logo

រដ្ឋសភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

2026/1/17 | 07:22:39

(VOVWORLD) - នាថ្ងៃទី១៦ ខែមករា ដោយមានការឯកភាពជាឯកឆ្ឆន្ទ សម័យប្រជុំលើកទី៥ នៃរដ្ឋសភានីតិកាលទី៧ របស់កម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ 

តំណាងរាស្ត្រទាំង១១៤ នាក់ដែលមានវត្តមានបានបោះឆ្នោតគាំទ្រជាឯកឆ្ឆន្ទ។ (រូបថត៖ អ្នកសារព័ត៌មាន VOV ប្រចាំនៅភ្នំពេញ)

នេះត្រូវបានចាត់ទុកជាចំណុចរបត់ប្រវត្តិសាស្ត្រមួយក្នុងការបំពេញក្របខ័ណ្ឌច្បាប់ និងអះអាងនូវឋានៈរបស់ព្រះរាជាណាចក្រកម្ពុជានៅលើវេទិកាសមុទ្រអន្តរជាតិ។ ព្រឹត្តិការណ៍នេះបានកត់សម្គាល់នូវការអនុវត្តការសន្យាដែលកម្ពុជាបានចុះហត្ថលេខានាថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣។ ក្រោយរយៈពេលជាង៤ទសវត្សរ៍ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបានដាក់ជូនព្រឹទ្ធសភាដើម្បីពិចារណក្នុងពេលឆាប់ៗ ហើយបន្ទាប់មក ថ្វាយព្រះមហាក្សត្រឡាយព្រះហត្ថលេខា ដើម្បីដាក់ឯកសារជាផ្លូវការទៅកាន់អង្គការសហប្រជាជាតិ។

យោងតាមអ្នកជំនាញភូមិសាស្ត្រនយោបាយនៅកម្ពុជា ការក្លាយជាសមាជិកជាផ្លូវការនៃ "ធម្មនុញ្ញស្តីពីមហាសមុទ្រ" នឹងនាំមកនូវអត្ថប្រយោជន៍ស្នូលចំនួន ៣ ដល់កម្ពុជា៖ ទីមួយ ផ្តល់នូវក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយសម្រាប់ការគ្រប់គ្រង និងការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការនៅសមុទ្រស្របតាមស្តង់ដារអន្តរជាតិ។ ទីពីរ ពង្រីកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការស្មើភាពជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោកក្នុងការដោះស្រាយជម្លោះ និងការគ្រប់គ្រងធនធានសមុទ្រ។ ទីបី ប្រទេសកម្ពុជាមានសិទ្ធិបោះឆ្នោតជាផ្លូវការក្នុងការបោះឆ្នោតជ្រើសរើសស្ថាប័នគ្រប់គ្រងបាតសមុទ្រអន្តរជាតិ និងចៅក្រមនៅតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS)។

គួរជម្រាបថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានអនុម័តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ហើយចូលជាធរមានជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៤ រដ្ឋសភាវៀតណាមបានអនុម័តជាផ្លូវការនូវសេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នលើឯកសារច្បាប់ដ៏សំខាន់នេះ។ បច្ចុប្បន្ននេះ ប្រទេសជាង ១៧០ ក្នុងចំណោមប្រទេសសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ បានចូលរួមអនុសញ្ញានេះ៕

TAG
VOV/VOVworld/រដ្ឋសភា/កម្ពុជា/អនុម័ត/អនុសញ្ញា/អង្គការសហប្រជាជាតិ/ច្បាប់សមុទ្រ/UNCLOS/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត