logo

ម៉ាស៊ីនថតប្រើហ្វីល - ចំណង់ចំណូលចិត្តពេញនិយមរបស់មិត្តវ័យក្មេង

2019/4/6 | 09:19:00
(VOVWORLD) - ក្នុងជីវភាពនៃសម័យទំនើប អាស្រ័យដោយការអភិវឌ្ឍនៃបច្ចេកវិទ្យា បាន ជាការថតរូបពិតជាងាយស្រួលណាស់។ គ្រាន់តែមានទូរស័ព្ទឆ្លាតវៃឬម៉ាស៊ីនថត ឌីជីថលមួយប៉ុណ្ណោះ គឺមិត្តអាចថតរូបស្អាតៗបានហើយ។

ប៉ុន្តែ មានមិត្តវ័យក្មេងជាច្រើន ហាក់ដូចជាឈរនៅខាងក្រៅរលកបច្ចេកវិទ្យា នោះ ដោយមានការជក់ចិត្តយ៉ាងខ្លាំងចំពោះម៉ាស៊ីនថតប្រើហ្វីលម៉ូដែលចាស់ៗ។

ដើម្បីជ្រើសរើសម៉ាស៊ីនថតប្រើហ្វីលពេញនិយមមិនមែនងាយស្រួលទេ។
ប្រភេទម៉ាស៊ីនថតនេះមានម៉ូដែលខុសគ្នាចំនួនរាប់ពាន់។
ហាងលក់ម៉ាស៊ីនថតប្រើហ្វីលតែងតែផ្ដល់ដំបូន្មានជូនអតិថិជនវ័យក្មេង ពេលដែលគេមកជ្រើសរើសម៉ាស៊ីនថត។
ម៉ាស៊ីនថតប្រើហ្វីលបានក្លាយទៅជាចំណង់ចំណូលចិត្តពេញនិយមរបស់ មិត្តវ័យក្មេងជាច្រើនដែលមានការអាឡោះអាល័យដល់អតីតកាល។
បុរស Tran Ha Thanh (ទីក្រុងហាណូយ) ជាមិត្តវ័យក្មេងម្នាក់ដែលមាន ការជក់ចិត្តនឹងម៉ាស៊ីនថតប្រើហ្វីល។
រូបថតដែលថតដោយម៉ាស៊ីនថតប្រើហ្វីលនាំមកនូវចំណាប់អារម្មណ៍ចម្លែកមួយដែលបច្ចេកវិទ្យាឌីជីថលមិនអាចបង្កើតឡើងបានឡើយ។
សូរសម្លេងនៃការបិទសន្ទះ shutter ជានិច្ចកាលមានកម្លាំងទាក់ទាញយ៉ាង ខ្លាំងក្លាចំពោះអ្នកស្រឡាញ់ម៉ាស៊ីនថតប្រើហ្វីល។
បុរស Ha Thanh ជានិច្ចកាលយកម៉ាស៊ីនថតប្រើហ្វីលតាមខ្លួន។
Lab 36+ ជាអាស័យដ្ឋានមួយក្នុងចំណោមអាស័យដ្ឋានគួរអោយជឿទុកចិត្ត ដើម្បីមកលាងហ្វីល។
ដុំហ្វីលត្រូវដោះចេញហើយយកទៅលាង។
បន្ទាប់មកគឺការផ្ដិតហ្វីលដោយម៉ាស៊ីន។
ការលាងនិងផ្ដិតហ្វីលរូបថតមួយលើកមានតម្លៃពី៣តៅ៥ហ្មឺនដុង (១,៥ទៅ២,៥ដុល្លា)។
បន្ទាប់ពីត្រូវបានលាងរួច ដុំហ្វីលនឹងត្រូវបានរៀបចំឡើងវិញហើយបញ្ជូន អោយម្ចាស់វិញ។
ចំណែកឯរូបថត នឹងត្រូវបានបញ្ចូលទៅជា ហ្វាយ។

  ស្នាដៃមួយចំនួនដែលត្រូវបានថតដោយម៉ាស៊ីនថតប្រើហ្វីល៖

ភ្លៀងធ្លាក់នៅហូយអាន (អ្នកនិពន្ធ៖ Hai Ha)។
អ្នកលក់ទំនិញតាមដងវិថី។ (អ្នកនិពន្ធ៖ Hai Ha)។
រដូវក្ដៅ ១ (អ្នកនិពន្ធ៖ Ha Thanh)។
រដូវក្ដៅ ២។ (អ្នកនិពន្ធ៖ Ha Thanh)
ទីក្រុង Da Lat គួរអោយស្រមើស្រមៃ។ (អ្នកនិពន្ធ៖ Ha Thanh)

TAG
VOV/VOVworld/ម៉ាស៊ីនថតប្រើហ្វីល/មិត្តវ័យក្មេង/រូបថត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត