logo

រីកសាយភាយសម្រស់វប្បធម៌ប្រពៃណីរបស់វៀតណាមនៅប្រទេសឡាវ

2026/2/20 | 08:20:28
(VOVWORLD) - នាថ្ងៃទី១៩ ខែកុម្ភៈ (ថ្ងៃទី៣ នៃបុណ្យតេត) នៅវត្ត Phat Tich ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅពិធីប្រគល់អំណោយសប្បុរសធម៌សម្រាប់ជនពិការ និងជនមានស្ថានភាពលំបាកដែលកំពុងរស់នៅ ទីក្រុងវៀងចន្ទន៍។
លោកស្រី Naly Sisoulith - ភរិយារបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ - ប្រគល់អំណោយដល់ប្រជាជនមានស្ថានផាពលំបាក់ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថត៖ PV/VOV-Vientiane

អញ្ជើញចូលរួមពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោកង្វៀន មិញតឹម បានសង្កត់ធ្ងន់ថា វត្ត Phat Tich គឺជាទីសក្ការៈបូជារបស់សហគមន៍ជនវៀតណាមនៅឡាវ ដែលជានិមិត្តរូបនៃភាពជិតស្និទ្ធ និងភាពសុខដុមរមនារវាងព្រះពុទ្ធសាសនា និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ។ លោកក៏បានបញ្ជាក់ថា ស្ថានទូតវៀតណាមប្រចាំនៅឡាវជានិច្ចកាលយកចិត្តទុកដាក់ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមដែលរស់នៅ សិក្សា និងធ្វើការនៅប្រទេសឡាវ។

ពិធីប្រគល់អំណោយសប្បុរសធម៌សម្រាប់ជនពិការ និងជនមានស្ថានភាពលំបាកដែលកំពុងរស់នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថត៖ PV/VOV-Vientiane

ព្រះតេជគុណ ធីច មិញក្វាង ព្រះចៅអធិការវត្ត Phat Tich មានសង្ឃដីការថា៖ “ការងារសប្បុរសធម៌សង្គម គឺជាស្ពានចងមេត្រីភាពមួយ ដើម្បីសហគមន៍ជនវៀតណាមនៅប្រទេសឡាវ យកចិត្តទុកដាក់គ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំ និងធានាថា សហគមន៍ជនវៀតណាមនៅប្រទេសឡាវតែងតែចងចាំថា ខ្លួនជាកុលបុត្រវៀតណាម”


TAG
VOV/VOVworld/វប្បធម៌/វៀតណាម/ឡាវ/ចំណងមិត្ត​ភាព​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត