logo

មហោស្រពម្ហូបអាហារនិងទេសចរណ៍នៃភូមិសិប្បកម្ម វិថីសិប្បកម្មទាក់ទាញភ្ញៀវទេសចរជាង ៣ ម៉ឺននាក់

2025/12/15 | 11:20:23

(VOVWORLD) - នាល្ងាចថ្ងៃទី ១៤ ខែធ្នូ នៅតំបន់វប្បធម៌ច្នៃប្រឌិត Tay Ho (ទីក្រុងហាណូយ) មន្ទីរទេសចរណ៍ទីក្រុងហាណូយ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជន សង្កាត់ Tay Ho បានរៀបចំពិធីបិទមហោស្រពម្ហូបអាហារនិងទេសចរណ៍នៃភូមិ សិប្បកម្ម វិថីសិប្បកម្មហាណូយ ឆ្នាំ ២០២៥។ 

ស្តង់ផលិតផលតម្បាញឫស្សីនៅក្នុងមហោស្រព។ (រូបថត៖ VNA)
ក្រោយរយៈពេល ៤ ថ្ងៃប្រព្រឹត្តទៅជាមួយនឹងសកម្មភាពចម្រុះ មហោស្រពនេះ បានទាក់ទាញភ្ញៀវទេសចរជាង ៣ ម៉ឺននាក់ រួម ទាំងភ្ញៀវទេសចរអន្តរជាតិមួយចំនួនធំផងដែរ។
ត្រូវបានរចនាឡើងតាមគំនិតអំពីផ្លូវបុរាណនិងផ្ទះបុរាណនៅទីក្រុងហាណូយ មហោស្រពមានតំបន់សំខាន់ចំនួនបី៖ តំបន់ទេសចរណ៍តាមភូមិសិប្បកម្ម វិថីសិប្បកម្ម; តំបន់ម្ហូបអាហារនៃទីក្រុងហាណូយ; តំបន់ផ្សព្វផ្សាយគោលដៅទេសចរណ៍នៃទីក្រុងហាណូយ។ មហោស្រពឆ្នាំនេះ ទាក់ទាញការចូលរួមពីភូមិសិប្បកម្ម និងវិថីសិប្បកម្ម គំរូចំនួន ១០ សិប្បករ ជាងសិប្បកម្មឆ្នើមជិត ៣០ នាក់ រួមជាមួយតំណាងនៃអាជីវកម្ម ទេសចរណ៍ ភោជនីយដ្ឋាន គ្រឹះស្ថានស្នាក់នៅ និងគោលដៅទេសចរណ៍នានាក្នុងរដ្ឋធានី។ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានឱកាសចូលរួមដោយផ្ទាល់ក្នុងសកម្មភាព ពិសោធន៍របរសិប្បកម្មប្រពៃណី ជួបប្រាស្រ័យជាមួយសិប្បករ ទទួលទានម្ហូបអាហារ ហាណូយដ៏ទាក់ទាញ ក៏ដូចជារីករាយនឹងកម្មវិធីសម្តែងការកែច្នៃម្ហូបអាហារ និងកម្មវិធី សិល្បៈជាច្រើនផងដែរ៕
TAG
VOV/VOVworld/វៀតណាម/មហោស្រព/ទេសចរណ៍/ម្ហូបអាហារ/សិប្បកម្ម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត