logo

មហាសន្និបាតលើកទី ១៤ របស់បក្ស៖ រីកសាយភាយបរិយាកាសសាមគ្គីភាពទៅកាន់មិត្តភក្តិអន្តរជាតិ

2026/1/20 | 06:26:16
(VOVWORLD) - នាថ្ងៃទី១៩ ខែមករា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានចាប់ផ្តើមថ្ងៃធ្វើការដំបូងនៅទីក្រុងហាណូយ ដោយទាក់ទាញការយកចិត្តទុកដាក់ និងការផ្សាយព័ត៌មានយ៉ាងច្រើនពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
វិបផតថលហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់រុស្ស៊ី (1prime.ru) បង្ហោះព័ត៌មានអំពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថតអេក្រង់៖ អ្នកសារព័ត៌មាន VNA នៅប្រទេសរុស្ស៊ី)

វិបផតថលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់រុស្ស៊ី (1prime.ru) បានរាយការណ៍ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានផ្តោតលើការពិភាក្សា និងអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមរហូតដល់ឆ្នាំ២០៣០ រួមជាមួយនឹងបញ្ហាសំខាន់ៗទាក់ទងនឹងអង្គការនិងបុគ្គលិក។ វិបផតថល Prime បានសង្កត់ធ្ងន់ថា អាទិភាពកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេល៤ឆ្នាំខាងមុខ គឺការអនុវត្តន៍គោលដៅយុទ្ធសាស្ត្រប្រកបដោយជោគជ័យ៖ នៅឆ្នាំ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលលើសពីកម្រិតមធ្យម ដោយដាក់គ្រឹះសម្រាប់ការទម្លុះទម្លាយយុទ្ធសាស្ត្របន្ទាប់ គឺនៅឆ្នាំ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។

កាសែត Granma ដែលទីភ្នាក់ងារបញ្ចេញមតិជាផ្លូវការរបស់បក្សកុម្មុយនិស្តគុយបា បានបង្ហោះបទអត្ថាធិប្បាយដែលមានចំណងជើងថា "វៀតណាមកំពុងដាក់គ្រឹះសម្រាប់សម័យកាលនៃភាពខ្លួនទីពឹងខ្លួនយុទ្ធសាស្ត្រ" ដោយសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ១៤ នឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់វៀតណាម ដោយផ្អែកលើស្វ័យភាពយុទ្ធសាស្ត្រ ភាពខ្លួនទីពឹងខ្លួន និងសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសកល។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រវិភាគ ReporteAsia បានបង្ហោះបទអត្ថាធិប្បាយដែលមានចំណងជើងថា "សារៈសំខាន់ជាយុទ្ធសាស្ត្រនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ត
វៀតណាមក្នុងយុគសម័យថ្មី" របស់អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាម លោកបណ្ឌិត Ruvislei González Saez ដោយបញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥ បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់វៀតណាមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលក្នុងនោះកំណើនសេដ្ឋកិច្ចត្រូវបានផ្សាភ្ជាប់ទៅនឹងយុត្តិធម៌សង្គម ការអភិវឌ្ឍមនុស្ស និងការធានាស្ថិរភាពយូរអង្វែង។ ពីទស្សនៈរបស់អ្នកប្រាជ្ញ និងសកម្មជនគោលនយោបាយកិច្ចការបរទេស អ្នកនិពន្ធបានចាត់ទុកថា ជោគជ័យរបស់វៀតណាម បាននាំមកនូវការបំផុសគំនិតដ៏សំខាន់សម្រាប់ប្រទេសអាមេរិកឡាទីននានា ដែលកំពុងខិតខំការពារអធិបតេយ្យភាព និងស្វែងរកមាគ៌ាអភិវឌ្ឍន៍ឯករាជ្យ៕

TAG
VOV/VOVworld/មហាសន្និបាត/បក្ស/លើកទី១៤/ផ្សព្វផ្សាយ/អន្តរជាតិ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត