logo

រុស្ស៊ីទទួលយកសំណើមួយចំនួនរបស់សហរដ្ឋអាមេរិកលើអ៊ុយក្រែន

2025/12/4 | 10:38:44
(VOVWORLD) - វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃទី ៣ ខែធ្នូ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលយកសំណើមួយចំនួនរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លើសពីនេះ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយអ្នកចរចាអាមេរិកឱ្យបានច្រើនដង តាមដែលចាំបាច់ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញសេចក្តីប្រកាសនេះបន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងប៉ូស្គូ រវាងលោក Putin និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff និងលោក Jared Kushner។ លោក Peskov បានកត់សម្គាល់ថា មិនគប្បីយល់ថាប្រធានាធិបតី Putin បានបដិសេធសំណើរបស់សហរដ្ឋអាមេរិកនោះទេ ព្រោះនេះគឺជាការពិភាក្សាដោយផ្ទាល់លើកដំបូងលើសំណើរទាំងនោះ។  យោងតាមលោករូបនេះ ប្រធានាធិបតីរុស្ស៊ីបានទទួលយកចំណុចមួយចំនួន និងបដិសេធចំណុចផ្សេងទៀត ដូចដែលកើតឡើងនៅក្នុងដំណើរការចរចាធម្មតាណាមួយដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំងក៏បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរកំពុងធ្វើការនៅកម្រិតអ្នកជំនាញ ហើយលទ្ធផលនៃការនេះនឹងបង្កើតមូលដ្ឋានសម្រាប់ទំនាក់ទំនងកម្រិតខ្ពស់។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងម៉ូស្កូចង់ឱ្យភាគីនានាគោរពគោលការណ៍នៃភាពស្ងៀមស្ងាត់នៅក្នុងការចរចា ដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុត៕

TAG
VOV/VOVworld/រុស្ស៊ី/សហរដ្ឋអាមេរិក/អ៊ុយក្រែន/ផែនការសន្តិភាព​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត