logo

រឿងអំពីលោកតាអាមេរិកលក់ត្រកួននិងលោកយាយផ្សារចម្ការ

2013/11/16 | 03:00:00
Vovworld-ប្រហែលជាគ្មានអ្នកណាក្នុងសហគមន៍ជន
វៀតណាមរស់នៅនិង​ធ្វើការនៅទីក្រុងវ៉ាស៊ីនតោន-អាមេរិកមិនទាន់ដែលបានលឺរឺមកដល់ផ្សារចម្ការឡើយ។ នេះជាកន្លែងតែមួយកត់ក្នុងដំបន់ដែលគេអាចរកទិញ បណ្ដាបន្លែវៀតណាមដែលហាក់ដូចជាគ្មានលើប្រទេសអាមេរិក។ ប្រការ
ពិសេសគឺម្ចាស់ចម្ការជា​បុរសអាមេរិក​មួយនាក់។
ពេញមួយថ្ងៃ ក្នុងពេលលក់ទំនិញ លោក Jean មិនសូវនិយាយស្ដីឡើយ។ (VOV)

        Vovworld- តាំងពីព្រលឹមស្រាងៗ បុរសមានអាយុជាង៧០ឆ្នាំកំពុងឧស្សាហ៍
ព្យាយាមធ្វើការ​នៅ​ចម្ការ។ លោកបានឲ្យដឹងថា​នោះជាពេលពិសារកាហ្វេព្រឹក
របស់លោករហូតក្នុង​៣០ឆ្នាំកន្លងមក។ នេះគ្រាន់តែជាការងារប្រចាំថ្ងៃរបស់អ្នក
ម្ចាស់ចម្ការល្បីឈ្មោះនៅ​ទីក្រុងវ៉ាស៊ីនតោននេះ ដែលសហគមន៍ជនវៀតណាម
នៅទីនេះហៅថា ផ្សារ​ចម្ការ។ បានហៅថាផ្សារ ប៉ុន្តែនេះត្រឹមតែជាចម្ការដាំបន្លែ
របស់ប្តីប្រពន្ធលោក Jean និងលោកស្រី Ngo Thi Boc នារីមួយរូបមានដើមកំណើត
នៅខេត្ត Hung Yen វៀតណាម។ ចម្ការរបស់លោកស្រី Boc មានភ្ញៀវជាច្រើន
ដូច្នេះបានហៅថា​ផ្សារគឺ​ត្រឹមត្រូវដែរ។​មិនត្រឹមតែជនវៀតណាមប៉ុណ្ណោះទេថែម
ទាំងភ្ញៀវលោកខាងលិច ចិន ឥណ្ឌាក៏ស្គាល់ដល់ផ្សារចម្ការដែរ។ សប្ដាហ៍ណា
លោកស្រី Ania Sowinska ជន១នាក់នៅរដ្ឋ Virginia ក៏មកទីនេះម្ដងដែរ។

        “ខ្ញុំចូលចិត្តផ្សារចម្ការពីព្រោះជិតផ្ទះនិងខ្ញុំអាចសួរដោយផ្ទាល់ម្ចាស់ចម្ការ
អាចរក​ទិញបណ្ដាបន្លែដែលគ្មាននៅហាងធម្មតា។ បន្លែនៅទីនេះមានរស់ជាតិ
ឆ្ងាញ់ពី​ព្រោះ​ថាវាស្រស់ ត្រូវបានប្រមូលចំពេលវេលានិងមិនអស់រយៈពេលដឹក
ជញ្ជូនយូរ​ឡើយ។”

        ប្តីប្រពន្ធលោកស្រី Boc អ្នកណាក៏មានការងាររៀងៗខ្លួនដែរ។ ពេញមួយថ្ងៃ
ក្នុង​ពេល​លក់ទំនិញ លោក Jean មិនសូវនិយាយស្ដីឡើយ។ លោកស្រី Boc បាន
ឲ្យ​ដឹង​ថា គាត់មិនសូវនិយាយស្ដីជាមួយអ្នកណាទេ ពីព្រោះថា គាត់អៀន។ មុន
នេះមាន​កាសែតអាមេរិកមកសួរ គាត់ក៏លាក់ខ្លួនដែរ។​លោក jean មិនសូវនិយាយ
ប៉ុន្តែ​លោកស្រី Boc រូសរាយរាក់ទាក់ណាស់។ មានរឿងអ្វីលោកស្រីក៏និយាយដែរ។

        “ឪពុកខ្ញុំធ្វើការឲ្យកងទ័ពបារាំង។​ ​ក្រោយពេលរំដោះរដ្ឋធានីនាឆ្នាំ១៩៥៤ គ្រួសារខ្ញុំទៅភាគខាងត្បូង។ ពេលនោះខ្ញុំទើបមានងាយុ៧ឆ្នាំ។ ដល់ឆ្នាំ១៩៦៨ ជន​អាមេរិកមកវៀតណាមជាច្រើន ដុច្នេះគេផ្សាយលើកាសែតរកអ្នកធ្វើការ។ ខ្ញុំបាន​ចុះ​ឈ្មោះធ្វការនៅសណ្ឋាគារមួយមានជនអាមេរិកស្នាក់នៅជាច្រើន។”

ចម្ការបន្លែ​ (VOV)


        នាចុងសប្ដាហ៍នីមួយៗ លោកស្រី Boc បានយកបន្លែមកលក់ឲ្យសហគមន៍​ជា​
វៀត​ណាម។​ នាឆ្នាំ១៩៨០ ប្តីប្រពន្ធលោកស្រីទិញបានផ្ទៃដីជាង១ហិតតា នា​បច្ចុប្បន្ន
គឺផ្សារចម្ការ។​លោកស្រី Boc បានឲ្យដឹងថា បន្លែនៅអាមេរិកមិនខ្វះទេប៉ុន្តែ​មិនសូវ
ឆ្ងាញ់ឡើយ។

        “រាប់សិបឆ្នាំនេះផ្សាភ្ជាប់នឹងរបរដាំបន្លែ ពេលណាក៏ដូច្នេះដែរ​ខ្ញុំបានភ្ញាក់ពី​ដំណេកពីម៉ោង៣ព្រឹកធ្វើការដល់ម៉ោង១១យប់។ ជាពិសេសនៅរដូវក្ដៅត្រឹមតែ​បាន​​
សំរាក់​ប៉ុន្មាន​ម៉ោងតែប៉ុណ្ណើទេ។ ខ្ញុំ​បានឃើញ សប្បាយក្នុងពេលមានអ្នកមក​និយាយ​
ថា​ដោយសារយើងខ្ញុំទើបគេមានបន្លែស្រស់ឆ្ងាញ់ដើម្បីពិសារ។”

        ប្តីប្រពន្ធលោកស្រី Boc បានកើតកូនស្រី៣នាក់ សុទ្ធតែរីកធំធាត់មានមាន​
ជីវភាព​​ដោយ​ឡែក។ ក្នុងពេលចុងខែវិច្ឆិកាជាប្រចាំឆ្នាំប្តីប្រពន្ធលោកស្រីបាន​ត្រឡប់​
ផ្ទះ​នៅរដ្ឋ Florida ដើម្បីជៀសវាងរដុវត្រជាក់។ បណ្ដាភ្ញៀវត្រុវរងចាំដល់ខែ​មេសា
ឆ្នាំក្រោយទើបនឹងបានទិញបណ្ដាប្រភេទបន្លែដែលលោកស្រី Boc ដាំក្នុង​ពេល​វិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោននាចុង និទាឃៈរដូវ៕

TAG
រឿង/លោកតា/អាមេរិក/លក់ត្រកួន/លោកយាយ/ផ្សារចម្ការ/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត