀន ហ្វាប៊ិញ ទទួលជួបលោក រីឆាត សូប៊ែល ប្រធានមូលនិធិវិនិយោគ Polymorphic Capital (រូបថត៖ VGP/ង្វៀន ហ្វាប៊ិញ

អញ្ជើញវាយតម្លៃខ្ពស់ចំពោះរាល់អនុសាសន៍ និងសំណើសហប្រតិបត្តិការ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ្វាប៊ិញ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀត ណាមនឹងតែងតែរួមដំណើរ និងស្តាប់អ្នកវិនិយោគ។ ជាមួយនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅតែថ្មីថ្មោងសម្រាប់ពិភពលោកជាទូទៅ និងជាពិសេសសម្រាប់ វៀតណាម ការរួមដំណើររបស់ស្ថាប័នហិរញ្ញវត្ថុ និងមូលនិធិវិនិយោគនឹងរួមចំណែកដល់ការសុក្រិតគោលនយោបាយដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងរបស់វៀតណាម៕

TAG
VOV/VOVworld/មូលនិធិ/វិនិយោគ/ឈានមុខ/សហរដ្ឋអាមេរិក/ស្វែងរក/កិច្ចសហប្រតិបត្តិការ/ឱកាស/វិនិយោគ/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត