logo

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

2026/1/21 | 07:50:00
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែមករា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានធ្វើកិច្ចពិភាក្សាលើឯកសារនៃមហាសន្និបាត ក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ លឿង គឿង។ 
សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋ លោក លឿង គឿង ដឹកនាំកិច្ចប្រជុំពិភាក្សានៅមហាសន្និបាត។ (រូបថត៖ TTXVN)

ក្នុងនាមគណៈប្រតិភូគណៈកម្មាធិការបក្សរដ្ឋាភិបាល លោកស្រីឧបនាយករដ្ឋមន្ត្រី ហ្វាម ធីថាញ់ត្រា បានបង្ហាញបទអន្តរាគមន៍ស្តីពី "ការកសាងរដ្ឋាភិបាលដែល ស្ថាបនាការអភិវឌ្ឍ ប្រកបដោយសុចរិតភាព ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ បម្រើប្រជាជន"។ យោងតាមលោកស្រីឧបនាយករដ្ឋមន្ត្រី ដោយជ្រួតជ្រាបស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស រដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្ម "ស្ថាបនាការអភិវឌ្ឍ ប្រកបដោយសុចរិតភាព ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងបម្រើប្រជាជន"។

លោកស្រីឧបនាយករដ្ឋមន្ត្រី ហ្វាម ធីថាញ់ត្រា បានបង្ហាញបទអន្តរាគមន៍ស្តីពី "ការកសាងរដ្ឋាភិបាលដែល ស្ថាបនាការអភិវឌ្ឍ ប្រកបដោយសុចរិតភាព ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ បម្រើប្រជាជន"។ (រូបថត៖ TTXVN)

លោកស្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ពីភារកិច្ចសំខាន់ៗចំនួន ៦ ក្នុងនោះបន្តកសាងនិងសុក្រិតស្ថាប័ន ដោះសោរធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ ដោយចាត់ទុកនេះជា "ការទម្លុះទម្លាយនៃការទម្លុះទម្លាយ" និងជាគុណសម្បត្តិប្រកួតប្រជែងជាតិ។

“ស្ថាប័ន ត្រូវតែផ្លាស់ប្តូរយ៉ាងពិតប្រាកដពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើដល់ការអភិវឌ្ឍ; កាត់បន្ថយការចំណាយសម្រាប់ប្រជាពលរដ្ឋនិងសហគ្រាស បំផុសសេចក្តីប្រាថ្នា ជំនឿជាក់ និងឆន្ទៈងើបឡើងយ៉ាងខ្លាំងក្លារបស់សង្គមទាំងមូល។ លើសពីនេះ ជំរុញខ្លាំងការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្ម រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងផ្លាស់ប្ដូរថ្មីគំរូកំណើន; យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលធ្វើជាកម្លាំងចលករចម្បង; ប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ជាកត្តាស្នូលដើម្បីជំរុញកម្លាំងចលករកំណើនថ្មី។ ផ្តោតលើការកសាងភាពខ្លួនទីពឹងខ្លួនជាយុទ្ធសាស្ត្រ អភិវឌ្ឍន៍ឧស្សាហកម្មជាមូលដ្ឋាន និងឧស្សាហកម្មមុខព្រួញ ព្រមទាំងជំរុញយ៉ាងខ្លាំងក្លានូវសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចចំណេះដឹង”៕

TAG
VOV/VOVworld/មហាសន្និបាត/បក្សកុម្មុយនិស្ត/វៀតណាម/លើកទី១៤/ពិភាក្សា/ឯកសារ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត