logo

មហាសន្និបាតបក្សលើកទី១៤៖ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន - ប្រភពកម្លាំងភាពជាអ្នកដឹកនាំរបស់បក្ស

2026/1/12 | 09:40:42

(VOVWORLD) - អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាល្លឺម៉ង់ បាន ជួបពិភាក្សាជាមួយលោក Patrik Köbele ប្រធានបក្សកុម្មុយនិស្តអាល្លឺម៉ង់ (DKP) ទាក់ទងនឹងតួនាទីជាអ្នកដឹកនាំ របស់បក្សកុម្មុយនិស្តវៀត ណាម ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់វៀតណាមបន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្ស។

លោក Patrik Köbele ប្រធានបក្សកុម្មុយនិស្តអាល្លឺម៉ង់ (រូបថត៖ Thuy Linh/TTXVN)

លោក Patrik Köbele ប្រធាន DKP បានបញ្ជាក់ថា បក្សកុម្មុយនិស្ត វៀតណាមមានតួនាទីនិងសារៈសំខាន់ដែលមិនអាចជំនួសបាន នៅក្នុងដំណើរការប្រវត្តិសាស្ត្រនិងការអភិវឌ្ឍរបស់វៀតណាម។ ប្រធានបក្សកុម្មុយ និស្តអាល្លឺម៉ង់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម ដែលជាតួនាទីមិនត្រឹមតែបង្ហាញតាមរយៈបទបញ្ជារដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនផងដែរ។ យោងតាមលោក នេះគឺជាមូលដ្ឋានគ្រឹះដែលធានានូវភាពរឹងមាំនៃតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លោក Patrik Köbele បានសម្តែងទំនុកចិត្ត និងការរំពឹងទុករបស់លោកថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងអនុម័ត លើគោលនយោបាយត្រឹមត្រូវ ដោយបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព មិនត្រឹមតែសម្រាប់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ប្រយោជន៍រួមរបស់មនុស្សជាតិទៀតផង៕

TAG
VOV/VOVworld/​មហាសន្និបាតបក្ស/លើកទី១៤/ផ្សារភ្ជាប់/ជិតស្និទ្ធ/ប្រជាជន/ប្រភពកម្លាំង/ភាពជាអ្នកដឹកនាំ/បក្ស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត