logo

យុវជនវៀតណាម “ខ្លួនទី​ពឹងខ្លួន – ដើរ​ជួរមុខក្នុង​​នវានុវត្តន៍ – សេចក្តី​ប្រាថ្នាចូលរួមចំណែក – ធ្វើជាម្ចាស់លើ​អនាគត”

2026/3/24 | 10:50:57
(VOVWORLD) - នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា “យុវជនជាមួយអនាគតរបស់ប្រទេសជាតិ” ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ១៩៣១ - ២៦ មីនា ២០២៦) អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានលើកច្បាស់ថា អស់រយៈពេល ៩៥ ឆ្នាំកន្លងទៅ យុវជនតែងតែជាកម្លាំងស្នូលនិងត្រួសត្រាយផ្លូវ ដោយបញ្ជាក់ពីបញ្ញានិងប្ញទ្ធានុភាពនៅក្នុងវិស័យជាច្រើន។
លោកអគ្គលេខាបក្ស តូ ឡឹម ជូនផ្កាអបអរសាទរដល់មជ្ឈិមសហភាពយុវជនវៀតណាម អាណត្តិទី៩ ឆ្នាំ២០២៤-២០២៩។ រូបថត៖ ថុង ញ៉ាត់/TTXVN

លោកអគ្គលេខាបក្សបានស្នើរថា នៅក្នុងការសិក្សារៀនសូត្រ យុវជនត្រូវកសាងសមត្ថភាពនៃការត្រិះរិះពិចារណា ការគិតជាប្រព័ន្ធ សមត្ថភាពសិក្សាពេញមួយជីវិត ស្ទាត់ជំនាញភាសាបរទេស ជំនាញឌីជីថល និងវិធីស្រាវជ្រាវវិទ្យាសាស្ត្រ។ ក្នុងវិស័យពលកម្ម ត្រូវតែគោរពតាមវិន័យ និងនីតិវិធី ប៉ុន្តែមិនទទួលយកនូវទម្លាប់ចាស់គំរឹល ហើយមិនស្កប់ស្កល់នឹងអ្វីដែលមានស្រាប់ឡើយ។ ក្នុងផលិតកម្ម និងអាជីវកម្ម ត្រូវម្ចាស់ការអនុវត្តបច្ចេកវិទ្យា កែលម្អគុណភាពគ្រប់គ្រង បង្កើនផលិតភាពនិងកសាងម៉ាកយីហោវៀតណាមតាមរយៈគុណភាព និងនវានុវត្តន៍។ ក្នុងវិស័យសាធារណៈ យុវជនត្រូវចូលរួមចំណែកក្នុងការកសាងសេវារដ្ឋបាលទំនើប តម្លាភាព សុពលភាព និងប្រសិទ្ធភាព។ ក្នុងវិស័យវប្បធម៌ សង្គម បរិស្ថាន ការពារជាតិ និងសន្តិសុខ យុវជនគួរតែម្ចាស់ការ នាំយកដំណោះស្រាយថ្មីៗទៅក្នុងការអនុវត្តជាក់ស្តែង រក្សាអត្តសញ្ញាណ និងការពារមាតុភូមិទាំងក្នុងពិភពពិត និងពិភពឌីជីថល។ សរុបមក យុវជនសព្វថ្ងៃនេះអាចដាក់ចេញនូវ បាវចនាថា “ខ្លួនទីពឹងខ្លួន - ដើរជួរមុខក្នុងនវានុវត្តន៍ - សេចក្តីប្រាថ្នាចូលរួមចំណែក - ធ្វើជាម្ចាស់លើអនាគត”។

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយគណៈប្រតិភូដែលចូលរួម មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៩ នៃសហភាពយុវជនវៀតណាម។ រូបថត៖ VOV

ដើម្បីសម្រេចបាននូវសមិទ្ធផលទាំងនេះ រដ្ឋត្រូវបន្តកែលម្អស្ថាប័ន លុបបំបាត់ឧបសគ្គ និងបង្កើតបរិយាកាសផ្លូវច្បាប់ប្រកបដោយតម្លាភាព និងអំណោយផលសម្រាប់នវានុវត្តន៍; ស្ថាប័នអប់រំត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងនូវវិធីសាស្រ្តបង្ហាត់បង្រៀននិងរៀនសូត្រ ដោយផ្តោតលើការអភិវឌ្ឍការគិតដោយឯករាជ្យ សមត្ថភាពដោះស្រាយបញ្ហា ជំនាញសហការ និងការអនុវត្តជាក់ស្តែង។ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញត្រូវបន្តផ្លាស់ប្តូរថ្មីខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការ ដោយក្លាយជាដៃគូរបស់យុវជនយ៉ាងពិតប្រាកដ ជាដំបូលផ្ទះរួមសម្រាប់ប្រមូលផ្តុំ លើកទឹកចិត្ត ស្វែងរក ចិញ្ចឹមបីបាច់ និងគាំទ្រអ្នកមានទេពកោសល្យវ័យក្មេង។

ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស តូ ឡឹម សង្ឃឹមថា យុវជនវៀតណាមនឹងបន្តរក្សាប្រពៃណី បណ្តុះសេចក្តីប្រាថ្នាចូលរួមចំណែក ពង្រឹងបញ្ញា ចរិតលក្ខណៈ បណ្តុះក្រមសីលធម៌ លើកកម្ពស់សមត្ថភាពនវានុវត្តន៍ ធ្វើជាម្ចាស់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងហ៊ានចូលរួមក្នុងវិស័យថ្មីៗ កិច្ចការលំបាកៗ និងការងារដែលមិនធ្លាប់មានពីមុនមក៕

TAG
VOV/VOVworld/យុវជន/វៀតណាម/ខ្លួនទី​ពឹងខ្លួន/​​នវានុវត្តន៍

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត