logo

រឿងនិទានអំពីវេជ្ជបណ្ឌិតពេទ្យទ័ព១រូបនៅកោះ Tho Chu

2013/2/21 | 08:39:46

ស្ថិតនៅ​ចម្ងាយពីដីគោកប្រមាណ​២០០គីឡូមែត្រពេល
ឈឺឆ្កាត់ឬរងគ្រោះថ្នាក់អ្នកកោះ Tho Chuឃុំ Tho Chau
ស្រុកPhu Quoc  ខែត្រ Kien Giangភាគខាងត្បូងវៀត
ណាមសុទ្ឋតែពឹងផ្អែកទៅលើបណ្តាគ្រូពេទ្យរបស់កងទ័ព
ជើងទឹកដែលបោះទ័ពលើកោះ។ ផ្សាភ្ជាប់ជាមួយបណ្តាយុទ្ឋជននិងអ្នកកោះ Tho Chu
ក្នុងអំឡុង៣ឆ្នាំកន្លងមកវេជ្ជ​បណ្ឌិតពេទ្យទ័ព Tran Dinh Dungបានព្យាបាលនិងសង្រ្គោះ
ជីវិតសំរាប់អ្នកជំងឺជាច្រើននាក់នៅលើកោះដាច់ស្រយាលនេះ​។

Vovworld-ក្នុងពិធីជួបសំណេះសំណាលជាមួយយើងខ្ញុំនាពេលរសៀរល១វេជ្ជ​បណ្ឌិត
ពេទ្យទ័ព Tran Dinh Dung ប្រធានផ្នែកពេទ្យទ័ពនិងជាប្រធានមណ្ឌលសុខភាព កោះ
Tho Chuអោយដឹងថា៖លោកមានវត្តមាននៅទីនេះកាលពីខែតុលាឆ្នាំ២០១០។នេះក៍
ជាពេលវេលាដែល មណ្ឌលសុខភាព ពេទ្យទ័ព Tho Chuត្រូវបានបង្កើតឡើងផងដែរ។

ទៅប្រកបការងារនៅកោះបានរយះ១ថ្ងៃប៉ុណ្ណោះវេជ្ជ​បណ្ឌិតTran Dinh Dungបានចូលរួម
ករណីវះកាត់សម្ភពសង្រ្គោះបន្ទាន់១។នោះគឺលោកស្រីDo Thi Diem ​ដែលមិនអាច
សម្រាលកូនតាមធម្មតាបាន។ការវះកាត់ ទទួលបាន​ជោគជ័យ ដោយសារវេជ្ជ​បណ្ឌិត
Tran Dinh Dungសង្រ្គោះបានទាំងអ្នកម្តាយនិងទារក។វេជ្ជ​បណ្ឌិតTran Dinh Dungរំលឹក
ឡើងវិញថា៖“ខ្ញុំរៀនផ្នែកសម្ភពបានរយះពេល២ខែប៉ុណ្ណោះ។ពេលនោះ មេឃកំពុងមាន
ព្យុះ     និងគ្មានកូបាល់ទេ។យើងខ្ញុំប្រជុំនិងសំរេចដំណើរការវះកាត់សម្ភពនិងទទួល
បានជោគជ័យ   “។


                    

វេជ្ជបណ្ឌិតពេទ្យទ័ព Tran Dinh Dung(រូបថត​Internet)

មុននេះប៉ុ​ន្មានខែវេជ្ជ​បណ្ឌិតTran Dinh Dungបានវះកាត់ករណីរលាកខ្នែងពោះវៀន
សំរាប់យុទ្ឋជនការពារព្រំដែនLe Van Hong  ប្រកបដោយជោគជ័យ។វេជ្ជ​បណ្ឌិតTran
Dinh Dungអោយដឹងថា៖“ តាមរយះការពិនិត្យខ្ញុំឃើញថា៖ជំងឺរបស់អ្នកជំងឺគឺធ្ងន់ធ្ងរ
ណាស់ប្រសិនជា    មិនវះកាត់ អ្នកជំងឺនឹងស្លាប់។ខ្ញុំបាន​ដំណើរការវះកាត់ដោយមានការ
ជួយឧបត្ថម្ភរបស់ជន២នាក់ទៀត។ខ្ញុំទទួលជោគជ័យក្រោយរយះពេល២ម៉ោង វះកាត់។ឥឡូវនេះ អ្នកជំងឺបាន​មានសុខភាពល្អនិងអាចលេងកីឡាឡើងវិញ “។

ក្នុងរយះពេល៣ឆ្នាំប្រកបការងារនៅ​កោះនេះវេជ្ជ​បណ្ឌិតTran Dinh Dungទទួលបាន​ជំនឿ
ជាក់ការគោរពរាប់អានរបស់កងទ័ពនិងអ្នកឃុំ Tho Chau។រសៀលណាក៍ដូចជារសៀល
ណាដែរគ្រួសារលោកស្រី Nguyen Thi My Hiep ដែលក្នុងនោះមានTran Minh Vu ជាកូន
ប្រុសរបស់លោកស្រីនៅភូមិBai Ngu ឃុំ Tho Chau​សុទ្ឋតែមកសាកសួរសុខទុក្ខវេជ្ជ​បណ្ឌិត
Tran Dinh Dung។លោកស្រី Hiep អោយដឹងថា៖ពេលកើតកូនជីវិ​តរបស់ទារកជួបប្រទះ
នឹងគ្រោះថ្នាក់។បើសិនជាគ្មានវេជ្ជ​បណ្ឌិតTran Dinh Dungក្មេងមិនអាចរស់បានឡើយ។ លោកស្រី Hiepចែករំលែកថា៖“ ពេលនោះសម្រាលកូនតាមធម្មតាពិបាកណាស់គ្រួសារ
ខ្ញុំបានសំរេចថា៖ដំណើរការវះកាត់។និង  គ្រួសារខ្ញុំមានជំនឿជាក់ទាំងស្រុងទៅលើ  វេជ្ជបណ្ឌិតTran Dinh Dung។ វេជ្ជ​បណ្ឌិតTran DinhDungនិងបណ្តាសហវិជ្ជាជីវះបានថែទាំ
ខ្ញុំក្នុងអំឡុង២០ថ្ងៃ។អ្នកកោះមានការដឹងគុណជាច្រើនចំពោះ វេជ្ជ​បណ្ឌិតTran Dinh Dung “។

​​​​​​​​​​​​​                     

វេជ្ជបណ្ឌិតTran Dinh Dungនិងចៅ Tran Minh Vu (រូបថត​Internet)

មនោសញ្ចេតនារបស់អ្នកកោះចំពោះវេជ្ជ​បណ្ឌិតTran Dinh Dungគឺច្រើនដល់ប៉ុន្នឹង
ដោយសារពីយូរណាស់មកហើយវេជ្ជ​បណ្ឌិតTran Dinh Dungនៅចាត់ទុកការព្យាបាល
ជំងឺនិងសង្រ្គោះជីវិតរបស់អ្នកជំងឺនៅកោះដាច់ស្រយាលនេះជាភរកិច្ចប្រយុទ្ឋរបស់ខ្លួន
និងយុទ្ឋមិត្តនៅទីនេះ៕

TAG
Tran Dinh Dung/វេជ្ជបណ្ឌិតពេទ្យទ័ព/កោះ Tho Chu/សង្រ្គោះជីវិត/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត