logo

យុវជនត្រូវតែធ្វើជាម្ចាស់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមចំណែកទៅក្នុងការអភិវឌ្ឍប្រទេសជាតិ

2026/3/26 | 12:39:00

(VOVWORLD) - នៅរសៀលថ្ងៃទី ២៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសំណេះសំណាលជាមួយគំរូយុវជនវៀតណាមនិងកម្មាភិបាលសម្ព័ន្ធយុវជនដ៏ឆ្នើម ក្នុងឱកាសខួបលើកទី ៩៥ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៣១ - ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦)។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសំណេះសំណាលជាមួយគំរូយុវជនវៀតណាមនិងកម្មាភិបាលសម្ព័ន្ធយុវជនដ៏ឆ្នើម។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា៖ បក្ស និងរដ្ឋយកចិត្តទុកដាក់ពិសេសចំពោះតួនាទីរបស់យុវជនវៀតណាម - ជាកម្លាំងប្រកបដោយភាពច្នៃប្រឌិត ដែលដើរជួរមុខក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ហើយបានចេញផ្សាយគោលជំហរ គោលនយោបាយជាច្រើន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់យុវជនដើរត្រួសត្រាយផ្លូវក្នុងការរួមចំណែកដល់បុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “ត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្ដូរការត្រិះរិះនិងការធ្វើសកម្មភាពប្រកបដោយភាពច្នៃប្រឌិត។ ត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ យុវជនវៀតណាមត្រូវតែហ៊ានប្រឈមមុខ លះបង់ និងធ្វើជាម្ចាស់លើវិស័យថ្មីៗទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ; ត្រួសត្រាយផ្លូវក្នុងការនាំអរិយធម៌មនុស្សជាតិចូលទៅក្នុងប្រទេសរបស់យើង ហើយនាំវប្បធម៌ដ៏ជឿនលឿន សម្បូរទៅដោយអត្តសញ្ញាណរបស់ប្រជាជាតិវៀតណាម ទៅកាន់ពិភពលោកវិញផងដែរ”៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/យុវជន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត