logo

យុទ្ធនាការម៉ោងផែនដីលើកទី២ ឆ្នាំ ២០២៦៖ សន្សំសំចៃអគ្គិសនីបាន ៤៦៣.០០០ គីឡូវ៉ាត់

2026/3/29 | 06:16:00
(VOVWORLD) - លទ្ធផលនេះបន្តបញ្ជាក់ អំពីប្រសិទ្ធភាពរីកសាយភាយនៃយុទ្ធនាការម៉ោងផែនដីនៅក្នុងប្រទេសវៀតណាម ដែលមិនត្រឹមតែនៅតែជាព្រឹត្តិការណ៍និមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរការយល់ដឹងបន្តិចម្តងៗ ទៅជាសកម្មភាពជាក់ស្តែងនៅក្នុងសហគមន៍។
ភ្លើងបំភ្លឺតាមដងផ្លូវនៅខេត្ត Tuyen Quang ត្រូវបានបិទជាការឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៦។ (រូបថត៖ QDND)

យោងតាមព័ត៌មាននិងទិន្នន័យពីក្រុមហ៊ុនដឹកជញ្ជូនប្រព័ន្ធអគ្គិសនីនិងទីផ្សារអគ្គិសនីជាតិ (NSMO) បន្ទាប់ពីការបិទភ្លើងមួយម៉ោង ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០២៦ (ចាប់ពីម៉ោង ៨:៣០ យប់ ដល់ម៉ោង ៩:៣០ យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦) ប្រទេសទាំងមូលបានសន្សំសំចៃអគ្គិសនីបាន ៤៦៣.០០០ គីឡូវ៉ាត់។ លទ្ធផលនេះបន្តបញ្ជាក់ អំពីប្រសិទ្ធភាពរីកសាយភាយនៃយុទ្ធនាការម៉ោងផែនដី នៅក្នុងប្រទេសវៀត ណាម ដែលមិនត្រឹមតែនៅតែជាព្រឹត្តិការណ៍និមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរការយល់ដឹងបន្តិចម្តងៗ ទៅជាសកម្មភាពជាក់ស្តែងនៅក្នុងសហគមន៍។ ក្នុងរយៈពេលជាច្រើនឆ្នាំនៃការអនុវត្ត យុទ្ធនាការនេះបានរួមចំណែកដល់ការបង្កើតទម្លាប់នៃការប្រើប្រាស់ថាមពល ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះបង្កើនការយល់ដឹងអំពីការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។

យុទ្ធនាការម៉ោងផែនដីគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមានទ្រង់ទ្រាយសកល ដែលបានចាប់ផ្តើមនៅឆ្នាំ២០០៧ ហើយចាប់តាំងពីពេលនោះមក បានទាក់ទាញការចូលរួមពីប្រទេស និងតំបន់ដែនដីជិត២០០។ ឆ្នាំ២០២៦ គឺជាលើកទី១៨ ដែលប្រទេសវៀតណាមបានចូលរួមក្នុងយុទ្ធនាការនេះ៕

TAG
VOV/VOVworld/យុទ្ធនាការ/ម៉ោង/ផែនដី/លើកទី២/ឆ្នាំ ២០២៦/សន្សំសំចៃ/អគ្គិសនី/៤៦៣.០០០ គីឡូវ៉ាត់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត