logo

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា

2026/1/22 | 07:33:33

(VOVWORLD) - នារសៀលថ្ងៃទី២១ ខែមករា ប្រតិភូចូលរួមមហាសន្និ
បាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបោះឆ្នោតអនុម័តលើការកែសម្រួលរបៀបវារៈនៃមហាសន្និបាត។ 

អង្គសន្និបាតបោះឆ្នោតអនុម័តលើការកាត់បន្ថយរបៀបវារៈនៃមហាសន្និបាត មួយថ្ងៃកន្លះបើប្រៀបធៀបទៅនឹងផែនការដំបូង។ (រូបថត៖ TTXVN)

តាមនោះ របៀបវារៈនៃមហាសន្និបាតលើកទី១៤ របស់បក្ស នឹងត្រូវបានកាត់បន្ថយមួយថ្ងៃកន្លះបើប្រៀបធៀបទៅនឹងផែនការដំបូង។ នេះគឺជាលទ្ធផលនៃដំណើរការការងារប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងទំនួលខុសត្រូវរបស់ប្រតិភូដែលចូលរួមមហាសន្និបាត។ គិតត្រឹមពេលនេះ ខ្លឹមសារជាច្រើនត្រូវបានសម្រេចរួចរាល់មុនកាលកំណត់។ មហាសន្និបាតគ្រោងនឹងបិទបញ្ចប់នារសៀលថ្ងៃទី២៣ ខែមករា។

ក្នុងអំឡុងពេលពីរថ្ងៃធ្វើការផ្លូវការ (ថ្ងៃទី២០-២១ ខែមករា) មហាសន្និបាតបានស្តាប់និងពិភាក្សាជាក្រុមនិងពិភាក្សានៅសាលប្រជុំ អំពីឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី១៣ នៅមហាសន្និបាតលើកទី១៤ របស់បក្ស; របាយការណ៍បូកសរុបបញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពីបុព្វហេតុផ្លាស់ប្ដូរថ្មី តាមទិសដៅសង្គមនិយមនៅវៀតណាមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក; របាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តលក្ខន្តិកៈបក្ស (២០១១-២០២៥) និងសំណើរ ការតំរង់ទិសឲ្យធ្វើវិសោធនកម្មលក្ខន្តិកៈបក្ស; របាយការណ៍ទិតៀនការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣។

ក្នុងអំឡុងថ្ងៃទី ២២ ខែមករា មហាសន្និបាតបន្តធ្វើការតាមរបៀបវារៈ៕

TAG
VOV/VOVworld/មហាសន្និបាត/បក្សកុម្មុយនិស្ត/វៀតណាម/លើកទី១៤/កាត់បន្ថយ/របៀបវារៈ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត