logo

យុវជនខេត្ត Bac Ninh និងចលនានិយាយថាទេចំពោះសំរាមប្លាស្ទិក

2019/12/13 | 04:21:00
(VOVWORLD) -សព្វថ្ងៃនេះ ផលិតផលប្លាស្ទិកនិងផលិតផល វេចខ្ចប់ប្លាស្ទិចគឺជាមុខទំនិញ ដែលត្រូវបានប្រជាជននិយមប្រើប្រាស់ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលប៉ះពាល់ដល់បរិស្ថាន។ 

នាពេលថ្មីៗនេះ មជ្ឃឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសហការជាមួយសម្ព័ន្ធយុវជនខេត្ត Bac Ninh រៀបចំពីធីបង្ហាញគំរូ “ខនដូកាត់បន្ថយសំរាមប្លាស្ទិក” ។ ទោះបីជាគំរូនេះទើបនឹងបានដាក់ឲ្យដំណើរការក្នុងរយៈពេលជិត មួយខែក៏ដោយ ប៉ុន្តែ គំរូនេះបានផ្លាស់ប្តូរការយល់ដឹងរបស់ប្រជាជនជាបណ្ដើរៗ ហើយរួមចំណែកយ៉ាងធំធេងក្នុងកិច្ចការពារបរិស្ថាន។

 សកម្មភាពនៃចលនានិយាយថាទេចំពោះសំរាមប្លាស្ទិក

មុននេះ ក្រុមគ្រួសាររបស់លោកស្រី Nguyen Thi Mo នៅខុដូ Cat Tuong តំបន់ Hoa Dinh សង្កាត់ Vo Cuong ខេត្ត Bac Ninh មានទម្លាប់ប្រើថង់ប្លាស្ទិកជាច្រើនដើម្បីផ្ទុកអីវ៉ាន់នៅពេលទៅផ្សារ។ លោកស្រីតែងតែ ទុកអាហារនីមួយក្នុងថង់ដាច់ដោយឡែក។ មានថ្ងៃខ្លះទៅផ្សារ លោកស្រីបានប្រើប្រាស់ថង់ធំតូចរាប់សិប។ ក្រៅពីនេះដោយសារលោកស្រីមិនដឹងពីគុណប្រយោជន៍នៃការបែងចែកសំរាមតាមប្រភព នៅពេលកែច្នៃម្ហូប លោកតែងតែដាក់បន្លែ កាកសំណល់ ដប ប្លាស្ទិច ក្នុងធុងសំរាមរួមជាមួយថង់ ប្លាស្ទិកកខ្វក់។ ហេតដូច្នេះហើយ ជារៀងរាល់ថ្ងៃ ក្រុមគ្រួសាររបស់លោកស្រីបានបោះសំរាមជាច្រើននៅបរិស្ថាន ដែលរួមមានថង់ ប្លាស្ទិកជាច្រើន។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីត្រូវបានយុវជនក្នុងសង្កាត់ផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះអាសន្នបំពុលបរិស្ថានពីសម្រាម ប្លាស្ទិកនោះ លោកស្រីបានផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ។ លោកស្រី Mo បានឲ្យដឹងថា៖ ក្រោយរយៈពេល ១ សប្ដាហ៍បានប្រើប្រាស់ថង់ក្រណាត់មក លោកស្រីមានទម្លាប់ប្រើប្រាស់ថង់ដែលធ្វើពីក្រណាត់ហើយ។ រហូតមកដល់ពេលនេះគ្រួសាររបស់លោកស្រីលែងប្រើប្រាស់ថង់ប្លាស្ទិកទៀតហើយ។ លោកស្រីបានចែករំលែកថា៖

        “កាលពីមុនខ្ញុំតែងតែដាក់សំរាមជាមួយគ្នា។ បន្ទាប់ពីត្រូវបានផ្សព្វផ្សាយនិងណែនាំមក ខ្ញុំបានធ្វើការបែងចែកសំរាមនៅផ្ទះ។ ខ្ញុំឃើញ ថាកម្មវិធីនេះពិតជាមានគុណសម្បត្តិជាច្រើនណាស់។ ហេតុដូច្នេះហើយ គ្រួសារនីមួយចាំបាច់ត្រូវអនុវត្តន៍ដូច្នេះផងដែរ”។

ចំណែកឯគ្រួសាររបស់លោកស្រី Giap Thi Phuong នៅខុនដូ Cat Tuong ទីក្រុង Bac Ninh ក៏បានគាំទ្រយ៉ាងសកម្មចំពោះចលនា ខុនដូកាត់បន្ថយសំរាមប្លាស្ទិក ដែលបំផុសឡើងដោយសម្ព័ន្ធយុវជនខេត្តដែរ។ លោកស្រីបានឲ្យដឹងថា៖ ចាប់ពីពេលត្រូវបានឃោសនាមក និងចូលរួមវគ្គហ្វឺកហ្វឹនមក លោកស្រីបានប្រើប្រាស់កន្រ្តកជំនួសឲ្យថង់ប្លាស្ទិកដើម្បីទៅផ្សារវិញ។ លោកស្រីបានឲ្យដឹងថា៖

 “ខ្ញុំបានអនុវត្តការបែងចែកសំរាមនៅផ្ទះ ដើម្បីធ្វើជាគំរូសម្រាប់កូនចៅធ្វើត្រាប់តាម។ ហេតុដូច្នេះហើយ កូនចៅរបស់ខ្ញុំទើបមានការយល់ដឹងក្នុងការថែរក្សាបរិស្ថាននៅកន្លែងសាធារណៈ”

ចែករំលែកអំពីគំនិតផ្ដួចផ្ដើមជ្រើសរើសខុនដូ Cat Tuong ដើម្បីធ្វើការសាកល្បងគំរូនេះ លោក Ta Xuan Dung លេខាសម្ព័ន្ធយុវជនសង្កាត់ Vo Cuong ទីក្រុង Bac Ninh បានឲ្យដឹងថា៖ តាមរយៈការសិក្សាស្រាវជ្រាវមក យុវជនក្នុងសង្តត់បានឃើញថា ខុនដូ Cat Tuong មានប្រជាជនរាប់ពាន់គ្រួសារកំពុងរស់នៅ ដែលបោះចោលសម្រាមរាប់តោណក្នុងមួយថ្ងៃ។ បន្ទាប់ពីធ្វើការជាមួយគណៈគ្រប់គ្រងខុនដូមក សម្ព័ន្ធយុវជនបានបញ្ជូនសមាជិក និងយុវជនបានធ្វើការឃោសនាអំពីផលប៉ះពាល់ក្នុងការប្រើប្រាស់ថង់ប្លាស្ទិក និងសម្រាម ប្លាស្ទិក ដល់ប្រជាជននៅខុនដូ នេះ។ លោកបានឲ្យដឹងថា៖

“ក្រោយពេលធ្វើការឃោសនាមក ក្រុមគ្រួសារនីមួយៗបានស្រុះចិត្តគំនិតគ្នា និងគាំទ្រ ដោយសារនេះគឺជាសកម្មភាពដែលមានអត្ថន័យចំពោះសហគមន៍។ ក្រោយរយៈពេលអនុវត្តន៍មក ខ្ញុំបានសង្កើតឃើញថា ចលនានេះទទួលបានប្រសិទ្ធភាពខ្ពស់ ដោយសារប្រជាជនមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីបញ្ហានេះផងដែរ។ នាពេលអនាគត សម្ព័ន្ធយុវជនសង្កាត់នឹងរៀបចំផែនការបន្តអនុវត្តន៍គំរូនេះនៅកន្លែងទីប្រជុំជុំផ្សេងៗទៀតផងដែរ”។

លើសពីនេះទៅទៀត នាពេលខាងមុខ សម្ព័ន្ធយុវជននឹងជំរុញខ្លាំងចលនា “ ថ្ងៃសៅរ៍ស្ម័គ្រចិត្ត” និង“ ថ្ងៃអាទិត្យបៃតង” ដើម្បីកាត់បន្ថយសំរាម និង សំរាម ប្លាស្ទិកនៅតាមដងវិថីនានានៃខេត្ត ក៏ដូចជាកសាងខេត្ត Bac Giang កាន់តែបៃតង និងស្រស់ស្អាត ឲ្យសក្តិសមជាទីក្រុងគួរឲ្យចង់រស់នៅផងដែរ៕

TAG
VOV/VOVworld/យុវជនខេត្ត Bac Ninh

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត