(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែធ្នូ នៅក្នុងសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិ កាលទី ១៥ ដោយមានសំឡេងគាំទ្រចំនួន ៨៦,៦៨% រដ្ឋសភាបានអនុម័តលើសេចក្តី សម្រេចចិត្តស្តីពីគោលជំហរវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ នៅខេត្តបាក់និញ។
ទិដ្ឋភាពតាមការរចនារបស់អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ។ (រូបថត៖ VGP) |
គម្រោងអាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ ក្នុងខេត្តបាក់និញ មានការវិនិយោគសរុបប្រហែល ៧,៤៥ ពាន់លានដុល្លារអាមេរិក។ គម្រោងនេះគឺជាអាកាសយានដ្ឋានថ្នាក់ ៤F (យោងតាមស្តង់ដាររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ - ICAO); បំពេញតម្រូវការបម្រើអ្នកដំណើរប្រហែល ៣០ លាននាក់/ឆ្នាំ និងទំនិញ ១,៦ លានតោន/ឆ្នាំ ដល់ឆ្នាំ ២០៣០; និងអ្នកដំណើរប្រហែល ៥០ លាននាក់/ឆ្នាំ និងទំនិញ ២,៥ លានតោន/ឆ្នាំ ដល់ឆ្នាំ ២០៥០។








