logo

រឿងព្រេងអំពីកំពង់ Au Lau។

2014/4/8 | 04:02:17

ស្ថិតនៅសង្កាត់Nguyen Phuc ឃុំAu Lauទីក្រុង Yen Bai
កំពង់Au Lau ជានាមដ្ឋាន១ក្នុងចំណោមនាមដ្ឋានប្រវត្តិ
សាស្រ្តដ៍ល្បីឈ្មោះដែលផ្សារភ្ជាប់ជាមួយជ័យជំនះ
Dien Bien Phu នាឆ្នាំ១៩៥៤។គំពង់ Au Lauគឺស្ថិតនៅផ្លូវ
ជាតិលេខ១៣A  ជាផ្លូវគមនាគមន៍សរសៃឈាមច្រកទ្វាចេញចូលសមរភូមិ
 Dien Bien Phu។

​​​​​​​​​​​​​​​​​​                       
                     

កំពង់Au Lau នាសព្វថ្ងៃ

Vovworld-សព្វថ្ងៃកំពង់ Au Lauនៅអ៊ូអរដោយស្នូររបស់កប៉ាលដែលដឹកអ្នក
ដំណើរឆ្លងកាត់ទន្លេ។ចំពោះអ្នកដែលតែងតែរស់នៅទីនេះ ស្នូរសំលេងកប៉ាល
ជានិចជាកាលរំលឹកឡើងវិញអនុស្សាវរីយ៍ពិបាកបំភ្លិចបានក្នុងការតស៊ូប្រឆាំង
អាណានិគមបារាំងឈ្លានពាន។រូបភាពរបស់បណ្តាកងទ័ពដ៍អង់អាចក្លាហាន
ឆ្លងកាត់ទន្លេឈានទៅសមរភូមិនៅចារឹកដិតជាប់ក្នុងម៉េម័ររបស់គេជារៀងរហូត។ ស្ថិតនៅលើផ្លូវគមនាគមន៍សរសៃឈាមសំរាប់ជំនួយនិងភស្តុភារដល់សមរភូមិ
Dien Bien Phuគំពង់ Au Lauពេលនោះ បានក្លាយទៅជាគោលដៅបំផ្លិច​បំផ្លាញ
របស់អាណានិគមបារាំងក្នុងអំឡុង២០០យប់ថ្ងៃនៅយុទ្ឋនាការDien Bien Phu។​កងទ័ពបារាំងបានទម្លាក់គ្រាប់បែកជាង២៧០០តោនបំផ្លាញកប៉ាលជំនួយនិង
ភស្តុភារជាច្រើនគ្រឿងសម្លាប់យុទ្ឋជនមួយចំនួន។ប៉ុន្តែការទម្លាក់គ្រាប់បែកមិន
ឈ្នះបានអ្នកដឹកជញ្ជូនបានឡើយ។ក្នុងឳកាសឆ្លងកាត់គំពង់ Au Lauនាយឧត្តម
សេនីយ៍Vo Nguyen Giapបានស្ងើចសរសើរស្មារតីនិងឆន្ទះមិនចុះញ៉មរបស់កំលាំង
ធានាគមនាគមន៍នៅទីនេះ។លោក Pham Trung Ton អ្នកដឹកជញ្ជូន១នាក់ក្នុង
ដំណាក់កាលនេះបានរំលឹកឡើងវិញថា៖“នៅវេលាម៉ោងពី៤ដល់៤និង៣០នាទីពេ
លល្ងាចភាពអ៊ូអរសប្បាយគ្របដណ្តប់លើសង្ខាងមាត់ទន្លេ។សាឡាងចម្លងអបស្ម័យ
យានកប៉ាលនិងទូកដឹកកាំភ្លើងធំអាវុធសេនាជននិងកងទ័ពឆ្លងកាត់ទន្លេ។កាំភ្លើងធំ
និងអាវុធុនធ្ងន់ត្រូវបានដឹកជញ្ជូននារាត្រីជានិច្ច។ពេលខ្លះ ខ្មាំ​ងសត្រូវទម្លាក់ក្រុមទ័ព
ពិសេសឬកាំជ្រួចបំភ្លឺប៉ុន្តែគ្មាននរណាភ័យខ្លាចទេ។  “

​​​​​​​​​​​​​​​​​​​​​                               

រូបថត​កាសែតខេត្តYen Bai

កង់រាប់ពាន់គ្រឿងបានដើរតាមកំពង់ Au Lauដើម្បីផ្គត់ភ្គង់ភស្តុភារស្បៀងអាហារ
និងដឹកជញ្ជូនកាំភ្លើងធំសំរាប់សមរភូមិDien Bien Phu។លោកDang Ngoc Chi  អាយុ
៨៧ឆ្នាំនៅសង្កាត់Nguyen Phucទីក្រុង Yen Baiជាស្នងការនយោបាយកងអនុសេនាធំ
៣៩៥ដែលតែងតែចូលរួមយុទ្ឋនាការDien Bien Phuរៀបរាប់ថា៖“  កំពង់ Au Lauត្រូវ
ទម្លាក់គ្រប់បែកជារឿយៗ។តំបន់បានប្រើទូករាប់រយគ្រឿងដើម្បីដឹកយើងខ្ញុំ។ ក្នុង
រយះពេល១ម៉ោងតែប៉ុណ្ណោះយើងខ្ញុំបានឆ្លងកាត់ទន្លេឈានចូលសមរភូមិ។   “

ក្នុងអំឡុងយុទ្ឋនាការDien Bien Phuខែត្រYen Baiបានកៀងគរសេនាជនជាង៣ម៉ឹន
១ពាន់នាក់ចូលរួមសកម្មភាពជំនួយ​​និងភស្តុភារ។នៅដំណាក់កាលនេះនៅភូមិAu Lauមានតែគ្រួសារជិត៣០០គ្រួប៉ុន្តែមនុស្សចំនួន៣០០នាក់មានវត្តមាននៅសមរភូមិ។ជនចាស់ជរានិងនារីដែលស្នាក់នៅភូមិក៍បានកាន់អាវុធប្រឆាំងការទម្លាក់គ្រប់បែក
ដើម្បីការពារកំពង់។កាលពីខែមេសាឆ្នាំ១៩៥២ដល់ពេលបញ្ចប់យុទ្ឋនាការDien Bien
 Phuនាឆ្នាំ១៩៥៤អាវុធស្បៀងអាហារចំនួន៣សែនតោនរួមជាមួយកងទ័ពនិងសេនា
ជនរាប់សែនលើកនាក់បានដើរកាត់កំពង់ Au Lauប្រកបដោយសុវត្ថិភាព។
អ្វីៗទាំងអស់ដើម្បីជ័យជំនះកម្មាភិបាលនិងអ្នកបំរើការងារនៅកំពង់បានខិតខំប្រឹង
ប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីផ្គត់ផ្គង់ភស្តុភារសំរាបសមរភូមិឲ្យបាន​ឆាប់
បំផុត។នាឆ្នាំ២០១២កំពង់ Au Lauត្រូវបានដាកបញ្ចូលក្នុងបញ្ជីឈ្មោះ​កេរ្តិ៍ដំណែល
ប្រវត្តិសាស្រ្តថ្នាក់ជាតិ៕

 

TAG
VOV/កំពង់ព្រេង Au Lau/ទីក្រុង Yen Bai/ជ័យជំនះDien Bien Phu/វៀតណាម/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត