logo

យុវជនវៀតណាមឆ្លើយតបយ៉ាងសកម្មចំពោះទិវាម៉ោងផែនដីឆ្នាំ២០២៦

2026/3/20 | 06:27:00
(VOVWORLD) - យុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៦ ដែលមានសារថា "នវានុវត្តន៍បៃតង - អនាគតបៃតង" ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបំផុសឡើង នឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ដោយមានសកម្មភាពជាច្រើនដែលទាក់ទាញមនុស្សមួយចំនួនធំចូលរូម ក្នុងនោះមានមជ្ឈដ្ឋានយុវជនផងដែរ។ 

ចំណុចលេចធ្លោនៃយុទ្ធនាការនេះគឺសកម្មភាពអំពាវនាវឲ្យប្រជាជនបិទភ្លើងរយៈពេលមួយម៉ោង ចាប់ពីម៉ោង ៨:៣០ យប់ ដល់ម៉ោង ៩:៣០ យប់ ថ្ងៃទី២៨ ខែមីនា។

សម្រាប់យុវជនជាច្រើន ការបិទភ្លើងរយៈពេល ៦០ នាទីមិនមែនគ្រាន់តែជាសកម្មភាពនិមិត្តរូបនោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅចំពោះបរិស្ថានផងដែរ។ ដោយមានផ្នត់គំនិត "រស់នៅបៃតង" យុវជនជ្រើសរើសចូលរួមក្នុងទិវាម៉ោងផែនដីតាមវិធីផ្សេងៗគ្នា ជាច្រើន។

“ដើម្បីចូលរួមក្នុងទិវាម៉ោងផែនដីឆ្នាំនេះ ខ្ញុំនឹងបិទភ្លើងអគ្គិសនីរយៈពេលមួយម៉ោង។ ប៉ុន្តែក្រៅពីនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានសម្រេចចិត្តជិះឡានក្រុងទៅធ្វើការជំនួសឲ្យការជិះម៉ូតូ ហើយបដិសេធទាំងស្រុងមិនយកកែវប្លាស្ទិក និងទុយោនៅពេលទិញកាហ្វេ។ ក្រុមគ្រួសាររបស់ខ្ញុំក៏ប្រមូលសំរាមដែលអាចកែច្នៃឡើងវិញនៅផ្ទះ ហើយយកទៅតម្រៀបក្នុងអំឡុងពេលនេះផងដែរ”។

“ខ្ញុំកំពុងព្យាយាមហ្វឹកហាត់ជារៀងរាល់ថ្ងៃ មិនមែនគ្រាន់តែរង់ចាំរហូតដល់ម៉ោងផែនដីនោះទេ ដូចជាការកំណត់ការប្រើប្រាស់ភ្លើង ឬឧបករណ៍អេឡិចត្រូនិចនៅពេលដែលមិនចាំបាច់។ ខ្ញុំប្រើពន្លឺធម្មជាតិសម្រាប់ការអាន និងធ្វើការ”។

ជំនួសឱ្យការមើលឃើញម៉ោងផែនដីជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ពលរដ្ឋវ័យក្មេងបានមើលឃើញការការពារបរិស្ថានជាផ្នែកមួយនៃជីវិតរបស់ពួកគេ ជាជាងកិច្ចការដែលត្រូវបំពេញ។ នេះក៏ជាស្មារតីដែលសារ "នវានុវត្តន៍បៃតង - អនាគតបៃតង" សម្រាប់ឆ្នាំ ២០២៦ កំពុងឆ្ពោះទៅ៕

TAG
VOV/VOVworld/យុវជន/វៀតណាម/ឆ្លើយតប/ទិវា/ម៉ោងផែនដី/ឆ្នាំ២០២៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត