logo

មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម៖ អ្នកជំនាញចិនវាយតម្លៃពីយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាម

2026/1/5 | 07:50:00
(VOVWORLD) - មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត
វៀតណាម គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យសំខាន់ពិសេស ហើយបើកដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានលក្ខណៈ "ទម្លុះទម្លាយយុទ្ធសាស្ត្រ" ក្នុងនោះ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងកំណែទម្រង់ស្ថាប័ន ដើរតួនាទីជាគន្លឹះ។ 
លោកសាស្ត្រាចារ្យ Qu Qiang ចាត់ទុកថា វៀតណាមមានសមត្ថភាពពេញលេញក្នុងការសម្រេចបានគោលដៅកំណើន ១០% នាពេលអនាគត។ (រូបថត៖ VNA)

នោះគឺជាការវាយតម្លៃរបស់លោកសាស្ត្រាចារ្យ Qu Qiang ដែលធ្វើការនៅសាកលវិទ្យាល័យជនជាតិមជ្ឈិមចិន និងក៏ជាអ្នកជំនាញអត្ថាធិប្បាយរបស់បណ្តាញទូរទស្សន៍សកលចិនផងដែរ។

យោងតាមលោកសាស្ត្រាចារ្យ Qu Qiang ទិសដៅអភិវឌ្ឍន៍ដែលប្រទេសវៀតណាមបានបង្កើតឡើងបន្ទាប់ពីមហាសន្និបាតលើកទី១៣ ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករចម្បង គឺសមស្របនឹងនិន្នាការទូទៅរបស់ពិភពលោក ហើយច្បាមជាប់ជាមួយនឹងលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាម។ ទាក់ទងនឹងគោលដៅកំណើនខ្ពស់ដែលត្រូវបានពិភាក្សាមុនពេលប្រារព្ធមហាសន្និបាតលើកទី១៤ លោកសាស្ត្រាចារ្យរូបនេះ បានចាត់ទុកថា គោលដៅកំណើនប្រហែល ១០% ពិតជាមានមហិច្ឆតាខ្លាំងក្លា ប៉ុន្តែមិនមែនគ្មានមូលដ្ឋាននោះទេ។ លោកសាស្ត្រាចារ្យ Qu Qiang បានសម្តែងជំនឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងជាមហាសន្និបាតដែលមានអត្ថន័យដ៏ពិសេស ដោយកំណត់រូបរាងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាមសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ មិនត្រឹមតែជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីកសាយភាយជាវិជ្ជមានដល់តំបន់ និងពិភពលោកក្នុងបរិបទដ៏ប្រែប្រួលបច្ចុប្បន្នទៀតផង៕

TAG
VOV/VOVworld/មហាសន្និបាត/បក្សកុម្មុយនិស្តវៀតណាម/កំណើន/សាស្ត្រាចារ្យ/ចិន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត