logo

រដូវផ្កាគ្រីសាន (Chrysanthemum) Hoa mi (ហាកមី) រីកនៅទីក្រុងហាណូយ

2018/11/24 | 08:57:23
(VOVWORLD) - រដូវផ្កាគ្រីសាន (Chrysanthemum) Hoa mi (ហាកមី) មួយទៀតទើបនឹងបានមកដល់នៅទីក្រុង ហាណូយ។ ជារៀងរាល់ឆ្នាំ ប្រភេទផ្កានេះរីកស្គុះស្គាល់ក្នុងរយៈពេលតែ៣ សប្ដាហ៍ ប៉ុណ្ណោះមុននឹងរដូវរងារមកដល់ម្ដងៗ។

ខែវិច្ឆិកាជារដូវផ្កាគ្រីសានហាកមីរីក។ ប្រភេទផ្កាដ៏តូចនេះត្រូវបានគេ និយមចូលចិត្តដោយមានពណ៌សស្រស់បំព្រង។

ផ្កាគ្រីសាន ហាកមី ភាគច្រើនត្រូវបានដាំនៅចម្ការ Nhat Tan ចម្ការ Tay Tuu នៅខាងក្រោយផ្សារផ្កា Quang Ba (ខ័ណ្ឌ Tay Ho)។ អ្នកលក់ផ្កាតាមដងវិថីតែងតែមកដល់ចម្ការ Nhat Tan ដើម្បី ទិញផ្កាពីម្ចាស់ចម្ការ ហើយយកផ្កាទាំងនោះទៅលក់អោយអ្នកផងទាំងពួងនៅគ្រប់ទីកន្លែងនៃរដ្ឋធានីហាណូយ។

ផ្កាគ្រីសាន ហាកមី មួយបាច់ធំមានតម្លៃចន្លោះពី១៦ម៉ឺនទៅ២០ម៉ឺនដុង ពោលគឺពី៧ទៅ៩ដុល្លាអាមេរិក។ ក្រោយពីរដូវផ្កា ហាកមី កន្លងផុតទៅ ម្ចាស់ចម្ការនីមួយៗអាចទទួលបានប្រាក់ចំណូលពី ៦០ដល់១០០លានដុង ពោលគឺពី២ទៅ៥ពាន់ដុល្លាអាមេរិក។

ខែវិច្ឆិកានៅទីក្រុងហាណូយ មានអាកាសធាតុត្រជាក់បន្តិចហើយក៏មានពន្លឺព្រះអាទិត្យដែលនៅសេសសល់ពីសរទៈរដូវទៀតផង។ នេះជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីយុវនារីហាណូយច្បិចយករូបថតដ៏ស្រស់ត្រកាលជាមួយប្រភេទផ្កាគ្រីសាន ហាកមី នេះ។

ប្រសិនបើមកដល់ទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃនេះ ប្រិយមិត្តអាចឃើញកង់ដឹកផ្កាគ្រីសាន ហាកមី ទៅលក់នៅគ្រប់ទីកន្លែង។

 រូបភាពដូច្នេះធ្វើអោយអ្នកណាក៏មានការចាប់អារម្មណ៍ចំពោះទីក្រុងហាណូយដ៏សុខសាន្តត្រាណមួយមេះដែរ។


TAG
VOV/VOVworld/ផ្កាគ្រីសាន/ហាណូយ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត