logo

មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាចំណុចរបត់ថ្មីក្នុងប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម

2026/1/23 | 10:54:00

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងសុន្ទរកថាបិទបញ្ចប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នារសៀលថ្ងៃទី២៣ ខែមករា លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ ថា មហាសន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាចំណុចរបត់ថ្មី នៅក្នុងប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិវៀតណាម។

គណៈប្រតិភូចូលរួមសម័យប្រជុំបិទមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ daihoidangtoanquoc.vn)

មហាសន្និបាតបានអនុម័តលើឯកសារដែលបានបង្ហាញ ដោយគណៈ កម្មាធិការមជ្ឈីមបក្ស នីតិកាលទី ១៣។ មហាសន្និបាតក៏បានពិភាក្សា និងអនុម័តគោលការណ៍ សេចក្តីសម្រេចចិត្ត និងទិសដៅ ភារកិច្ចសំខាន់ៗ រួមទាំងរបកគំហើញជាយុទ្ធសាស្ត្រ ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ក៏ដូចជា ការពាររឹងមាំមាតុភូមិសង្គមនិយមវៀតណាមក្នុងបរិបទថ្មី។ ក្នុងនោះកំណត់ថា៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពារបរិស្ថានជាចំណុចកណ្តាល; កសាងបក្សជាចំណុចស្នូល; អភិវឌ្ឍន៍វប្បធម៌និងមនុស្សជាមូលដ្ឋានគ្រឹះ; បង្កើនការពារជាតិនិងសន្តិសុខ ជំរុញកិច្ចការបរទេស និងការធ្វើសមាហរណកម្មជាអាទិភាពដ៏សំខាន់ និងជាប្រចាំ។ របកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ គឺជាកម្លាំងចលករនៃការអភិវឌ្ឍន៍។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំបិទមហាសន្និបាត  (រូបថត៖ daihoidangtoanquoc.vn)

ស្មារតីរួមនៃមហាសន្និបាតបក្សលើកទី ១៤ គឺ៖ ស្វ័យភាពជាយុទ្ធសាស្ត្រ ក្តាប់ យកឱកាស រួមកម្លាំងកាយចិត្ត  ជំនះរាល់បញ្ហាប្រឈម បំផុសសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា ប្រែក្លាយឆន្ទៈទៅជាសកម្មភាព ប្រែក្លាយការសម្រេចចិត្តទៅជាលទ្ធផលជាក់ស្តែង និយាយហើយត្រូវធ្វើ ធ្វើភ្លាម ធ្វើបានត្រឹមត្រូវ ធ្វើដោយម៉ឺងម៉ាត់ ធ្វើដល់ទីបញ្ចប់ និងធ្វើឲ្យមានប្រសិទ្ធ ភាព។ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ស្មារតី “ខ្ជាប់ខ្ជួន” គឺជាឬទ្ថានុភាពនយោបាយ ការបន្តនៃប្រវត្តិសាស្ត្រ និងមេរៀនពីកិច្ចការផ្លាស់ប្តូរថ្មី និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បក្សក្នុងគ្រប់កាលៈទេសៈ នៅតែប្រកាន់ខ្ជាប់ខ្ជួន កោលដៅឯករាជ្យជាតិដែលភ្ជាប់ជាមួយនឹងសង្គមនិយម ខ្លួនទីពឹងខ្លួន     តែងតែដាក់ផលប្រយោជន៍ជាតិ និងប្រជាជាតិ លើសពីអ្វីទាំងអស់ ដាក់សុខុមាលភាពនិងសុភមង្គលរបស់ប្រជាជនជាចំណុចកណ្តាល។ ស្មារតីនៃ “ការផ្លាស់ប្តូរថ្មី” គឺជាតម្រូវការមានលក្ខណៈសម័យកាល”។

គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាល ទី ១៤ បង្ហាញមុខនៅចំពោះមុខមហាសន្និបាត  (រូបថត៖ daihoidangtoanquoc.vn)

យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម មហាសន្និបាតបានបញ្ជាក់ជាថ្មីម្តងទៀតនូវសច្ចភាពថា៖ ការដឹកនាំរបស់បក្សគឺជាកត្តាសម្រេចចិត្តនៅក្នុងជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម; គោលនយោបាយកំណែទម្រង់របស់បក្សគឺត្រឹមត្រូវ ច្នៃប្រឌិត និងស្របតាមច្បាប់បរានុម័ត។ 

“មហាសន្និបាតសម្រេចបានជោគជ័យយ៉ាងត្រះត្រចង់ ដោយបង្ហាញពីជំនឿ ឆន្ទៈ ការតាំងចិត្ត និងចក្ខុវិស័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ ជាមួយនឹងសាមគ្គីភាព និងការតាំងចិត្តរបស់មហាសន្និបាត; ជាមួយនឹងការសម្រេចចិត្តសំខាន់ៗដែលត្រូវបានអនុម័ត; ជាមួយនឹងឯកភាពនៃឆន្ទៈនិងសកម្មភាពរបស់បក្សទាំងមូល; ជាមួយនឹងកម្លាំងរបស់ប្រជាជន និងផែនមហាសាមគ្គីជនជាតិទាំងមូល យើងពិតជានឹងអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី ១៤ ដោយជោគជ័យ កសាងប្រទេស វៀតណាមមួយប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល  រឹងមាំឈានឡើងសង្គមនិយម”។

លោកអគ្គលេខាបក្ស តូ ឡឹម បានអំពាវនាវដល់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមនៅក្រៅប្រទេស លើកកម្ពស់ស្មារតីស្នេហាជាតិ ការទទួលខុសត្រូវពលរដ្ឋ និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ; ស្ថាប័ន អង្គភាព អង្គការ និងបុគ្គលម្នាក់ៗគួរតែចាប់ផ្តើមជាមួយនឹងភារកិច្ចជាក់ស្តែងបំផុត ដោយរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ធានាថា ប្រជាជនមានជីវភាពរុងរឿង និងសប្បាយរីករាយ និងធ្វើឱ្យប្រទេសវៀតណាមខ្លាំងមាំមួន ដោយឈរប្រកៀកស្មាជាមួយមហាអំណាចឈានមុខគេលើពិភពលោក៕

TAG
VOV/VOVworld/មហាសន្និបាត/លើកទី១៤/បក្សកុម្មុយនិស្តវៀតណាម/ជោគជ័យ/ត្រចះត្រចង/ចំណុចរបត់ថ្មី/ប្រវត្តិសាស្ត្រ/បក្សកុម្មុយនិស្តវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត