logo

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក លោក ឡេ ហយជុង ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន

2026/3/26 | 08:29:34

(VOVWORLD) - កាលពីរសៀលថ្ងៃទី ២៥ ខែមីនា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហយជុង បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ម៉ារីយ៉ា ថេរេសា ឡាហ្សារ៉ូ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងវៀតណាម- ហ្វីលីពីន និងបញ្ហាតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហយជុង បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ម៉ារីយ៉ា ថេរេសា ឡាហ្សារ៉ូ។ (រូបថត៖ VNA)

ក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចាប់ពីនយោបាយ ការទូត រហូតដល់ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន រួមចំណែកជាក់ស្តែងដល់ការរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៧៦ - ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦)។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ នៅលើក្របខ័ណ្ឌទាំងអស់៖ បក្ស រដ្ឋ និងរដ្ឋសភា; ខិតខំសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

ដោយពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា នៅក្នុងបរិបទដែលមានការវិវឌ្ឍ និងបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវរក្សាការផ្លាស់ប្តូរព័ត៌មានជាប្រចាំ សម្របសម្រួលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម បង្ហាញពីសាមគ្គីភាព តួនាទីមជ្ឈភាព ភាពធន់ និងសមត្ថភាដោះស្រាយបញ្ហា និងបញ្ហាប្រឈមថ្មីៗ។ លោករដ្ឋមន្ត្រី ឡេ ហយជុង បានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះប្រទេសហ្វីលីពីនក្នុងការទទួលតំណែងជាប្រធានអាស៊ានឆ្នាំ ២០២៦ ប្រកបដោយជោគជ័យ ក៏ដូចជាអាទិភាពនៃឆ្នាំប្រធានអាស៊ានផងដែរ៕

TAG
VOV/VOVworld/វៀតណាម/ហ្វីលីពីន/រដ្ឋមន្ត្រីការបរទេស/សន្ទនាតាមទូរសព្ទ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត