logo

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច

2025/5/30 | 08:24:00
(VOVWORLD) - នៅខែឧសភា រដូវទឹកលិច ជាពេលដែលតំណក់ភ្លៀងដំបូងនាំទឹកមកស្រោចស្រពលើវាលស្រែកាំជណ្ដើរ Mu Cang Chai ជាសញ្ញានៃរដូវដែលវាលស្រែកាំជណ្ដើរបែកក្រហែង ប្រែជាមានទឹក។ រដូវទឹកលិចគឺជារដូវដាំដុះតែមួយគត់ក្នុងមួយឆ្នាំនៅ Mu Cang Chai។

រដូវទឹកលិចនៅ Mu Cang Chai ជាធម្មតាមានរយៈពេលចាប់ពីខែឧសភាដល់ខែមិថុនាជារៀងរាល់ឆ្នាំ នៅពេលដែលតំណក់ភ្លៀងដំបូងនៃរដូវក្តៅ "ហូរ ទឹក” ចុលលើវាលស្រែរីងស្ងួត។

នេះក៏ជាពេលវេលាដែលកសិករត្រូវរត់ប្រណាំងជាមួយអាកាសធាតុ ដើម្បីគ្របដណ្តប់សំណាបខៀវខ្លី នៅលើវាលស្រែរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដោយចាប់ផ្តើមរដូវផលិតស្រូវដ៏សំខាន់ប្រចាំឆ្នាំ។

វាលស្រែទាបនៅជើងជ្រលងភ្នំ Khau Pa តែងតែមានទឹកដំបូងគេ។

វាលស្រែទាបនៅជាប់មាត់អូរ មានទឹកមុនគេ ទើបកសិករឆ្លៀតឱកាសភ្ជួររាស់ ដើម្បីស្ទូងស្រូវឲ្យបានទាន់ពេលវេលា។

កសិករជ្រលក់ឫសសំណាបស្រូវក្នុងទឹក ហើយលាងឲ្យស្អាតភក់ បន្ទាប់ពីដកវាចេញ។

ប្រជាជនលំពុងស្ទូងសំណាប់ស្រូវនៅលើវាលស្រែទាបជាប់ផ្លូវជាតិក្នុងឃុំ Che Cu Nha ស្រុក Mu Cang Chai។

មនុស្សម្នា រីករាយទៅវាលស្រែដោយជំនឿជាក់ថា នឹងទទួលបានផលចម្រុងចម្រើន។

វាលស្រែត្រូវបានគ្របដណ្តប់បន្តិចម្តងៗដោយពណ៌បៃតងពោពេញទៅដោយកម្លាំងរស់នៃសំណាប់ស្រូវ។

នាប៉ុន្មានឆ្នាំថ្មីៗនេះ ភ្ញៀវទេសចរទៅកាន់ Khau Pha , Mu Cang Chai ក៏មានឱកាសទទួលបទពិសោធន៍ និងគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃវាលស្រែកាំជណ្ដើរ នៅពេលជិះឆ័ត្រយោង។

ទីតាំងឡើងជិះឆត្រយោងនៅលើកំពូលភ្នំ Khau Pha។

ការគយគន់ជ្រលងភ្នំ Lim Mong ក្នុងរដូវទឹកលិច និងថតរូបអនុស្សាវរីយ៍ប្លែកៗពីអ្នកជិះឆ័ត្រយោង តែងតែជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកទេសចរគ្រប់រូប នៅពេលទៅកាន់ Mu Cang Chaiម្តងៗ។

ជ្រលងភ្នំ Lim Mong ពីទស្សនៈរបស់អ្នកជិះឆ័ត្រយោង។

រដូវទឹកលិច Mu Cang Chai ៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត