logo

រឿងនិទានអំពីមនុស្សដែលដាំដើម Bada mierដំបូងលើកោះTruong Sa ធំ

2012/6/9 | 07:40:33
VOVWorld- ​ក្នុងដំណើរទៅកាន់ប្រជុំកោះ Truong Sa
អ្នកយកព័ត៍មាននៃ វិទ្យុសម្លេងវៀតណាមមានភព្វ
សំណាងដោយបានជួបយុទ្ធជន១រូប-ជាអ្នក ដែល
បានផ្សារភ្ជាប់ជាមួយប្រជុំកោះTruong Sa​​ក្នុងរយះពេលជាង១០ឆ្នាំ​ពីឆ្នាំ​១៩៧៨​​
ដល់ឆ្នាំ​១៩៨៧។លោកជាវរសេនីយ៏ទោ  Le Van Tan​-​
ដើម​​ Badamier Truong Sa (​រូបថត៖ Internet)
VOVWorld- ​ក្នុងដំណើរទៅកាន់ប្រជុំកោះ Truong Sa អ្នកយកព័ត៍មាននៃ វិទ្យុ
សម្លេងវៀតណាមមានភព្វសំណាងដោយបានជួបយុទ្ធជន១រូប-ជាអ្នក ដែលបាន
ផ្សារភ្ជាប់ជាមួយប្រជុំកោះTruong Sa​​ក្នុងរយះពេលជាង១០ឆ្នាំ​ពីឆ្នាំ​១៩៧៨​​ដល់
ឆ្នាំ​១៩៨៧។លោកជាវរសេនីយ៏ទោ  Le Van Tan​-​អតិត ប្រធានកោះTruong Sa​​​ ធំ ។លោកក៏ជាមនុស្សដែលដាំដើមBada mier ដំបូង​លើកោះនេះដែរ។​  
       យុវជនLe Van Tan​ស្រុកកំណើរនៅThanh Hoa ចូលបំរើកងទ័ពនៅ ឆ្នាំ​១៩​៧០​​​
ពេលមានអាយុ​២០ឆ្នាំ។ឆ្នាំ​១៩៧១​ ក្រោយវគ្គហ្វឹកហាត់១យុទ្ធ ជនLe Van Tan​ ត្រូវបានបញ្ជូនទៅកាន់សមរភូមិ Tay Nguyen។ នឹងនា ដើមឆ្នាំ​១៩៧៦​យុទ្ធជន Le
Van Tan​ បានចេញដំណើរទៅបំពេញភារកិច្ច នៅលើកោះ  Sinh Ton ចំណុះប្រជុំ
កោះTruong Sa​​​។ រំលឹកឡើងវិញនូវ បណ្តាខែឆ្នាំបំពេញភារកិច្ចនៅលើកោះSinh
Ton ​លោក​Le Van Tan​ រៀបរាប់ថា៖កោះSinh Ton ពេលនោះអត់មានអគ្គីសនី​អត់
មានទឹកសាប នឹងអត់មានបន្លែស្រស់ទេ។​មានតែប្រភេទផ្កាត្រកួនសមុទ្រនឹង
ដើមអ៊ាស៊ីម ដីដុះលើកោះប៉ុណ្ណោះ.ជីវភាពរស់នៅទាំងខាងសំភារះនឹងស្មារតី
របស់បងប្អូនយុទ្ធជនលើកោះជួបប្រទះនឹងការលំបាកជាច្រើនណាស់។យើងខ្ញុំត្រូវសូមដីគោគផ្តល់សំភារះសំណង​នឹង​ប្រដាប់ប្រដាធ្វើគ្រឿងឈើ​ដើម្បី
អារឈើធ្វើផ្ទះបោះតុ កៅអី​គ្រែសំរាប់បងប្អូនយុទ្ធជន”។
ផ្កា​​Badamier Truong Sa(​​រូបថត៖ Internet)
ពេលដែលជីវភាពសំភារះលើកោះស្ថីរភាព យុទ្ធជនLe Van Tan​  ត្រូវបាន
បញ្ជូនទៅកាន់កោះTruong Sa ធំ។យប់លាគ្នា​បណ្តាយុទ្ធមិត្ត របស់លោកបាននាំ
គ្នាដេញចាប៊ី​នឹងច្រៀងប្រៀបដូចជាសេចក្តីជូនដំណើរ។ វិលត្រឡប់មកទស្សនា
កោះ Truong Sa​ក្រោយរយះពេល៣០ឆ្នាំ ឃ្លាតឆ្ងាយ​ វរសេនីយ៏ទោ Le Van Tan
​រំជួលចិត្តយ៉ាងខ្លាំង។ចាកចេញពី នាវាឡើងដីកោះ លោក​ដើរយ៉ាងលឿនសំដៅ
ទៅដើមBadamierការ៉េ។ពេលនោះលោកបើកភ្នែកមើលភាំង ស្រាប់តែ​​​   ឃើញ
សុភមង្គល។ ដើមBadamier ចំណាស់​ រីកធំធាត់ក្នុងកំដៅថ្ងៃនឹងខ្យល់សមុទ្រ​បែក
ម៉ែក ត្រសុំត្រសាយចោលម្លប់ដ៏ធំល្វឹងល្វើយ​។បណ្តាស្លឹក​Badamier​ រង្កើរ ស្រួល ហាក់ដូចជាស្វាគមមិត្តជំនិតចាស់។អង្គុយនៅក្រោមម្លប់ត្រជាក់របស់ដើម Ba
damier​លោកLe Van Tan​រំលឹកឡើងវិញ៖ “មាន១លើក​ ទៅយាមល្បាតខ្ញុំរើស
បានផ្លែ ចំឡែក​១ដែលរសាត់មក ពីសមុទ្រ​ខ្ញុំយកមកបណ្តុះ។វាដុះពន្លកជា
ដើម។​ក្នុងរយះពេល​៣០ឆ្នាំកន្លង មក​វាបានរីកធំធាត់ជាដើមចំណាស់ដូច្នេះ។នៅលើបណ្តាកោះផ្សេងៗក៏ដាំ ដើមBadamierយ៉ាងច្រើនដែរ។​ឃើងផ្លែមានរាង
ជា៤ជ្រុង ទើបហៅ Badamierការ៉េ”។        
   
ផ្លែ Badamier Truong Sa ជាអំណោយ​ដ៏ថ្លៃថ្លា​សំរាប់ភ្ញៀវ( Internet)
    នៅ​Truong Sa​នាសព្វថ្ងៃ​Badamierការ៉េជាប្រភេទដើមឈើដែលត្រូវ បាន
បណ្តាយុទ្ធជនថ្នាក់ថ្នមបំផុត។ពីព្រោះផ្លែរបស់វាជាអំណោយដ៏ថ្លៃថ្លា​របស់
Truong Saជូនចំពោះបណ្តាអ្នកដីគោគដែលមកទស្សនាកោះ​ ជា អំណោយ
តភ្ជាប់សមុទ្រកោះជាមួយស្រុកកំណើត។វរសេនីយ៏ត្រី​​ Nguyen Van Hien ​
មេបញ្ជាការរងកោះTruong Sa​ធំ​និយាយដោយក្តីរំភើបចិត្តថា៖ “ឧបការះគុណ​ស្នាដៃរបស់អុំគឺធំអស្ចារ្យចំពោះបុព្វហេតុកសាង​នឹង ការពារកោះ។យើងខ្ញុំជា
ជំនាន់ដើរក្រោយ។ យើងខ្ញុំនឹងធ្វើតាមគំរូប្រធានLe Van Tan​​ការពារកោះ”។ លាគ្នាចេញពីកោះTruong Sa​​ធំ  លោកLe VanTanយកមកតាមខ្លួននូវបណ្តា ផ្លែBadamierព័ណ៏ខៀវស្រងាត់។​លោកថា៖​លោកនឹងដាក់បណ្តាផ្លែនេះលើ តុជីដូនជីតាដើម្បីធ្វើសក្ការះបូជាពេលដែលនឹកដល់តំបន់ដីជាសាច់ឈាម
 របស់មាតុភូមិម្តងៗ។តំបន់ដីជាខែលរបស់មាតុភូមិដែលស្ថិតនៅឆ្ងាយនោះ​
តែលោកថា៖​Truong Sa​​ឥឡូវនេះជិតណាស់៕
TAG
មនុស្សដាំដើម Bada mierដំបូងលើកោះTruong Sa ធំ/វរសេនីយ៏ទោ Le Van Tan​-​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត