logo

រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចពិភាក្សាលើផែនការរបស់សហរដ្ឋអាមេរិកអំពីការបញ្ឈប់ជម្លោះជាមួយអ៊ុយក្រែន

2025/11/26 | 09:32:33

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ថា រុស្ស៊ីបានទទួលផែនការសន្តិភាព ២៨ ចំណុចដែលស្នើឡើងដោយ ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ឈប់ជម្លោះជាមួយអ៊ុយក្រែន ហើយត្រៀមខ្លួនជាស្រេចពិភាក្សាអំពីខ្លឹមសារនេះ។ 

លើសពីនេះ លោក Lavrov ក៏បានបញ្ជាក់ផងដែរថា រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះជំហររបស់សហរដ្ឋ
អាមេរិកក្នុងការ ជំរុញយ៉ាងសកម្ម និងម្ចាស់ការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសលោក Lavrov បាននាំចេញការថ្លែងខាងលើ នៅក្នុងសន្និសីទ សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរួមជាមួយមន្ត្រីក្រសួងការបរទេសបេឡារុសនៅ ទីក្រុងមូស្គូ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីបានទទួលផែនការខាងលើតាម រយៈបណ្តាញក្រៅផ្លូវការ ហើយទីក្រុងមូស្គូ «ត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពី ខ្លឹមសារនៃផែនការនេះ ពីព្រោះនៅតែមានចំណុចមួយចំនួនដែលត្រូវការស្រាយ បំភ្លឺឲ្យច្បាស់លាស់»។
យោងតាមប្រមុខក្រសួងការបរទេសរុស្ស៊ីរូបនេះ ទីក្រុងមូស្គូក៏រំពឹងថា ទីក្រុងវ៉ាស៊ីនតោននឹងប្រកាសជាផ្លូវការអំពីផែនការដែលបានព្រមព្រៀង ជាមួយសម្ព័ន្ធ មិត្តអឺរ៉ុបនិងអ៊ុយក្រែន។ លោកបានសម្តែងក្តីសង្ឃឹមថា ខ្លឹមសារនៃផែនការនេះនឹងផ្អែក លើកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅអាឡាស្កា កាលពីខែសីហា ពីព្រោះប្រសិនបើមិនដូច្នោះទេ ស្ថានភាពនឹងផ្លាស់ប្តូរទាំងស្រុង៕
TAG
VOV/VOVworld/រុស្ស៊ី/អ៊ុយក្រែន/អាមេរិក/ផែនការ/សន្តិភាព

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត