logo

រីកសាយភាយ​វប្បធម៌​អាជីវកម្ម​វៀតណាម​ក្នុង​យុគសម័យ​ថ្មី

2026/3/12 | 11:43:07
(VOVWORLD) - វេទិកាជាតិប្រចាំឆ្នាំ ២០២៦ ស្តីពី "វប្បធម៌ជាមួយអាជីវកម្ម" ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍវប្បធម៌អាជីវកម្មវៀតណាម សម្របសម្រួលជាមួយសាជីវកម្មឧស្សាហកម្មនិងថាមពលជាតិវៀតណាម (Petrovietnam) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន។ រូបថត៖ VOV

នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ គណៈកម្មការរៀបចំបានឲ្យដឹងថា វេទិកានេះគ្រោងនឹងទាក់ទាញអ្នកចូលរួមចំនួន ៧០០-៨០០នាក់ រួមទាំងថ្នាក់ដឹកនាំនៃសាជីវកម្មសេដ្ឋកិច្ច សហគមន៍ធុរកិច្ច និងអ្នកជំនាញ។

វេទិកាជាតិប្រចាំឆ្នាំស្តីពី "វប្បធម៌ជាមួយអាជីវកម្ម" ឆ្នាំ២០២៦ នឹងមាន ២វគ្គ។ វគ្គទី ១គឺ៖ "រដ្ឋាភិបាលស្ថាបនា - សុក្រឹត្យស្ថាប័នសម្រាប់ស្តង់ដារអាជីវកម្មថ្មី"; វគ្គទី ២៖ "សហគ្រាសធ្វើសកម្មភាព - រីកសាយភាយតម្លៃ និងលើកកម្ពស់អាជីវកម្មវៀតណាម"។ ក្នុងឱកាសនេះ គណៈកម្មការរៀបចំនឹងប្រកាសពីក្រុមតម្លៃវប្បធម៌អាជីវកម្មវៀតណាមក្នុងយុគសម័យថ្មី។

នៅក្នុងបរិបទដែលប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍថ្មី តាមការតម្រងទិសក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម តួនាទីនៃវប្បធម៌ត្រូវបានបញ្ជាក់ជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍ។ វប្បធម៌ត្រូវបានកំណត់ថាជាសសរស្តម្ភ និងជាប្រព័ន្ធសម្របសម្រួល ដែលធានានូការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕

TAG
VOV/VOVworld/​វប្បធម៌​/អាជីវកម្ម/សហគ្រាស​/​វៀតណាម/​យុគសម័យ​ថ្មី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត