logo

រដ្ឋសភានីតិកាលថ្មីគ្រោងនឹងបើកសម័យប្រជុំលើកដំបូងនៅខែមេសា ឆ្នាំ២០២៦

2025/12/25 | 11:51:40
(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានបើកកិច្ចប្រជុំបូកសរុបសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ និងបានផ្តល់យោបល់លើការរៀបចំសម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។

ទាក់ទងនឹងសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៥ ប្រធានការិយាល័យរដ្ឋសភា លោក ឡេ ក្វាង ម៉ាញ (Le Quang Manh) បានលើកច្បាស់ថា ក្រោយរយៈពេល ៤០ថ្ងៃធ្វើការ (ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី១១ ខែធ្នូ) សម័យប្រជុំបានបិទបញ្ចប់ដោយជោគជ័យ បំពេញខ្លឹមសារ និងកម្មវិធីទាំងអស់ដែលបានដាក់ចេញ។ រដ្ឋសភាបានពិនិត្យ និងអនុម័តលើច្បាប់ចំនួន ៥១ សេចក្តីសម្រេចចិត្តលើបទដ្ឋានច្បាប់ចំនួន ៨ និងសេចក្តីសម្រេចចិត្តចំនួន ៣១ ផ្សេងទៀត; បូកសរុបការងារនៃអាណត្តិឆ្នាំ២០២១-២០២៦ របស់ស្ថាប័ននានាក្នុងក្បាលម៉ាស៊ីនរដ្ឋ; ពិចារណា និងសម្រេចលើការងារកម្មាភិបាលក្រោមសមត្ថកិច្ចរបស់ខ្លួន។ ខ្លឹមសារនៃសម័យប្រជុំត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹង ត្រឹមត្រូវតាមនីតិវិធី និងបទប្បញ្ញត្តិដែលបានកំណត់។

រូបថត៖ quochoi.vn

ទាក់ទងនឹងការរៀបចំសម្រាប់សម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ លោក ឡេ ក្វាង ម៉ាញ បានឲ្យដឹងថា សម័យប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ហើយនឹងមានដំណាក់កាលចំនួន២៖ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី៦-២២ ខែមេសា ឆ្នាំ២០២៦ និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី១១ - ២១ ខែឧសភា ឆ្នាំ២០២៦។ សម័យប្រជុំនេះត្រូវបានរំពឹងថា នឹងពិចារណាលើខ្លឹមសារចំនួន៣ក្រុមរួមមាន៖ សុន្ទរកថារបស់ថ្នាក់ដឹកនាំបក្ស របាយការណ៍របស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ការងារកម្មាភិបាល ការងារនីតិបញ្ញត្តិ; បញ្ហាសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ការឃ្លាំមើល និងបញ្ហាសំខាន់ៗផ្សេងទៀត។

ថ្លែងសុន្ទរកថាសន្និដ្ឋាន អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ដូ វ៉ាន់ ចៀន (Do Van Chien) បានស្នើឱ្យការរៀបចំសម្រាប់សម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ ត្រូវអនុវត្តតាមស្មារតី «តាំងពីមុនបំផុត តាំងពីចម្ងាយ»។ បន្ទាប់ពីសម័យប្រជុំនេះ ស្ថាប័ននានានឹងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចអំពីពេលវេលា ខ្លឹមសារ និងវិធីសាស្រ្តរៀបចំសម័យប្រជុំនេះ៕

TAG
VOV/VOVworld/រដ្ឋសភានីតិកាលទី ១៦/វៀតណាម/នីតិបញ្ញត្តិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត