logo

មហាសន្និបាតបក្ស​លើកទី ១៤៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន លើកច្បាស់ពីគោលដៅកំណើនរបស់វៀតណាម

2026/1/21 | 07:12:14
(VOVWORLD) - នាថ្ងៃទី ២០ ខែមករា ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានចុះផ្សាយអទ្ថបទជាច្រើនអំពីពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម ដោយសង្កត់ធ្ងន់លើអត្ថន័យនយោបាយនៃព្រឹត្តិការណ៍នេះ និងគោលដៅសេដ្ឋកិច្ចក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

អទ្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន Kyodo បានវាយតម្លៃថា វៀតណាមយកចិត្តទុកដាក់លើការកំណត់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយការទូតគ្រប់ជ្រុងជ្រោយ។

រូបថតអេក្រង់៖ ទីភ្នាក់ងារសារព័ត៌មាន Kyodo (ជប៉ុន) ផ្សាយរំលេចអំពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

កាសែត Nikkei បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ១៤ កំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់វៀតណាមយ៉ាងហោចណាស់ ១០% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅឆ្នាំ ២០៣០។ អត្ថបទក៏បានចាត់ទុកថា រយៈពេល ៥ ឆ្នាំខាងមុខនឹងមានសារៈសំខាន់បំផុតសម្រាប់វៀតណាមក្នុងការចូលរួម ជួរប្រទេសអភិវឌ្ឍន៍ នាពេលអនាគត។

កាសែត Mainichi បានបញ្ជាក់ច្បាស់ពីគោលដៅរបស់វៀតណាមរហូតដល់ឆ្នាំ ២០៤៥ គឺក្លាយជាប្រទេសអភិវឌ្ឍន៍មានប្រាក់ចំណូលខ្ពស់។ យោងតាមអត្ថបទនេះ នេះគឺជាគោលដៅដែលពោពេញទៅដោយបញ្ហាសាកល្បង ប៉ុន្តែអគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា នឹងមានការកែទម្រង់ជាមូលដ្ឋានលើគំរូកំណើនសេដ្ឋកិច្ច។

ទាក់ទងនឹងគោលដៅកំណើនរបស់វៀតណាមដែរ កាសែត Sankei បានវិភាគថា វៀតណាមកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនង៕

TAG
VOV/VOVworld/មហាសន្និបាតបក្ស​លើកទី ១៤/ជប៉ុន/គោលដៅកំណើន/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត