logo

រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ

2026/1/26 | 10:57:00
(VOVWORLD) - នៅព្រឹកថ្ងៃទី ២៦ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រង និងប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ច (គណៈកម្មាធិការដឹកនាំ) បានធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទីពីរនៃគណៈកម្មាធិការដឹកនាំ។
ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV

ក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា នៅចុងបញ្ចប់នៃអាណត្តិឆ្នាំ ២០២១-២០២៥ ស្ថានភាពសេដ្ឋកិច្ចសង្គមសម្រេចបានលទ្ធផលសំខាន់ៗ ដោយកំណើនសេដ្ឋកិច្ចឈានដល់ ៨,០២% ក្នុងឆ្នាំ ២០២៥ បង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងទម្លុះទម្លាយ កំណើនយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ ។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានដឹកនាំឲ្យអនុវត្តន៍គោលនយោបាយសារពើពន្ធបើកចំហ និងប្រមូលផ្តុំ ជាមួយគោលនយោបាយពន្ធដារ និងថ្លៃសេវាសមហេតុផល ដើម្បីបម្រើដល់ការអភិវឌ្ឍ ជាពិសេសគោលដៅកំណើនពីរខ្ទង់ ឆ្ពោះទៅរកសម្លាំងចលករសម្រាប់កំណើន; មានវិធានការបង្កើនចំណូល និងកាត់បន្ថយការចំណាយ ដោយបង្កើនការចំណាយលើសន្តិសុខ ការពារជាតិ កត្តាជំរុញកំណើន និងសុខុមាលភាពសង្គម។ ទាក់ទងនឹងការអភិវឌ្ឍទីផ្សារមូលធន នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើថា៖

"អភិវឌ្ឍទីផ្សារមាស ទីផ្សារភាគហ៊ុន ទីផ្សារអចលនទ្រព្យ ទីផ្សារដីធ្លី និងលំនៅដ្ឋាន...។ ទាំងអស់នេះត្រូវតែធ្វើឌីជីថលនីយកម្ម។ កសាងមូលដ្ឋានទិន្នន័យសម្រាប់ផ្នែក និងវិស័យទាំងអស់ ឈរលើមូលដ្ឋាននោះ អភិវឌ្ឍទីផ្សារប្រកបដោយតម្លាភាព សុវត្ថិភាព បើកចំហ ដោយផ្អែកលើការផ្លាស់ប្តូរឌីជីថល កាត់បន្ថយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជន និងសហគ្រាស។ ដាក់ឱ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងទីក្រុងដាណាំង យឺតបំផុតគឺថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ហើយសុក្រឹត្យក្រុមប្រឹក្សាប្រតិបត្តិដើម្បីជំរុញទីផ្សារមូលធន"។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ។ រូបថត៖ VOV

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសគោលដៅកំណើន នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ដោយបង្កើតសន្ទុះ និងកម្លាំងចលរសម្រាប់ឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦-២០៣០ ទាំងមូល៕

TAG
VOV/VOVworld/ម៉ាក្រូសេដ្ឋកិច្ច/អតិផរណា/ទុ​ល្យភាពពាណិជ្ជកម្ម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត