logo

យុទ្ធជនវៀតណាម - អ្នកនាំសារសន្តិភាព

2025/4/12 | 14:13:00

(VOVWORLD) - ក្រុមការងារជួយសង្គ្រោះរបស់ក្រសួងការពារប្រទេសវៀតណាមបានមកដល់ទីក្រុងហាណូយវិញ នាថ្ងៃទី ៨ ខែមេសា ដោយបានបញ្ចប់បេសកកម្មអន្តរជាតិរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាប្រទេសអាស៊ីអាគ្នេយ៍មួយ ដែលទើបតែទទួលរងគ្រោះរញ្ជួយដី។ មិនត្រឹមតែសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយកងកម្លាំងបរទេស បង្ហាញនូវស្មារតីសាមគ្គីភាពអន្តរជាតិប៉ុណ្ណោះទេ យុទ្ធជនវៀត ណាមថែមទាំងបានបង្ហាញពីស្មារតី ទទួលខុសត្រូវខ្ពស់ បន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជនមីយ៉ាន់ ម៉ា និងមិត្តអន្តរជាតិទៀតផង។

 
ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងក្រសួងនគរបាល ជូនផ្កាដល់កងកម្លាំងជួយសង្គ្រោះនៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ qdnd.vn)

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានបញ្ជូនកងកម្លាំង ជួយសង្គ្រោះ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាមុនគេបំផុត បន្ទាប់ពីគ្រោះមហន្តរាយនោះ ក្រុមជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាមបានបំពេញបេសកកម្មដោយជោគជ័យ ដោយបានសម្របសម្រួលជាមួយក្រុមជួយ សង្គ្រោះរបស់ក្រសួងនគរបាល ដើម្បីស្វែងរក និងយកសាកសពចំនួន ២៨ នាក់ ចេញពីគំនរបាក់បែក ជួយសង្គ្រោះជីវិតមនុស្ស ១នាក់។

ក្រោមកំដៅលើសពី ៤០ អង្សារសេ បរិយាកាសបំពុលដោយសារសាកសពរលួយយ៉ាងធ្ងន់ធ្ងរ ឬសាកសពលិចក្នុងទឹក ភាពលំបាកដែលបណ្តាលមកពីឧបសគ្គភាសា ហានិភ័យនៃការដួលរលំជញ្ជាំង ខណៈពេលដែលដីនៅតែញ័រដោយសារការរញ្ជួយដី ... បញ្ហាប្រឈមទាំងនេះមិនធ្វើឱ្យយុទ្ធជនម្នាក់ៗបាក់ទឹកចិត្តទេ ផ្ទុយទៅវិញពួកគេជំនះនឹងពេលវេលាដើម្បី ដណ្តើមភាពរស់រានជូនប្រជាជនតាមដែលអាចធ្វើទៅបាន។ លោកវរសេនីយ៍ឯក Nguyen Duy Minh អនុប្រធាននាយកដ្ឋានព័ត៌មានបរទេស ក្រសួងការពារប្រទេស អនុប្រធានក្រុមជួយសង្គ្រោះកងទ័ពប្រជាជនវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាបានចែករំលែកថា៖ “ស្មារតីជួយសង្គ្រោះយ៉ាងខ្លាំងក្លានិងរហ័សរហួន។ យើងឆ្លៀតពេលរាល់នាទី រៀងរាល់ម៉ោង ធ្វើយ៉ាងម៉េចធានាគ្រប់ផ្នែកសម្រាប់ក្រុមការងារ ដើម្បីដំណើរការដោយជោគជ័យនៅក្នុងប្រទេសរបស់មិត្ត។ ទីពីរគឺស្មារតី និងឆន្ទៈរបស់សមាជិកក្នុងក្រុម។ យើងកំណត់ថា ជាបេសកកម្មប្រយុទ្ធក្នុងសម័យសន្តិភាព ដោយដឹងយ៉ាងច្បាស់អំពីបេសកកម្មដ៏ខ្ពង់ខ្ពស់នេះ ក៏ដូចជាអត្ថន័យមនុស្សសាស្ត្រ មនុស្សធម៌របស់បក្ស រដ្ឋ និងកងទ័ពប្រគល់ជូន។ យើងបានលើកតម្កើងស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ និងចរិយាសម្បត្តិរបស់ប្រជាជនវៀតណាមគឺ “ជួយទំនុកបម្រុងគ្នាទៅវិញទៅមក” និង “ស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនផ្ទាល់” អញ្ជឹង”។

កងកម្លាំងជួយសង្គ្រោះនៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ qdnd.vn)

ក្នុងបរិបទដែលក្រុមសង្គ្រោះមួយចំនួនមកដល់ និងចាកចេញភ្លាមៗ ដោយសារភាពស្មុគស្មាញនៃការងារ ក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជន វៀតណាមដែលមានភាពវៃឆ្លាត ភាពច្នៃប្រឌិត និងភាពបត់បែន ហើយសមាជិកក្រុមបានចេញនូវដំណោះស្រាយជាច្រើន ដើម្បីដោះស្រាយស្ថានការណ៍ជាក់ស្តែង។

ការប្តេជ្ញាចិត្ត និងស្មារតីលះបង់ខ្លួនឯង ដើម្បីសង្គ្រោះជីវិតមនុស្សរបស់យុទ្ធជនវៀតណាមបានរួមចំណែកបង្កើតឡើងអព្ភូតហេតុ។ ពួកគេបាន ជួយសង្គ្រោះដោយជោគជ័យ លោក Htet Maung Maung អាយុ ២៦ ឆ្នាំជាអ្នកនៅរស់រានមានជីវិតក្រោយរយៈពេលមួយសប្តាហ៍ជាប់នៅក្រោមគំនរបាក់បែកក្នុងរដ្ឋធានី Nay Pyi Taw។

លោកអនុសេនីយ៍ឯក  ដាវ វ៉ាន់ឡុង  វិស្វករកងវិស្វកម្ម គឺជាអ្នកដែលបានចុះទៅដល់ផ្ទាល់ក្នុងតំបន់បាក់ដី ដោយប្រើដៃ និងឧបករណ៍ជីកកាយដី និងថ្មដែលរឹង និងធ្ងន់ ឈូសឆាយផ្លូវទៅជួយជនរងគ្រោះក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។ គ្រាដំបូងដែលដៃរបស់លោកប៉ះចំដៃជនរងគ្រោះដែលនៅតែកក់ក្តៅ មិនត្រឹមតែជួយជនរងគ្រោះឱ្យមានស្ថេរភាពក្នុងចិត្តក្នុងអំឡុងពេលជួយសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ក្តីសង្ឃឹមដល់មនុស្សជាច្រើនដែលកំពុងស្វែងរកជនរងគ្រោះទៀតផង។ អនុសេនីយ៍ឯក ដាវ វ៉ាន់ឡុង បានរៀបរាប់ថា៖ “ពេលចុះទៅជិតជនរងគ្រោះ ផ្ទៃឥដ្ឋនៅតែរឹងខ្លាំង។ ខ្ញុំបានប្រើដៃជីកយកស្រទាប់កំទេចកំទីដែលនៅពីលើ រួចព្យាយាមចូលទៅរកជនរងគ្រោះដោយសុវត្ថិភាព។ ខ្ញុំបានដាល់រន្ធតូចមួយ ហើយចុះទៅប៉ះដៃជនរងគ្រោះដែលនៅមានសុខភាពល្អ... ហើយយើងបានជួយសង្គ្រោះជនរងគ្រោះដោយជោគជ័យ”។

លោកវរសេនីយ៍ឯក ង្វៀន យួ មិញ អនុប្រធាននាយកដ្ឋានព័ត៌មានបរទេស ក្រសួងការពារប្រទេស អនុប្រធានក្រុមជួយសង្គ្រោះកងទ័ពប្រជាជនវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា (រូបថត៖ plo.vn)

ដោយបានឃើញផ្ទាល់ថា សមាជិកក្រុមជួយសង្គ្រោះវៀតណាមមិនខ្លាចគ្រោះថ្នាក់  ធ្វើការតាំងពីព្រលឹមដល់យប់ នៅកន្លែងលំបាក និងស្មុគស្មាញនោះ ឧត្តមសេនីយត្រី Myat Thu ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ នៃក្រសួងកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាបានសម្តែងអារម្មណ៍ ថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្ត។ ស្មារតីរបស់ក្រុមសង្គ្រោះវៀតណាមពិតជាអស្ចារ្យណាស់។ មានកងកម្លាំងមកពីប្រទេសមួយចំនួនបានមកដល់តំបន់នោះ ប៉ុន្តែបានដកថយចេញទាំងអស់។ ប៉ុន្តែនៅពេលដែលក្រុមជួយសង្គ្រោះវៀតណាមមកដល់ទីនេះ ពួកគេបានព្យាយាមគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះយើង”។

ក្រុមជួយសង្គ្រោះវៀតណាមក៏បានអនុវត្តសកម្មភាពមនុស្សធម៌ ដ៏មានអត្ថន័យជាច្រើន ដោយផ្តល់ស្បៀងស្ងួតរាប់សិបតោន និងគ្រឿងបរិក្ខារពេទ្យជាច្រើន រៀបចំការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរាប់រយនាក់ក្នុងមូលដ្ឋាន រៀបចំតង់ជាជម្រកបណ្តោះអាសន្នសម្រាប់អ្នកបាត់បង់ផ្ទះសម្បែង ផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារជនរងគ្រោះដែលបានស្លាប់។ល។

នៅតាមតំបន់ដែលក្រុមសង្គ្រោះវៀតណាមបានឆ្លងកាត់ ឬស្វែងរកជន រងគ្រោះ កម្មាភិបាលនិងយុទ្ធជនត្រូវបានស្វាគមន៍ជានិច្ចពីប្រជាជនក្នុងតំបន់  រួមជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។

“យើងទើបតែជួបប្រទះគ្រោះមហន្តរាយរញ្ជួយដី ប៉ុន្តែប៉ុន្មានថ្ងៃកន្លងទៅនេះ យើងមានអារម្មណ៍ថា មានការយកចិត្តទុកដាក់ និងការគាំទ្រពីក្រុមជួយសង្គ្រោះវៀតណាម។ ពួកគេបានយកថ្នាំ និងអាហារមកយើង”។

សកម្មភាពស្វែងរក និងជួយសង្គ្រោះ និងសកម្មភាពមនុស្សធម៌របស់កងកម្លាំងជួយសង្គ្រោះកងទ័ពប្រជាជនវៀតណាមមិនត្រឹមតែ រួមចំណែកពង្រឹងសាមគ្គីភាពជាមួយមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងអះអាងនូវតួនាទី និងសមត្ថភាពរបស់កងទ័ពវៀតណាមក្នុងសកម្មភាពស្វែងរក និងជួយសង្គ្រោះ ផ្សព្វផ្សាយស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ទៀតផង។ ការរួមវិភាគទានប្រកបដោយមនុស្សធម៌របស់យុទ្ធជនវៀតណាម ក៏បញ្ជាក់អំពីចរិយាសម្បត្តិ នៃ “កងទ័ពលោកអ៊ំហូ” ដែលតែងតែបម្រើប្រជាជនជានិច្ច៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត