logo

របរត្បាញរបស់ជនរួមជាតិ Muong

2014/10/6 | 08:27:19
Vovworld-ជនរួមជាតិ Muong មាន
ប្រពៃណីត្បាញក្រណាត់សំរាប់បំរើ
ឲ្យតម្រូវ​ការ​​ក្នុងគ្រួសារនិងបណ្ដា
ខោអាវសំពត់របស់ជនរួមជាតិ Muong
ត្រូវធ្វើដោយដៃតាំងពីការត្បាញដល់
ការជ្រលក់ពរណ៌។ ដោយបាតដៃប៉ិន
ប្រសបរបស់ខ្លួនជនរួមជាតិ Muong
បានបង្កើតឡើងផលិតផលចរបាប់
ពោពេញទៅដោយ​អត្តសញ្ញាណ
វប្បធម៍របស់ជនជាតិខ្លួន។
របរត្បាញរបស់ជនរួមជាតិ Muong (VOV)

        Vovworld-ពីខែទី៥តាមច័ន្ទគតិ ជនរួមជាតិ Muong បានចាប់ផ្ដើមប្រមូល​ផល
កម្បាស ហើយយកទៅហាលតម្បាសនិងធ្វើអំបោះ។ តាមទម្លាប់ក្រមុំ Muong មុនពេលមកនៅផ្ទះប្តីត្រូវត្បាញភួយពី៦ដល់១២សំរាប់ទុកធ្វើជាអំណោយជូន​សាច់ញាតិគ្រួសារខាងប្តី ដើម្បីបង្ហាញការប៉ិនប្រសប់ឧស្សាហ៍ព្យាយាមរបស់ខ្លួន។
ហេតុ​នេះ​ហើយគ្រួសារណាក៏មានកីតម្បាញក្រណាត់ដែរ។ ក្រមុំ Muong ពីអាយុ
១៣ដល់១៤ឆ្នាំបានចេះរបរ​តម្បាញ។ ឧបករត្បាញ់របស់ជនរួមជាតិ Muong រួមមាន ឧបករកិនកម្បាស កីត្បាញ់​ជាដើម។ សសៃកម្បាសនីមួយៗមានប្រវែងពី១៥ដល់
២០ស៊ាំងទីម៉េត្រនិងក្នុង​ពេលត្បាញ់ត្រូវបង្វិលស្មើរដៃទើបអំបោះបានទន់ស្មើរស្អាត
ជាដើម។ បន្ទាប់ពី​សម្រេចការត្រៀមរៀបចំទើបបានត្បាញ។​ ក្នុងមួយថ្ងៃគេអាច
ត្បាញក្រណាត់សពី៧ដល់១០ម៉ែត្រ និងក្រណាត់មានក្បូរក្បាច់ពី២ដល់៣ម៉ែត្រ
ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ លោកស្រី Nguyen Thi Sen ភូមិ Tan Tien ឃុំ Dan Chu ទីក្រុង
Hoa Binh បានឲ្យដឹងថា៖

        “ក្រោពីការត្បាញយើងខ្ញុំចាប់ផ្ដើមជ្រលក់ពណ៌ឲ្យក្រណាត់។ យើងខ្ញុំបាន​ប្រើប្រាស់បណ្ដាប្រភេទដើមឈើក្នុងព្រៃជាវត្ថុធាតុដើម។ ពណ៌ក្រហមយក​ពី​ដើម
Bang ពណ៌លឿងបានយកពីដើមរមៀត ពណ៌ខ្មៅយកពីដើមត្រុំជាដើម។ ប្រសិន
បើចង់ឲ្យក្រណាត់មានពណ៌ខ្មៅ យើងខ្ញុំបះស្លឹកត្រុំបន្ទាប់នោះច្របាច់​យក​ទឹកខ្មៅ​ដាក់ក្នុងកំពង់ក្នុងរយៈពេល១សប្ដាហ៍ហើយជ្រលក់ខ្សែអំបោះ។”

        សម្លៀកបំពាក់របស់ជនរួមជាតិ Muong មានផ្នែករួមរបស់សហគមន៍បណ្ដា​ជន​
ជាតិ​វៀតណាមនិងប្រជាជនដំបន់អាស៊ី-អាគ្នេយ៍។ នោះគឺក្រណាត់សម្លៀក​បំពាក់​មានពណ៌ពីរុក្ខជាតិនិងត្រូវបានត្បាញ់សប្បកម្មដោយការប៉ិនប្រសប​ឧស្សាហ៍និង
សោភ័ណ្ឌភាពរបស់មនុស្ស។ សម្លៀកបំបាក់របស់បុរសជនរួមជាតិ Muong សាមញ្ញ
ដោយអាវខ្លីខោខ្សែក្រវាត់និងកន្សែង។ មានរបៀបរចនាឡេវ​អាវ​ចំនួន២​បិទឡេវអាវ
នៅខាងមុខឬបិទឡេវអាវឈាង។​ អាវបុរសបានដេរស្មើររាង បង្កើតរាងខ្លាំងក្លារបស់
បុរស។ ខោបានដេរទូលាយវែងដល់ភ្នែកគោរ ក្នុងពេល​ស្លៀកពាក់ប្រើខ្សែក្រណាត់
ចងនៅខាងក្រៅ។ ស្អាតពណ៌លេចធ្លោជាចំណុច​សំខាន់​របស់សម្លៀកបំពាក់របស់នារី
Muong។ កន្សែងលើក្បាលរបស់នារី​ជា​ចំណុចខុសប្លែកដ៏ច្បាស់លាស់និងក៏ជាផ្នែក
វិសេសវិសាលបំផុតបើប្រៀបនឹង​ជនជាតិផ្សេងៗនៅវៀតណាម។ លោក Bui Huy Vong អ្នកសម្រាំងស្រាវជ្រាវ​វប្បធម៍ជនរួមជាតិ Muong​ ខេត្ត Hoa Binh បានឲ្យដឹងថា៖

        “សម្លៀកបំពាក់នារីរបស់ជនរួមជាតិ Muong រួមមានកន្សែងបាំងក្បាល អាវ Com
និងសំពត់។ អាវនិងសំពត់របស់នារី Muong មានផ្នែកដូចជាអាវនិងសំពត់​របស់ជនរួម
ជាតិ Thai ប៉ុន្តែមានផ្នែកដោយឡែកគឺកន្សែងជួតក្បាល។​ មុននេះ​កន្សែងជួតក្បាលរបស់
នារី Nha Lang (ជាវណ្ណកម្មខ្ពស់បំផុតក្នុងសង្គមជនរួម​ជាតិ Muong) មុខចងកន្សែងនៅ
ខាងលើសក់ រីឯគ្រួសារប្រជាជនធម្មតា​គឺមាន​មុខចងកន្សែងនៅខាងក្រោមសក់។”

        អាវរបស់នារី Muong ជាប្រភេទអាវមានដងខ្លួនដល់ខ្នង ពណ៌ពហុបែប។ អាវបាន
ស្លៀកពាក់ជាមួយសំពុត។ សំពុតរបស់នារី Muong ជាសំពុតខ្មៅ វែង ចុងសំពុតត្រូវបាន
តូបតែងដោយក្បូរក្បាច់ចរបាប់លេចធ្លោដោយនារី Muong ត្បាញ់ដោយខ្លួនឯង។ ​ជា
ពិសេសវ័ណ្ឌសំពុតរបស់នារី Muong ត្រូវបាន​ត្បាញ់​ដោយសូត្រតុបតែងដោយក្បូរ
ក្បាច់ដ៏វិសេសវិសាលដូចជារូបនាគ រូបផ្លែឈើ រូបជ្រុងជាដើម។ បណ្ដាអ្នកស្រាវជ្រាវ
បានស្ថិតិមានក្បូរក្បាច់ជិត៤០លើ​វ័ណ្ឌ​សំពុត។ លោក Bui Huy Vong បានឲ្យដឹងថា៖

        “លើវ័ណ្ឌសំពុតរបស់ជនរួមជាតិ Muong រាល់ក្បូរក្បាច់ដ៏ពិសេស។ ក្បូរ​ក្បាច់​លើ
វ័ណ្ឌរបស់ជនរួមជាតិ Muong គឺជាក្បូរក្បាច់លើស្គរសំរិទ្ធ Dong Son។ វ័ណ្ឌសំពុតរបស់
នារី Muong មានក្បូរក្បាច់ជាច្រើន ប៉ុន្តែ Nha Lang បានហាម​នារីកូនស្រីគ្រួសារធម្មតា
មិនបានប្រើវ័ណ្ឌសំពុតដែលប៉ាក់រូននាគនិងរូបសត្វ​ពិសិដ្ឋផ្សេងៗ។”

        បច្ចេកទេសរបស់ជនរួមជាតិ Muong តាំងពីយូរមកក៏ដូចជារបៀបតុបតែង​ក្បូរក្បាច់ដែលត្រូវបានបន្តតាមរបៀបម្ដាយបង្រៀនឲ្យកូនស្រី។ ហេតុនេះហើយ ក្បូរក្បាច់លើសម្លៀកបំពាក់ក៏ដូចជាឧបករសម្ភារៈរបស់ជនរួមជាតិ Muong គឺ​ពហុបែបនិងបង្ហាញផ្នែកដោយឡែករបស់បុគ្គល ដំបន់ជនរួមជាតិ Muong ទន្ទឹម​នឹងប្រពៃណីរួមរបស់ប្រជាជាតិ៕
TAG
របរ/ត្បាញ/របស់/ជនរួមជាតិ/Muong/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត