logo

មហាសន្និបាតលើកទី ១៤ របស់បក្ស៖ ការរំពឹងទុកសម្រាប់ទម្លុះទម្លាយលើធនធានមនុស្ស និងលើកកម្ពស់តួនាទីរបស់ជំនាន់វ័យក្មេង

2026/1/19 | 11:50:00
(VOVWORLD) - ក្នុងបរិយាកាសដ៏ឱឡារីកនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស តំណាងជាច្រើនដែលចូលរួមក្នុងមហាសន្និបាតបានសម្តែងក្តីមោទនភាព និងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីការទទួលខុសត្រូវនៅចំពោះមុខបក្ស និងប្រជាជន។

ជាមួយនឹងក្តីសង្ឃឹមថា មហាសន្និបាតនឹងដាក់ចេញនូវសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ បង្កើតជាកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី បណ្តាតំណាងបានយកចិត្តទុកដាក់ជាពិសេសចំពោះគោលការណ៍ទម្លុះទម្លាយស្តីពីការអភិវឌ្ឍធនធានមនុស្ស បរិវត្តកម្មឌីជីថល ការទាក់ទាញនិងពង្រីកតួនាទីរបស់ជំនាន់វ័យក្មេងក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ លោក Tran Hai Phu អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិខេត្តតៃនិញ បានឱ្យដឹងថា៖

“នៅក្នុងមហាសន្និបាតលើកនេះ ខ្ញុំរំពឹងថា មហាសន្និបាតនឹងបោះឆ្នោតអនុម័តលើគោលនយោបាយនានា ជាពិសេសគឺបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនោះ ខ្ញុំក៏យកចិត្តទុកដាក់ចំពោះ ការទាក់ទាញអ្នកមានទេពកោសល្យ ជាពិសេសគឺកម្មាភិបាលវ័យក្មេង ដើម្បីជួយឱ្យពួកគេហ៊ានបញ្ចេញសមត្ថភាពខ្លួនឯង រួមចំណែកជួយដល់មាតុភូមិ។ ខ្ញុំក៏ចង់ឱ្យមានគោលនយោបាយអនុគ្រោះសម្រាប់យុវជនក្នុងការចាប់ផ្តើមអាជីវកម្ម និងកសាងអាជីពនៅទូទាំងប្រទេស រួមទាំងក្នុងខេត្តតៃនិញផងដែរ ដើម្បីពង្រីកតួនាទីឈានមុខ និងភាពស្វាហាប់របស់ពួកគេ ក្នុងការបន្តកសាងអាជីពនៅទឹកដីមាតុភូមិ”

លោក Tran Hai Phu អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិខេត្តតៃនិញ។ រូបថត៖ TTXVN

ចំណែកតំណាង លោក Tran Van Đang លេខាសម្ព័ន្ធយុវជនខេត្តបាក់និញ បានសម្តែងថា៖ “ក្នុងតួនាទីជាតំណាងជំនាន់វ័យក្មេងនៃខេត្តបាក់និញ ដែលចូលរួមក្នុងមហាសន្និបាតលើកនេះ ខ្ញុំយល់ដឹងយ៉ាងស៊ីជម្រៅអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការនាំយកនូវមតិយោបល់ បំណងប្រាថ្នា និងសំណើរបស់ជំនាន់វ័យក្មេងមកកាន់វេទិកាដ៏សំខាន់បំផុតរបស់ប្រទេសជាតិ។ ហេតុដូច្នេះ មុនមហាសន្និបាត គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្តបានរៀបចំការប្រមូលមតិជាច្រើនលើកពីសមាជិកសម្ព័ន្ធយុវជន ដើម្បីរួមចំណែកមតិចូលក្នុងឯកសារនៃមហាសន្និបាត។ ដោយបានចូលរួមមហាសន្និបាតលើកនេះ ខ្ញុំមានភារកិច្ចនាំយកនូវរាល់មតិយោបល់ បំណងប្រាថ្នា និងសំណើរបស់យុវជនខេត្តបាក់និញមកកាន់មហាសន្និបាត ដែលក្នុងនោះមតិភាគច្រើនផ្តោតលើការស្នើឱ្យបក្សមានយន្តការទម្លុះទម្លាយសម្រាប់យុវជន និងដាក់យុវជនជាមជ្ឈមណ្ឌលនៃការបណ្តុះបណ្តាល”៕


TAG
VOV/VOVworld/មហាសន្និបាតលើកទី ១៤ របស់បក្ស/ការរំពឹងទុក/ធនធានមនុស្ស/ជំនាន់វ័យក្មេង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត