logo

រដ្ឋមន្ត្រីការបរទេសវៀតណាមបានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក

2012/6/5 | 08:25:56
VOV-នាថ្ងៃទី៤មិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាម
Pham Binh Minh បានជួប​សន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង
ការពារជាតិអាមេរិក Leon Edward Panetta ក្នុង​ឱកាស
​ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។
រដ្ឋមន្ត្រីការបរទេសវៀតណាមបានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក

VOV-នាថ្ងៃទី៤មិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បាន
ជួប​សន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Leon Edward Panetta
ក្នុង​ឱកាស​ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះភាគីទាំង
ពីរបាន​ផ្លាស់ប្តូរអំពីបណ្ដាបញ្ហាទ្វេភាគីនិងដំបន់ដែលយកចិត្តទុកដាក់ដូច
គ្នា។ រដ្ឋមន្ត្រី Pham Binh Minh បានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការយ៉ាង
សកម្មរវាងប្រទេស​ទាំង​ពីរក្នុងរយៈពេលកន្លងទៅក្នុងបញ្ហារិះរកអិដ្ឋធាតុ
ទាហាន អាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម ទន្ទឹម​នឹងនោះ ស្នើររដ្ឋាភិបាលអាមេរិកដើរតួនាទីសកម្មថែមទៀតក្នុងការដោះស្រាយ​នូវ​
ផលវិបាកនៃសង្គ្រាម ពិសេសគឺក្នុងបញ្ហារាវរកគ្រាប់បែកម៉ីន សំអាតជាតិ​
គីមីពល​ព័រលឿងទុំ- Dioxin និងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិ
គីមីពលព័រលឿងទុំ- Dioxin។​ ភាគីទាំងពីរបានអះអាងថានឹងបន្តជំរុញកិច្ច សហប្រតិបត្តិការលើវិស័យជាច្រើន ក្នុង​នោះមានបញ្ហាសុវត្ថិភាពសន្តិសុខ នាវាចរណ៍នៅសមុទ្រខាងកើត ការពារ​ប្រភព​ទឹកនិងអភិវឌ្ឍន៍ដ៏ចីរភាព
ទន្លេ មេគ្គង។ ក្នុងឱកាសនេះដែរ​មជ្ឈដ្ឋានអ្នកសារព័ត៌មាន​អាមេរិកបាន
វាយតំលៃថា​ដំណើរទស្សនកិច្ចនេះរបស់រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​អាមេរិក ជាសក្ខីភាពដ៏ច្បាស់លាស់អំពីការបង្កើនកិច្ចសហប្រតិបត្តិការទូលំទូលាយ​រវាងវៀតណាមនិងអាមេរិក។ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទីភ្នាក់ងារ
សារ​ព័ត៌មាន Foxnews របស់អាមេរិក រដ្ឋមន្ត្រីការពារជាតិអាមេរិក Leon
Edward Panetta បានឲ្យដឹងអំពីសារៈសំខាន់របស់ដំណើរទស្សនកិច្ចនេះ
ទន្ទឹមនឹងនោះ​អះអាងនួវបំណង់ចង់កែលំអរទំនាក់ទំនងជាមួយវៀតណាម។ រដ្ឋមន្ត្រីការពារជាតិ Leon Edward Panetta បានលើកច្បាស់ថា៖ “សង្គ្រាមនៅវៀតណាមបានដើរតួនាទីសំខាន់ មិនត្រឹមតែជាបណ្ដាមេរៀន
​ដែល​អាមេរិកបានដកចេញពីសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងពីសង្គ្រាននោះ​
អាមេរិក​អាចមានការទទួលខុសត្រូវខ្ពស់ជាងនោះគឺត្រូវចូលរួមទៅក្នុង ដំណើរការផ្សះផ្សាស្លាកស្លាមសង្គ្រាមឡើងវិញ ដោយការកែលំអរ ទំនាក់ទំនងជាមួយវៀតណាម៕”
TAG
រដ្ឋមន្ត្រី/ការបរទេស/វៀតណាម/ក្រសួង/ការពារជាតិ/អាមេរិក


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត