logo

រីករាយទិវាបុណ្យឯករាជ្យជាតិ-នឹករលឹកលោកប្រធានហូជីមិញ

2017/9/2 | 07:57:50
(VOVWORLD) -នាប៉ុន្មានថ្ងៃរដូវស្លឹកឈើជ្រុះ ខែកញ្ញា នៅទូទាំងប្រទេសវៀតណាមនិងប្រ ទេស មួយចំនួនលើទូទាំងពិភពលោក ប្រជា ជនវៀតណាមបានរៀបចំព្រឹត្តិការណ៍រំលឹក ពិធីបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា។ ក្នុងបរិយាកាសសប្បាយរីករាយនៃបុណ្យ ឯករាជ្យជាតិនេះ មនុស្សគ្រប់រូបបាននឹករលឹកដល់លោកប្រធានហូជីមិញ អគ្គមគ្គុ ទេសជាទីស្រឡាញ់របស់ប្រជាជាតិវៀតណាម។
 លោកប្រធានហូជីមិញអញ្ជើញថ្លែងសេចក្ដីប្រកាសឯករាជ្យនាព្រឹកថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ ប្រសូត្រឡើងសាធារណៈរដ្ឋវៀតណាមប្រជាធិបតេយ្យ (រូបថត៖Internet)

នាវេលាម៉ោង៦ព្រឹកថ្ងៃទី២កញ្ញាឆ្នាំ២០១៧ នៅទីលាន Ba Dinh ប្រវត្តិសាស្ត្រ សម្លេងបទចម្រៀងជាតិបានលាន់លឺរំពង។ ថ្វីត្បិតតែនៅព្រឹកព្រលឹម ប៉ុន្តែនៅចំពោះ មុខប្រាំង្គតំកល់សពលោកប្រធានហូជីមិញ គឺមានមនុស្សច្រើនកុះករមកចូលរួមពិធី គោរពទង់ជាតិ ច្រៀងបទ ចម្រៀងជាតិនិងចាំដល់ម៉ោងចូលគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូ ជីមិញ។ ក្រុមយុវជនមួយមកពីខេត្ត Thai Nguyen (ភាគខាងជើងវៀត ណាម) ក្នុងសម្លៀកបំពាក់អាវក្រហមផ្កាយមាសពណ៌លឿង បានឈរយ៉ាងស្ងាមស្ងាត់គោរពទង់ជាតិ។

        “ថ្ងៃទី២កញ្ញាជាថ្ងៃបុណ្យឯករាជ្យជាតិប្អូនមកទីនេះនិងមានមោទ នៈអំពីមាតុ ប្រទេសរបស់ខ្លួននិងអគ្គមគ្គុទេសដ៏មហិមាររបស់ខ្លួន”។

        វេលាម៉ោង៧និង៣០នាទី ចរន្តមនុស្សដើរមួយៗចូលក្នុងប្រាំង្គ ម្នាក់ៗមាន អារម្មណ៍ផ្សេងៗគ្នា។ គេទាំងអស់ដូចជាអន្ទសារ រងចាំដល់ពេលចូលគោរពវិញ្ញាណ ក្ខ័ន្ធលោកអគ្គមគ្គុទេសជាទីស្រឡាញ់របស់ប្រទេសជាតិ។ អ្នកស្រី Nguyen Thi Huong នៅខេត្ត Ha Giang បានចែករំលែកថា៖

        “នាងខ្ញុំមានក្តីសប្បាយយ៉ាងក្រៃលេងនិងរំភើបណាស់។ នាងខ្ញុំឃើញថា មនុស្សមកទីនេះច្រើនណាស់ ហើយទាំងអស់គ្នាគឺនឹករលឹកដល់លោកប្រធានហូជី មិញក្នុងទិវាបុណ្យឯករាជ្យជាតិ”។

   ឈរលើមុខទីលាន Ba Dinh ស្តាប់រឿងដំណាលប្រវត្តិសាស្ត្រអំពីថ្ងៃទី២កញ្ញាមុន នេះ៧២ឆ្នាំ តាមរយៈការបកស្រាយរបស់មគ្គុទេសទេសចរ ភ្ញៀវទេសចរដូចជាកំពុង បានរស់នៅក្នុងគ្រាដ៏ឧត្តមឧត្តមរបស់ប្រទេសជាតិ។ ដល់ម៉ោង២រសៀល នៅទីធ្លា នេះ លោកប្រធាន ហូជីមិញ ប្រធានរដ្ឋាភិបាលបណ្តុះអាសន្ន ថ្លែងសេចក្តីប្រកាស ឯក រាជ្យបង្កើតរដ្ឋវៀតណាម។

        ចាប់តាំងពីនោះមក ប្រជាជនវៀតណាមបានចាត់ទុកថ្ងៃទី២កញ្ញាជាទិវាបុណ្យ ឯករាជ្យជាតិ - គូសសញ្ញានូវព្រឹត្តិការណ៍យ៉ាងល្អប្រសើររបស់ប្រទេសជាតិ។ លោកTong Van Chung អតីតយុទ្ធជនមួយរូបនៅខេត្ត Ninh Binh បានចែករំលែកថា៖

        “ទិវាឯករាជ្យជាតិថ្ងៃទី២កញ្ញានោះ យើងខ្ញុំនៅក្មេង អញ្ជឹងមិនអាចស្រមើស្រមៃ បាននូវអត្ថន័យរបស់វាទេ ប៉ុន្តែនៅពេលធំដឹងក្តី ហើយចូលរួមបដិវត្តន៍បានយល់ច្បាស់អត្ថន័យនៃទិវាបុណ្យឯករាជ្យជាតិធ្វើឲ្យយើងខ្ញុំរំជួលចិត្តណាស់។ ព្រោះថា គ្រាន់តែមានឯករាជ្យ មានសេរីភាពទើបប្រជាជនវៀតណាមមានជីវភាពដូចសព្វថ្ងៃ នាំមកភាពសម្បូរធូធារ សុភមង្គលជូនមនុស្សគ្រប់រូប”។

        ២៤ឆ្នាំក្រោយថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥ ប្រវត្តិសាស្ត្រវៀតណាមបានជួបប្រទះនឹង ភាពចៃដន្យមួយ។ នោះគឺ ចំថ្ងៃទី២កញ្ញាឆ្នាំ១៩៦៩ លោកប្រធានហូជីមិញទទួល មរណភាព បន្សល់ទុកនូវការទុក្ខព្រួយគ្មានកំណត់ក្នុងដួងចិត្តប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ។ អតីតយុទ្ធជន Nguyen Van Tan នៅខេត្ត Thanh Hoa បាន រំលឹកឡើងវិញ៖

        “ទទួលដំណឹងថាលោកប្រធានហូជីមិញទទួលមរណភាព យើងខ្ញុំទាំងអស់គ្នា  អ្នកណាក៏ចង់យំ។ ហើយយើងខ្ញុំបានបន្តកាន់កាំភ្លើងដោយការប្តេជ្ញាខ្ពស់”។

        នាប៉ុន្មានថ្ងៃនេះ ការនឹករលឹករបស់ប្រជាជនវៀតណាមចំពោះលោកប្រធាន ហូជីមិញត្រូវបានស្តែងចេញតាមរូបភាពផ្សេងៗគ្នា។ មានគ្រួសារខ្លះគេអុជធូបរំលឹក លោកនៅទីស្ការៈក្នុងផ្ទះខ្លួន ហើយមានជនខ្លះ ចូលប្រាំងគោរពវិញ្ញាណក្ខ័ន្ធរបស់ លោកផងដែរ។

        ទិវាបុណ្យឯករាជ្យជាតិឆ្នាំណាក៏ដូចឆ្នាំណាដែរ ក្នុងបរិយាកាសរីករាយទទួល បុណ្យ ក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមម្នាក់ៗ គឺដិតជាប់នូវគុណបំណាចដ៏ មហិមារបស់លោកប្រធានហូជីមិញ អ្នកដែល ពលីជីវិតដើម្បីឯករាជ្យជាតិថ្ងៃនេះ ជូន ប្រជាជាតិវៀតណាម។ ប្អូន Do Ngoc Oanh សិស្សថ្នាក់ទី៨ នៅខេត្ត Bac Giang បានឲ្យដឹងថា៖

        “ប្អូនមានមោទនៈយ៉ាងខ្លាំងអំពីលោកប្រធានហូជីមិញ។ លោកបានជួយប្រ ទេសជាតិដណ្តើមឯករាជ្យ។ ក្មេងជំនាន់ក្រោយ នឹងខិតខំប្រឹងប្រែង រៀនសូត្រពូរ កែ ដើម្បីក្លាយទៅជាពលរដ្ឋល្អសម្រាប់សង្គម និងបម្រើប្រទេសជាតិ”។

        រីករាយថ្ងៃបុណ្យឯករាជ្យជាតិ នឹករលឹកលោកប្រធានហូជីមិញ ជាឱកាស សម្រាប់ប្រជាជនវៀតណាមរំលឹកឡើងវិញប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ និង សម្តែងនូវការដឹងគុណចំពោះលោកប្រធានហូជីមិញ ។ តាមនោះ មនុស្សម្នាក់ៗ កាន់តែមានមោទនៈភាពនិងកាន់តែស្រ ឡាញ់ពាក្យថា “វៀតណាម”៕

TAG
VOV/VOVworld/រីករាយ/ទិវាបុណ្យ/ឯករាជ្យជាតិ/នឹករលឹក/លោកប្រធានហូជីមិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត