logo

យថាទស្សន៍កំណើនរបស់ G២០ ទាបបំផុតចាប់តាំងពីឆ្នាំ ២០០៩មក

2025/11/20 | 10:55:48
(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី ១៩ វិច្ឆិកា បានប្រកាសរបាយការណ៍មួយទៅកាន់ G២០ ដោយនិយាយថា ខឿនសេដ្ឋកិច្ចធំជាងគេទាំង ២០ របស់ពិភពលោក (G២០) នឹងមានកំណើនត្រឹមតែ ២,៩% ប៉ុណ្ណោះនៅឆ្នាំ ២០៣០ ដោយសារតែប្រឈមមុខនឹងបញ្ហាសាកល្បងពីលិទ្ធិគាំពារនិយម និងអស្ថេរភាពគោលនយោបាយ។
ឡូហ្គោរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅខាងក្រៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ រូបថត៖ REUTERS/Yuri Gripas

ប្រការនេះមានន័យថា យថាទស្សន៍កំណើនសេដ្ឋកិច្ចរយៈពេលមធ្យមរបស់ G២០ គឺឱនខ្សោយបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៩មក។

ខឿនសេដ្ឋកិច្ចឈានមុខគេនៃ G២០ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងមានកំណើនត្រឹមតែ ១,៤% ប៉ុណ្ណោះនៅឆ្នាំ ២០៣០។ ខឿនសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ G២០ រួមមានអាហ្សង់ទីន ប្រេស៊ីល ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង និងតួកគី នឹងមានកំណើនខ្លាំងជាងគឺប្រហែល ៣,៩%។

ដោយឡែកឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចរបស់ក្រុមប្រទេស G២០ ត្រូវបានព្យាករណ៍នៅកម្រិត ៣,២% ធ្លាក់ចុះពីកម្រិត ៣,៣% កាលពីឆ្នាំមុន ហើយនឹងធ្លាក់ចុះមកត្រឹម ៣% នៅឆ្នាំ ២០២៦។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា អត្រាអតិផរណានៅតែរក្សានៅកម្រិត ៣,៥% នៅបណ្តាប្រទេស G២០ នៅឆ្នាំនេះ៕

TAG
VOV/VOVworld/យថាទស្សន៍/កំណើន/G២០/IMF/GDP

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត