logo

រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវនៅវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេស បានឈ្នះរង្វាន់នៅសហរដ្ឋអាមេរិក

2020/4/26 | 01:00:00
(VOVWORLD) - រូបថតម៉ូតូលក់ត្រីលំអរតាមដងផ្លូវដ៏មានប្រជាប្រិយជាមួយប្រជាជនវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Jon Enoch បានឈ្នះរង្វាន់ខ្ពស់បំផុតនៅឯពិធីប្រឡងរូបថត Smithsonian Photo Contest (សហរដ្ឋអាមេរិក) នៅឆ្នាំនេះ។
 Smithsonian Photo Contest (សហរដ្ឋអាមេរិក)  គឺជារង្វាន់ថតរូបដ៏ល្បីល្បាញឈានមុខគេនៅសហរដ្ឋអាមេរិក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៣ (រូបថត៖ Smithsonianmag)

រូបថតនេះបានឈ្នះរង្វាន់ធំ(Grand Prize) នៃការប្រឡងរូបថត Smithsonian Photo Contest (សហរដ្ឋអាមេរិក) ឆ្នាំ ២០២០ ដែលមានឈ្មោះថា A Fish Seller Displays His Goods (ប្រែថាអ្នកលក់ត្រីលំអរ) ដែលត្រូវបានអ្នកថតរូបជនជាតិអង់គ្លេស ឈ្មោះ Jon Enoch បានថតនៅទីក្រុងហាណូយ (វៀតណាម) ក្នុងឱកាសដែលលោកអញ្ជើញមកទស្សនាកំសាន្តនៅវៀតណាម។ រូបថតនេះបានវ៉ាដាច់ពីស្នាដៃចំនួន ៣៦,០០០ របស់អ្នកថតរូបមកពីប្រទេសនិងដែនដីចំនួន ១៤៥ នៅលើពិភពលោក ដើម្បីឈ្នះរង្វាន់ខ្ពស់បំផុតនៃការប្រឡងនេះតែម្តង។

 រូបថតអ្នកលក់ត្រីលំអតាមដងវិថីដ៏ពេញនិយមសម្រាប់ប្រជាជនវៀតណាមរបស់អ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Jon Enoch (រូបថត៖ Smithsonianmag)

Cave Fishing របស់អ្នកថតរូប Natnattcha Chaturapitamorn (ថៃ) ដែលថតរូបភាពលោកឪពុកនិងកូនប្រុសប្រើអង្រុតចាប់ត្រីនៅល្អាងភ្នំមួយនៅស្រុក Kien Luong ខេត្ត Kien Giang។ (រូបថត៖ Smithsonianmag) 
រូបថត Harvesting Water Lilies របស់អ្នកថតរូប Nguyen Tan Tuan ដែលបានរូបបងប្អូននារីលក់លាងសម្អាតផ្កាព្រលិតនៅលើវាលស្រែដែលលិចទឹកមួយនៅស្រុក Moc Hoa ខេត្ត Long An(រូបថត៖ Smithsonianmag)
 រូបថត  Blooming  របស់អ្នកថតរូប Nguyen Ngoc Thien បានថតទិដ្ឋភាពអ្នកនេសាទ អូសសំណាញ់ក្នុងរដូវនេសាទត្រីឆ្មាតំបន់សមុទ្រ Hon Yen ខេត្ត Phu Yen (រូបថត៖ Smithsonianmag)
 រូបថត Adélie Penguin on an Iceberg  របស់អ្នកថតរូប Conor Ryan បានឈ្នះរង្វាន់ប្រភេទ ពិភពធម្មជាតិ (រូបថត៖ Smithsonianmag)
 អ្នកថតរូប Yam G-Jun បានឈ្នះរង្វាន់ជាប្រភេទ «មនុស្ស» សម្រាប់រូបថតអាពាហ៍ពិពាហ៍របស់ជនជាតិ Dugan (រូបថត៖ Smithsonianmag)
TAG
VOV/VOVworld/រូបថត/ម៉ូតូលក់ត្រីលំអរ/វៀតណាម/អ្នកថតរូប/ជនជាតិអង់គ្លេស/រង្វាន់/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត