logo

រឿងរបស់ផ្សារ។

2014/3/21 | 02:22:06

អតីតកាលឬបច្ចុប្បន្នកាល​ នៅកណ្តាលទី្រក្រុងឬនៅ
ជាយក្រុងចរិតលក្ខណះពិសេសទាំងឡាយរបស់ផ្សារ
ដែលត្រូវបានស្គាល់ដោយប្រជាជនក្រុងហាណូយ
(ប្រទេសវៀតណាម)ត្រូវបានឧទ្ទេសនាមនៅសារមន្ទីនារី
វៀតណាម។ដោយប្រធានបទរឿងរបស់ផ្សារពិព័ណ៏បាននាំមកនូវការមើលឃើញ
គ្រប់គ្រាន់នៃ​ការ​វិវត្ត​ន៍របស់ផ្សារសំខាន់របស់ផ្សារក្នុងជីវភាពរស់នៅដ៍សាមញ្ញ
ក៍ដូចជាមនោសញ្ចេតនារបស់ប្រជាជនហាណូយ។

Vovworld-យើងខ្ញុំកំពុងឈរជើងនៅ​សារមន្ទីនារីវៀតណាមអាស័យដ្ឋានលេខ៣៦
វិថីLy Thuong Kiet ទីក្រុងហាណូយក្នុងកាសពិព័ណ៏ស្តីពីផ្សារត្រូវបានរៀបចំឡើង
នៅទីនេះ។ផ្សារត្រូវបានបង្កើតឡើងវិញជាមួយស្នូរអ៊ូអរសប្បាយរបស់អ្នកលក់អ្នក
ទិញ​មនុស្សម្នាដែលឆ្លងកាត់គោរពសួរគ្នា។នៅកណ្តាលបន្ទប់ទិដ្ឋភាពរបស់ផ្សារ
បុរាណត្រូវបាន​បង្កើតឡើងដោយកញ្ជើរនិងល្អីគ្រប់ប្រភេទត្រូវបានដាក់លើស្រទាប់
ចំបើង១។ទស្សនិកជនវ័យចំណាស់មួយចំនួនមានការងឿងឆ្ងល់ចំពោះបរិយាកាស
បង្កើតឡើងវិញដែលធ្វើឲ្យពួកគេនឹកដល់កុមាភាពពេលដែលដើរតាមម្តាយទៅផ្សារ។
លោកស្រីNguyenKim  Hanh នឹកថា៖“ នាគ្រានោះផ្សារមានភាពកក់ក្តៅហើយជន
គ្រប់រូបមិនប្រញាប់។គេអាចទិញទំនិញខ្លះហើយទៅហូបចំណីឆ្ងាញ់ៗ។នៅពេលថ្ងៃ
ត្រង់គេវិលត្រឡប់មកផ្ទះវិញដោយសមរម្យនិងលើកដងរ៉ែកលើស្មា។ជនមួយចំនួន
គ្រាន់តែលើកដើមអំពៅលើ   ដើមនេះគេព្យួរថ្លង់១។“

​​​​​​​​​​                                    

ផ្សារDong Xuan មុននេះ

 បរិយាកាសបង្កើតឡើង​វិញក្នុងពិព័ណ៌” រឿងរបស់ផ្សារ“ត្រូវបានចាត់ទុកដូចជារឿង
ប្រវត្តិវិជ្ជា១ដែល​ចាប់ផ្តើមជាមួយផ្សារបុរាណបន្តជាមួយផ្សារបច្ចុប្បន្ននិង​បញ្ចប់ជាមួយ
ផ្សារអនាគត។បងស្រីSigrid Wertheim ទស្សនិកជនអ៊ីតាលី១នាក់សង្កេតការណ៍
គ្រប់ឧបករណ៍សំភារះយ៉ាងម៉ត់ចត់។គាត់ចូលចិត្តមើលខ្សែភាពយន្តឯកសារដែលឆ្លុះ
បញ្ចាំងការវិវត្តន៍របស់ផ្សារនានានៅទីក្រុងហាណូយ។គាត់ចែករំលែកថា៖“ ខ្ញុំចូលចិត្ត
ទៅផ្សារណាស់។ផ្សារគឺអ៊ូអរ។នៅទីនេះមានក្លិនខុសពីគ្នាដែល  នាំមកនូវអារម្មណ៍ពី
ជីវភាពរស់នៅជារៀងរាល់ច្ងៃ។ប្លែកពីផ្សារទំនើបផ្សារជាកន្លែងជួបគ្នាឬគោរពសួរគ្នា។ខ្ញុំសង្កេតឃើញថា៖ផ្សារ​ជាផ្នែកដ៍សែនសំខាន់ក្នុងជី​វភាពរស់នៅរបស់ប្រជាជនវៀត
ណាមជាពិសេសប្រជាជនហាណូយ។“
នៅក្នុងទីធ្លារបស់សារមន្ទី​  ផ្សារ១គឺអ៊ូអរណែនណាន់តាន់តាប់ដោយ​អ្នកលក់និងអ្នក
ទិញ។នៅទីនេះគេអាចរកឃើញមុខទំនិញេនិងម្ហូបអាហារពិសេសរបស់ផ្សារជនបទ
វៀតណាម។ក្លិនឈ្ងុយឆ្ងាញ់របស់នំ duc(នំធ្វើពីម្សៅអង្ករ)ឬនំអង្ករអាំងនិង​ម្ហូបអាហារ
ពិសេសផ្សេងហាក់ដូចជាអញ្ជើញទស្សនិកជនមកទទួលទាន។លោកស្រីLe Thi Thu ​
មកពីខែត្រ Hung Yen-ភាគខាងជើងវៀតណាមរៀបរាប់ថា៖“ ខ្ញុំស្រឡាញ់អ្វីៗទាំងអស់
នៅទីនេះ។អ្វីៗទាំងអស់គឺល្អអស្ចារ្សណាស់។អ្នកលក់មានទឹកមុខញញឹមជានិច្ច។ផ្សារ
នេះបាន​ធ្វើឲ្យកុមារភាពរបស់ខ្ញុំរស់ឡើងវិញ។   “

​​​​​​​​​​​​                   

រមានភាពកក់ក្តៅ

ឯលោក Bui Van Doan អ្នកហាណូយ១​នាក់អោយដឹងថា៖“ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងពេល
មកទស្សនាផ្សារជនបទនេះ។បណ្តាជនវ័យចំណាស់ដូចជាយើងខ្ញុំចូលចិត្តរំលឹក
អនុស្សាវរីយ៍អតីតកាលឡើងវិញ។ជាងនេះ ទៅទៀត ខ្ញុំដឹងថា៖ប្រាក់ទទួលបានពី​ពិព័ណ៌នេះនឹង​បានលៃទុកសំរាប់នារីក្រីក្រនៅជនបទ។ដោយហេតុនេះមិត្តខ្ញុំនិងខ្លួន
ឯងផ្ទាល់បានមកទស្សនាដើម្បីជួយជ្រោមជ្រែងសកម្មភាពនេះ។“
ពិព័ណ៏”  រឿងរបស់ផ្សារ    “និងពេលប្រជុំផ្សារបានអះអាងថា៖ផ្សារជាផ្នែក១​មិនអាច​ខ្វះបានក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាមនិយាយរួមនិងប្រជាជនហាណូយ
និយាយដោយឡែក៕

TAG
VOVWORLD/រឿងរបស់ផ្សារ/ហាណូយ។វៀតណាមុំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត