logo

រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ប្តូរការនាំចេញឧស្ម័នទៅកាន់ប្រទេស "ស្និទ្ធស្នាល"

2026/3/7 | 08:46:03
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានឲ្យដឹងនៅថ្ងៃទី ៦ខែមីនាថា រុស្ស៊ីមានសមត្ថភាពជំនួសទីផ្សារអឺរ៉ុបជាមួយដៃគូស្និទ្ធិស្នាលផ្សេងទៀត ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាកិច្ចសហប្រតិបត្តិការរយៈពេលវែង និងមានស្ថិរភាពក្នុងវិស័យថាមពល។

ថ្លែងទៅកាន់សារព័ត៌មាន ឧបនាយករដ្ឋមន្ត្រី លោក Alexander Novak បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនថាមពលរុស្ស៊ីត្រូវបានគេរំពឹងថា នឹងបង្កើនការផ្គត់ផ្គង់ទៅកាន់ទីផ្សារថ្មី ហើយកំពុងចរចាជាមួយដៃគូជាច្រើន។ សេចក្តីប្រកាសនេះកើតឡើងនៅពេលដែលរុស្ស៊ីកំពុងពិចារណាកែសម្រួលយុទ្ធសាស្ត្រនាំចេញថាមពលរបស់ខ្លួន បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានសម្រេចចិត្តកាត់បន្ថយបន្តិចម្តងៗ និងឈប់នាំចូលឧស្ម័នធម្មជាតិពីរុស្ស៊ី។

មុននេះ នៅថ្ងៃទី ៥  ខែមីនា ប្រធានាធិបតីលោក  Vladimir Putin បានថ្លែងថា ការបញ្ចប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប អាចផ្តល់អត្ថប្រយោជន៍ដល់រុស្ស៊ី ខណៈដែលសហភាពអឺរ៉ុបកំពុងអនុវត្តការរឹតបន្តឹងបន្តិចម្តងៗលើប្រេងឥន្ធនៈរបស់រុស្ស៊ី៕

TAG
VOV/VOVworld/រុស្ស៊ី/ការនាំចេញ/ឧស្ម័ន/ថាមពល​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត